(English Below) សប្តាហ៍ទី១១ – កម្មវិធីបុណ្យហាឡូវីន (Halloween) នៅកម្រិតបឋមសិក្សា ក្នុងសប្តាហ៍នេះ ប្អូនៗនៅកម្រិតបឋមសិក្សារបស់យើងបានចូលរួមសិក្សាកម្សាន្តក្នុងសកម្មភាពសិក្សាក្នុងថ្នាក់សប្បាយៗ និងគួរឱ្យចាប់អារម្មណ៍ជាច្រើន ដើម្បីត្រៀមអបអរសាទរពិធីបុណ្យហាឡូវីន (Halloween)! សិស្សានុសិស្សមានឱកាសបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្លួន តាមរយៈការរចនា និងការបង្កើតគ្រឿងតុបតែងលម្អផ្សេងៗ ដើម្បីបង្កើតជាបរិយាកាសសប្បាយរីករាយ និងភាពស្រស់ស្អាតក្នុងបរិវេណសាលា។ ពួកគេក៏បានស្វែងយល់ពីការពិសោធន៍វិទ្យាសាស្ត្រដ៏គួរឱ្យទាក់ទាញ រួមទាំងស្វែងយល់ពីប្រតិកម្មគីមីផ្សេងៗតាមរយៈការអនុវត្តផ្ទាល់ជាក់ស្តែងផងដែរ។ នៅពេញមួយសប្តាហ៍នេះ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ផ្សេងៗទាំងអស់ សុទ្ធតែបានមកចូលរួមអនុវត្តជាមួយគ្នានូវសកម្មភាពចលនារាងកាយ និងល្បែងកម្សាន្តផ្សេងៗ។ ជាមួយគ្នានេះ ពួកគេក៏បានរីករាយជាមួយនឹងកម្មវិធីអានសៀវភៅស្ថិតក្រោមប្រធានបទហាឡូវីន (Halloween) ដែលធ្វើឱ្យរឿងនិទានកាន់តែមានភាពរស់រវើក និងទាក់ទាញមួយកម្រិតទៀត។ នេះគឺជាសប្តាហ៍ដ៏អស្ចារ្យ ព្រោះមានពោរពេញទៅដោយភាពច្នៃប្រឌិត […]
(English Below)
សប្តាហ៍ទី១១ – កម្មវិធីបុណ្យហាឡូវីន (Halloween) នៅកម្រិតបឋមសិក្សា
ក្នុងសប្តាហ៍នេះ ប្អូនៗនៅកម្រិតបឋមសិក្សារបស់យើងបានចូលរួមសិក្សាកម្សាន្តក្នុងសកម្មភាពសិក្សាក្នុងថ្នាក់សប្បាយៗ និងគួរឱ្យចាប់អារម្មណ៍ជាច្រើន ដើម្បីត្រៀមអបអរសាទរពិធីបុណ្យហាឡូវីន (Halloween)!
សិស្សានុសិស្សមានឱកាសបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្លួន តាមរយៈការរចនា និងការបង្កើតគ្រឿងតុបតែងលម្អផ្សេងៗ ដើម្បីបង្កើតជាបរិយាកាសសប្បាយរីករាយ និងភាពស្រស់ស្អាតក្នុងបរិវេណសាលា។ ពួកគេក៏បានស្វែងយល់ពីការពិសោធន៍វិទ្យាសាស្ត្រដ៏គួរឱ្យទាក់ទាញ រួមទាំងស្វែងយល់ពីប្រតិកម្មគីមីផ្សេងៗតាមរយៈការអនុវត្តផ្ទាល់ជាក់ស្តែងផងដែរ។
នៅពេញមួយសប្តាហ៍នេះ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ផ្សេងៗទាំងអស់ សុទ្ធតែបានមកចូលរួមអនុវត្តជាមួយគ្នានូវសកម្មភាពចលនារាងកាយ និងល្បែងកម្សាន្តផ្សេងៗ។ ជាមួយគ្នានេះ ពួកគេក៏បានរីករាយជាមួយនឹងកម្មវិធីអានសៀវភៅស្ថិតក្រោមប្រធានបទហាឡូវីន (Halloween) ដែលធ្វើឱ្យរឿងនិទានកាន់តែមានភាពរស់រវើក និងទាក់ទាញមួយកម្រិតទៀត។
នេះគឺជាសប្តាហ៍ដ៏អស្ចារ្យ ព្រោះមានពោរពេញទៅដោយភាពច្នៃប្រឌិត ការចង់ចេះចង់ដឹង ការសហការគ្នា និងបទពិសោធន៍សិក្សាដ៏មានអត្ថន័យគួរឱ្យចងចាំ!
Week 11 – Halloween in Primary
This week, our Primary students enjoyed a variety of engaging classroom activities leading up to the excitement of Halloween!
Students had the opportunity to express their creativity by designing and making decorations to bring a festive atmosphere to our campus. They also explored exciting science experiments, discovering different chemical reactions through hands-on learning.
Throughout the week, students collaborated across year groups through interactive physical activities and games, while also enjoying themed reading sessions that brought stories to life.
It was a wonderful week filled with creativity, curiosity, collaboration, and memorable learning experiences!

close-link