(English Below)
កុមារៗថ្នាក់មត្តេយ្យសិក្សារបស់យើងបានចូលរួមសម្តែងធ្វើជាអ្នកវិទ្យាសាស្ត្រ ក្នុងអំឡុងសកម្មភាពមេរៀនការសម្តែង និងល្ខោន។
ជាមួយនឹងការស្លៀកពាក់អាវពេទ្យ និងវ៉ែនតាបន្ទប់ពិសោធន៍ ប្អូនៗបានស្វែងយល់អំពីពណ៌ និងទឹក តាមរយៈការប្រើឧបករណ៍ផ្សេងៗ។ សកម្មភាពនេះបានជួយជំរុញដល់ការស្រមើស្រមៃ ការចង់ចេះចង់ដឹង និងភាពជឿជាក់លើខ្លួនឯង ខណៈដែលពួកគេក៏មានភាពសប្បាយរីករាយជាមួយនឹងការរៀនសូត្រតាមរយៈការលេងផងដែរ៕
Our EY learners stepped into the role of scientists during Drama and Role Play.
Dressed in their lab coats and goggles, the children explored colours and water while using different tools. The activity encouraged imagination, curiosity and confidence as they enjoyed learning through play.
