ភាពជាដៃគូផ្លូវការវាងសាលាអន្តរជាតិប្រាយស្តារ និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា

(English Below)
ភាពជាដៃគូផ្លូវការវាងសាលាអន្តរជាតិប្រាយស្តារ និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា
គណៈគ្រប់គ្រងសាលាមានសេចក្តីសោមនស្ស សូមជម្រាបជូនដំណឹងអំពីការចាប់ផ្តើមជាផ្លូវការនូវភាពជាដៃគូរវាងសាលាអន្តរជាតិប្រាយស្តារភ្នំពេញ និងមន្ទីរពេទ្យអន្តរជាតិអរៀនដាតាមរយៈការចុះអនុស្សរណៈនៃការយោគយល់ដែលធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស បុគ្គលិក ព្រមទាំងសមាជិកទាំងអស់នៃសហគមន៍ទាំងពីរនឹងទទួលបាននូវឱកាស និងអត្ថប្រយោជន៍ជាច្រើន។
ភាពជាដៃគូរនេះក៏បានបង្ហាញពីទស្សនវិស័យ និងការតាំងចិត្តរួមគ្នាក្នុងការលើកកម្ពស់សហគមន៍មួយដែលយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៃការអប់រំ និងសុខភាព។
Official Partnership Between Orienda International Hospital and Brightstar International School
We are thrilled to announce an exciting new partnership between Brightstar International School of Phnom Penh and Orienda International Hospital through a Memorandum of Understanding (MoU) signing ceremony on January 18, 2025.
This collaboration opens the door to countless benefits and opportunities for our students, staff, and the wider communities.
This partnership also symbolizes our shared vision and commitment to fostering a healthy and educated community.

ពិតជាការសិក្សាដែលបានកន្លងទៅដោយភាពសប្បាយរីករាយ!

(English Below)

ពិតជាការសិក្សាដែលបានកន្លងទៅដោយភាពសប្បាយរីករាយ!

បុត្រធីតារបស់លោកលោកស្រីបានចូលរួមរីករាយកម្សាន្តនៅក្នុងការសិក្សារបស់ពួកគេតាមរយៈសកម្មភាពលេង និងរាំ! សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សារបស់យើង បានសិក្សាអំពីមេរៀននិយាយពីផ្លែឈើ និងបន្លែ ក្នុងពេលដែលសិស្សានុសិស្សថ្នាក់បឋមសិក្សាវិញបានសិក្សាអំពីរបាំសត្វនាគ សម្រាប់ត្រៀមខ្លួនសំដែងនៅក្នុងកម្មវិធីចូលឆ្នាំថ្មីប្រពៃណីចិនរបស់សាលា។

What an exciting few days it has been!
Your children have been immersing themselves into their learning through play and dance! Our EY students have been looking at and learning about fruits and vegetables, while our PY students have been learning The Dragon Dance, ready for the Chinese New Year performance!

ថ្ងៃនេះ ប្អូនៗសិស្សានុសិស្សរបស់យើងបានបញ្ចប់មេរៀនក្នុងឆមាសទី១នេះហើយ។

ថ្ងៃនេះ ប្អូនៗសិស្សានុសិស្សរបស់យើងបានបញ្ចប់មេរៀនក្នុងឆមាសទី១នេះហើយ។ ក្នុងថ្ងៃបន្ទាប់ៗទៀត ពួកគេនឹងធ្វើការរំលឹកមេរៀន ក៏ដូចជាអនុវត្តបន្ថែមនូវខ្លឹមសារមេរៀន និងចំណេះដឹងដែលបានសិក្សារួចមកហើយក្នុងមួយឆមាសនេះ ដើម្បីត្រៀមលក្ខណៈសម្រាប់ការវាយតម្លៃចំណេះដឹងនៅសប្តាហ៍ក្រោយ។​

សកម្មភាពសិក្សាសម្បូរបែប គម្រោងសិក្សានានា ក៏ដូចជាកិច្ចការពិសោធន៍ផ្សេងៗ បានធ្វើឱ្យសិស្សានុសិស្សរបស់យើងចូលរួមសិក្សាយ៉ាងសកម្ម និងជម្រុញទឹកចិត្តពួកគេឱ្យចង់សិក្សា ស្វែងយល់ចំណេះដឹងថ្មីៗបន្ថែមទៀត។

Today our students have begun wrapping up their learning for semester 1 and will begin consolidating what they have learned over the next few days in preparation for their assessments next week.
Activities, projects and experiments have kept your children engaged and excited for what is to come.

Good afternoon, parents, What a wonderful start to the year it has been! Over the past few days, we’ve been filled with joy as your children and their teachers have shared stories from their Christmas break and settled back into their learning routines.

Good afternoon, parents,
What a wonderful start to the year it has been! Over the past few days, we’ve been filled with joy as your children and their teachers have shared stories from their Christmas break and settled back into their learning routines.
Our Early Years team has been busy practicing counting, recognizing numbers, exploring new vowel sounds, and refining pronunciation.
Meanwhile, our Primary students have been diving into exciting lessons about the world around them, discovering the layers of our planet, and learning about the fascinating workings of the human brain.
Enjoy your weekend, and we’ll see you soon!

សូមស្វាគមន៍ក្នុងការវិលត្រឡប់មកកាន់សាលាអន្តរជាតិប្រាយស្តារជាថ្មីបន្ទាប់ពីវិស្សមកាលតូច!

(English Below)
សូមស្វាគមន៍ក្នុងការវិលត្រឡប់មកកាន់សាលាអន្តរជាតិប្រាយស្តារជាថ្មីបន្ទាប់ពីវិស្សមកាលតូច!
ក្នុងថ្ងៃសិក្សាដំបូលនៃឆ្នាំថ្មី២០២៥នេះ យើងបានផ្តោតសំខាន់ទៅលើការដាស់អារម្មណ៍ និងស្មារតីប្អូនៗសិស្សានុសិស្សឱ្យវិលត្រឡប់មកកាន់ការសិក្សារបស់យើងវិញ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងលោកគ្រូ អ្នកគ្រូ ក្នុងគោលបំណង បង្កើតនូវបរិយាកាសសិក្សាថ្ងៃដំបូងប្រកបដោយភាពកក់ក្តៅ និងភាពស្និទស្នាលទៅវិញទៅមក ដែលនឹងជួយធ្វើឱ្យសិស្សានុសិស្សរបស់យើងអាចចូលរួមគ្រប់សកម្មភាពតាមរយៈការសិក្សា លេងកម្សាន្ត និងការចូលរួមសកម្មភាពសប្បាយៗនានា។
យើងខ្ញុំ សូមឆ្លៀតឱកាសនេះថ្លៃងអំណរគុណចំពោះលោក លោកស្រី ដែលបានបន្តចូលរួមគាំទ្រ និងជឿជាក់មកលើសហគមន៍សាលាអន្តរជាតិប្រាយស្តាររបស់យើង។ យើងខ្ញុំទាំងអស់គ្នា ពិតជាមានមោទនភាពដែលបានក្លាយជាផ្នែកមួយក្នុងដំណើរការអប់រំបុត្រធីតារបស់លោក លោកស្រី និងប្តេជ្ញាសម្រេចឱ្យបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ!
Welcome back to Brightstar!
We hope you all had a wonderful and restful holiday season and are excited for the new year ahead.
As we begin this fresh chapter in 2025, we’ll be focusing on helping your children ease back into their learning environment, reconnect with their friends, and engage with their teachers. Our goal is to create a warm, welcoming atmosphere where they can thrive through learning, play, and fun activities.
We want to take a moment to express our heartfelt gratitude for your continued support and trust in the Brightstar community. We are honored to be part of your child’s educational journey and look forward to another amazing year together!

ខែទី១២ ឬខែធ្នូ គឺជារដូវកាលចុងឆ្នាំមួយដែលមនុស្សម្នាតែងគិតគូរពីការកសាងអំពើល្អ ទឹកចិត្តសប្បុរស និងការផ្តល់ឱ្យគ្នា។

(English Below)
ខែទី១២ ឬខែធ្នូ គឺជារដូវកាលចុងឆ្នាំមួយដែលមនុស្សម្នាតែងគិតគូរពីការកសាងអំពើល្អ ទឹកចិត្តសប្បុរស និងការផ្តល់ឱ្យគ្នា។ ទន្ទឹមនេះ សាលាអន្តរជាតិប្រាយស្តាររបស់យើង ក៏មានមោទនភាពនៅក្នុងការបញ្រ្ជាបនូវគុណតម្លៃទាំងនេះចូលទៅក្នុងទឹកចិត្តរបស់សិស្សានុសិស្ស តាមរយៈការរៀបចំនូវកម្មវិធីបរិច្ចាគសម្ភារកុមារៗដល់សាលាសហគមន៍ភូមិទី១៥ និង ១៦នៃមូលនិធិឱកាស។ យើងរួមគ្នា កសាងអនាគតដ៏ភ្លឺស្វាង និងលើកកម្ពស់គុណតម្លៃសហគមន៍ តាមរយ:ជំនួយសម្រាប់អប់រំ។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់លោក លោកស្រីជាមាតាបិតា ក៏ដូចជាសហគមន៍សាលារបស់យើងសម្រាប់ទឹកចិត្តបរិច្ចាគដ៏ថ្លៃថ្លានេះ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
December is the month synonymous with giving, kindness, and generosity, and Brightstar proudly inspires charity, compassion, and empathy in our students by supporting the outstanding work of the Aogaah Foundation’s Village 15 and 16 Schools. Together, we’re building brighter futures and empowering communities through the gift of education.
A huge thank you to our amazing parents and community for their generous donations and unwavering support.
Every child shines like a star at Brightstar!

សាលាអន្តរជាតិប្រាយស្តារយើងខ្ញុំមានមោទនភាពក្នុងការចូលរួមចំណែកដល់សហគមន៍ តាមរយៈការជួយឧបត្ថម្ភដល់មណ្ឌលមែកឈើ ដែលជាអង្គការក្រៅរដ្ឋាភិបាល ធានារ៉ាប់រងមើលថែទាំ ចិញ្ចឹម និងអប់រំកុមារៗកម្ពុជាដែលជួបប្រទះនឹងភាពខ្វះខាត។

(English Below)សាលាអន្តរជាតិប្រាយស្តារយើងខ្ញុំមានមោទនភាពក្នុងការចូលរួមចំណែកដល់សហគមន៍ តាមរយៈការជួយឧបត្ថម្ភដល់មណ្ឌលមែកឈើ ដែលជាអង្គការក្រៅរដ្ឋាភិបាល ធានារ៉ាប់រងមើលថែទាំ ចិញ្ចឹម និងអប់រំកុមារៗកម្ពុជាដែលជួបប្រទះនឹងភាពខ្វះខាត។
ទាំងអស់គ្នា យើងអាចធ្វើបាន យើងអាចចូលរួមជួយធ្វើឱ្យការរស់នៅរបស់កុមារៗកាន់តែប្រសើរ។ ចូលរួមកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់កុមារៗជំនាន់ក្រោយ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

Brightstar is proud to give back to our community by supporting The Branch, an incredible NGO dedicated to housing, feeding, and educating orphaned Cambodian children.
Together, we can make a difference in the lives of those who need it most. Let’s build brighter futures, one step at a time.
Every child shines like a star at Brightstar!
#BrightstarCares #TheBranch #CommunitySupport #GiveBack

នៅសាលាអន្តរជាតិប្រាយស្តារ អំណានមិនត្រឹមតែជាផ្នែកមួយនៃកិច្ចការរៀនសូត្រប៉ុណ្ណោះទេ តែអំណានគឺជាបំណិនដ៏មានអត្ថប្រយោជន៍ដល់សិស្សានុសិស្ស!

(English Below)

នៅសាលាអន្តរជាតិប្រាយស្តារ អំណានមិនត្រឹមតែជាផ្នែកមួយនៃកិច្ចការរៀនសូត្រប៉ុណ្ណោះទេ តែអំណានគឺជាបំណិនដ៏មានអត្ថប្រយោជន៍ដល់សិស្សានុសិស្ស!

ចូលរួមបណ្តុះការស្រមើលស្រមៃរបស់បុត្រធីតាលោក លោកស្រី តាមរយៈការអាន ការយល់ដឹងពីខ្លឹមសារអំណានជាច្រើនរួមទាំងការផ្សងព្រេង រឿងនិទានអំពីចោរសមុទ្រ អ្នករបាំ និងរឿងរ៉ាវជីវប្រវត្តិបំផុសគំនិតល្អៗរបស់បុគ្គលល្បីៗ។ សិក្សាអំណានកំណាព្យដើម្បីជួយធ្វើឱ្យអារម្មណ៍ធូរស្រាល អន្លង់អន្លោច ឬអាចស្វែងយល់ពីរឿងពិត ប្រវត្តិសាស្រ្ត វិទ្យាសាស្រ្ត និងឧក្រិដ្ឋកម្ម។
ការអាននាំមកនូវគំនិតច្នៃប្រឌិត ការចេះយល់ចិត្ត ក៏ដូចជាការអភិវឌ្ឍជារួមរបស់កុមារទាំងបញ្ញា ស្មារតី និងសង្គម។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

At Brightstar we know reading is not a chore or a punishment—it’s a magical gift!
Ignite your child’s imagination with adventures to faraway lands, captivating tales of pirates and ballerinas, or inspiring stories from real-life biographies. Dive into poetry that stirs the soul, or explore fascinating non-fiction like history, science, and true crime. Reading unlocks creativity, builds empathy, and supports the holistic development of every child.
Every child shines like a star at Brightstar!
#LoveReading #KidsWhoRead #AdventuresInBooks

Learning made fun! Today’s highlight: Medial A and E review! The kids dived into words and objects with these sounds, sharpening their pronunciation and object recognition skills.

Learning made fun! Today’s highlight: Medial A and E review! The kids dived into words and objects with these sounds, sharpening their pronunciation and object recognition skills. Watching them learn and laugh – Absolute joy! Keep up the great work, little superstars!

សកម្មភាពសិក្សានៃកម្មវិធីមត្តេយ្យសិក្សាអន្តរជាតិរបស់យើងនៅថ្ងៃនេះ បានប្រព្រឹត្តទៅជារួមនិយាយអំពីការសាងសង់ប្រអប់ដាក់ដីខ្សាច់ទំហំធំ បង្កើតឡើងដើម្បីការសិក្សាស្វែងយល់ និងការកម្សាន្តរបស់កុមារៗ។

(English Below)
សកម្មភាពសិក្សានៃកម្មវិធីមត្តេយ្យសិក្សាអន្តរជាតិរបស់យើងនៅថ្ងៃនេះ បានប្រព្រឹត្តទៅជារួមនិយាយអំពីការសាងសង់ប្រអប់ដាក់ដីខ្សាច់ទំហំធំ បង្កើតឡើងដើម្បីការសិក្សាស្វែងយល់ និងការកម្សាន្តរបស់កុមារៗ។ ប្អូនៗកុមារៗ បានចូលរួមជាមួយគ្នានូវការបង្កើត ការរកដំណោះស្រាយ និងធ្វើពិសោធន៍ទៅលើគ្រឿងសម្ភារផ្គុំ។ បទពិសោធន៍សិក្សានេះ បានលើកទឹកចិត្តឲ្យសិស្សរៀនចេះពីការចែករំលែក ការសហការជាក្រុម និងការត្រិះរិះច្នៃប្រឌិត។ កុមារៗសិក្សាពោរពេញដោយសេចក្តីរីករាយ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Today’s IEYC activity was all about constructing a large sandbox for endless exploration and play! The children worked together to build, problem-solve, and experiment with textures and materials. This hands-on experience encouraged sharing, teamwork, and creative thinking. They’re learning and having fun—one grain of sand at a time!
Every child shines like a star at Brightstar!

close-link