![នៅក្នុងប្រធានបទមេរៀន “ស្រមៃថា” កុមារៗសិស្សានុសិស្សរបស់យើងបានស្វែងយល់នូវភាពសប្បាយរីករាយអំពីការបង្កើតស្នាដៃសិល្បៈ ដោយប្រើប្រាស់នូវសម្ភារផ្សេងៗរួមមានដូចជាទឹកថ្នាំពណ៌ ក្រដាស និងពិសេសគឺគំនិតច្នៃប្រឌិត ការចេះស្រមើលស្រមៃ។ (English Below) នៅក្នុងប្រធានបទមេរៀន “ស្រមៃថា” កុមារៗសិស្សានុសិស្សរបស់យើងបានស្វែងយល់នូវភាពសប្បាយរីករាយអំពីការបង្កើតស្នាដៃសិល្បៈ ដោយប្រើប្រាស់នូវសម្ភារផ្សេងៗរួមមានដូចជាទឹកថ្នាំពណ៌ ក្រដាស និងពិសេសគឺគំនិតច្នៃប្រឌិត ការចេះស្រមើលស្រមៃ។ ប្អូនៗបានរៀនសាកល្បងលាយទឹកថ្នាំចម្រុះពណ៌បញ្ចូលគ្នា រៀនអនុវត្តបំណិនចលករ ដោយប្រើពុម្ពតាមទ្រង់ទ្រាយក្នុងការលាបពណ៌ ក៏ដូចជារីករាយក្នុងការលាយបង្កើតពណ៌ឥន្ធនូ។ ជាមួយនឹងការផ្តោតផង លេងផង ប្អូនៗបានស្វែងយល់ដឹងពីការចេះស្រមើលស្រមៃ។ លើសពីនេះ រាល់ស្នាដៃសិល្បៈថ្នាំពណ៌របស់ប្អូនៗ សុទ្ធតែបាននាំមកនូវគំនិតច្នៃប្រឌិត និងការចង់ដឹងចង់ឃើញ។ កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ! In “Imagine That” theme, our young learners explored the […]](https://brightstar.edu.kh/wp-content/uploads/2025/04/photo_2025-04-23_14-32-04-2.jpg)
(English Below)
នៅក្នុងប្រធានបទមេរៀន “ស្រមៃថា” កុមារៗសិស្សានុសិស្សរបស់យើងបានស្វែងយល់នូវភាពសប្បាយរីករាយអំពីការបង្កើតស្នាដៃសិល្បៈ ដោយប្រើប្រាស់នូវសម្ភារផ្សេងៗរួមមានដូចជាទឹកថ្នាំពណ៌ ក្រដាស និងពិសេសគឺគំនិតច្នៃប្រឌិត ការចេះស្រមើលស្រមៃ។
ប្អូនៗបានរៀនសាកល្បងលាយទឹកថ្នាំចម្រុះពណ៌បញ្ចូលគ្នា រៀនអនុវត្តបំណិនចលករ ដោយប្រើពុម្ពតាមទ្រង់ទ្រាយក្នុងការលាបពណ៌ ក៏ដូចជារីករាយក្នុងការលាយបង្កើតពណ៌ឥន្ធនូ។
ជាមួយនឹងការផ្តោតផង លេងផង ប្អូនៗបានស្វែងយល់ដឹងពីការចេះស្រមើលស្រមៃ។ លើសពីនេះ រាល់ស្នាដៃសិល្បៈថ្នាំពណ៌របស់ប្អូនៗ សុទ្ធតែបាននាំមកនូវគំនិតច្នៃប្រឌិត និងការចង់ដឹងចង់ឃើញ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
In “Imagine That” theme, our young learners explored the joy of making art using paint, paper, and a whole lot of imagination.
They experimented with colour mixing, practised their fine motor skills by using shapes to create their paintings, and had fun with rainbow colours as they brought their ideas to life.
With focus and freedom, they explored what happens when they simply imagine. From bold splashes of paint to vibrant shapes and patterns, each creation offered a glimpse into their bright and curious minds.
Every child shines like a star at Brightstar!