(English Below)
សូមស្វាគមន៍សាជាថ្មីមកកាន់សាលាអន្តរជាតិប្រាយស្តារ! នៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំសិក្សាថ្មីនេះ ប្អូនៗសិស្សានុសិស្សរបស់យើងបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការជួបជាមួយលោកគ្រូ អ្នកគ្រូ ផ្សាភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិឡើងវិញ និង រៀបចំខ្លួនសម្រាប់ការសិក្សាជាបន្តបន្ទាប់។
យើងក៏បានដឹងថា ថ្ងៃដំបូងនៃបវេសនកាលហាក់មានលក្ខណៈពិបាកបន្តិច លាយឡំជាមួយភាពភ័យខ្លាច ហេតុនេះហើយទើបបានជា លោកគ្រូអ្នកគ្រូរបស់យើងបានត្រៀមរួចជាស្រេចនូវសកម្មភាពកម្សាន្តសប្បាយៗ ដើម្បីជាការស្វាគមន៍ និងដាស់ស្មារតីរបស់ប្អូនៗឡើងវិញបន្ទាប់ការឈប់សម្រាកវិស្សមកាល។
រីករាយបវេសនកាលថ្មី បើកទំព័រសម្រាប់ការសម្រេចបាននូវភាពជោគជ័យក្នុងឆ្នាំសិក្សានេះ!
Welcome back from Brightstar! This week, students took time to meet their new teachers, reconnect with old friends, and prepare for their next year of learning.
We know that the first day of school can be scary, so our teachers prepared a range of fun, welcoming activities that were also designed to get students’ brains working after their Summer holiday. An amazing first week of school has set us up for a whole year of academic success!
