(English Below)
កុមារៗថ្នាក់មត្តេយ្យសិក្សារបស់យើងបានចូលរួមសិក្សាស្វែងយល់ពីធម្មជាតិនៅក្រៅថ្នាក់ពោរពេញដោយភាពសប្បាយរីករាយ!
ជាផ្នែកនៃប្រធានបទមេរៀន ប្អូនៗបានចូលរួមក្នុងសកម្មភាពស្វែងរកកំណប់ធម្មជាតិ ដោយការប្រមូលស្លឹកឈើ និងសម្ភារផ្សេងៗ យកមកបង្កើតជាស្នាដៃសិល្បៈផ្គុំរូប (Collage) ដោយខ្លួនឯង។
តាមរយៈសកម្មភាពនេះ សិស្សនីមួយៗបានរៀនចេះសង្កេតមើលពណ៌ រូបរាង និងភាពខុសប្លែកនៃផ្ទៃវត្ថុ ព្រមទាំងចេះធ្វើការជ្រើសរើសដោយខ្លួនឯង និងប្រើប្រាស់គំនិតច្នៃប្រឌិត ដើម្បីប្រែក្លាយវត្ថុដែលពួកគេបានរកឃើញទាំងនោះទៅជាស្នាដៃសិល្បៈដ៏ស្រស់ស្អាត៕
Our EY students enjoyed exploring nature outdoors!
As part of their Thematic Unit lessons, the children went on a nature treasure hunt, collecting leaves and other natural materials to create their own collages.
They learnt to observe different colours, shapes and textures, make their own choices and use their creativity to turn what they found into artwork.
