(English Below) សប្បាយៗជាមួយការប្រារព្ធពិធីបុណ្យហាឡូវីនប្រចាំសាលាអន្តរជាតិប្រាយស្តារ! នៅថ្ងៃនេះ សាលាអន្តរជាតិប្រាយស្តាររបស់យើងបានប្រារព្ធនូវពិធីបុណ្យហាឡូវីនប្រចាំឆ្នាំពោរពេញទៅដោយភាពក្អាកក្អាយ និងសប្បាយរីករាយ ដោយមានការចូលរួមពីតួអង្គជាច្រើន រួមមានទាំងតួអង្គបិសាច ខ្មោចមុំាម៉ី ទេពធីតា និងមេធ្មប់។ កម្មវិធីនេះ រៀបចំឡើងជាមួយនឹងសកម្មភាព ល្បែងកម្សាន្តល្អៗជាច្រើន ដែលសុទ្ធសឹងតែជួយបង្កើននូវគំនិតច្នៃប្រឌិត ការសហការជាក្រុម ការរៀនចេះអត់ធ្មត់ ការបង្ហាញអ្វីជាសេចក្តីស្រឡាញ់ផ្ទាល់ខ្លួន និងអភិវឌ្ឍនូវបំណិនសង្គមរបស់សិស្សានុសិស្ស។ តួយ៉ាងដូចជា សកម្មភាព Trick or treating សិស្សបានរៀនពីសុជីវធម៌ និងការចេះចែករំលែកជាមួយគ្នាទៅវិញទៅមក។ បន្ថែមពីនេះ ទាំងសិស្ស និងបុគ្គលិកក៏បានចូលរួមក្នុងការប្រកួតឈុតសម្លៀកបំពាក់ហាឡូវីន ហើយទទួលបាននូវកាដូរង្វាន់ទៅតាមជ័យលាភីរបស់ខ្លួនផងដែរ។ […]
(English Below)
សប្បាយៗជាមួយការប្រារព្ធពិធីបុណ្យហាឡូវីនប្រចាំសាលាអន្តរជាតិប្រាយស្តារ!
នៅថ្ងៃនេះ សាលាអន្តរជាតិប្រាយស្តាររបស់យើងបានប្រារព្ធនូវពិធីបុណ្យហាឡូវីនប្រចាំឆ្នាំពោរពេញទៅដោយភាពក្អាកក្អាយ និងសប្បាយរីករាយ ដោយមានការចូលរួមពីតួអង្គជាច្រើន រួមមានទាំងតួអង្គបិសាច ខ្មោចមុំាម៉ី ទេពធីតា និងមេធ្មប់។
កម្មវិធីនេះ រៀបចំឡើងជាមួយនឹងសកម្មភាព ល្បែងកម្សាន្តល្អៗជាច្រើន ដែលសុទ្ធសឹងតែជួយបង្កើននូវគំនិតច្នៃប្រឌិត ការសហការជាក្រុម ការរៀនចេះអត់ធ្មត់ ការបង្ហាញអ្វីជាសេចក្តីស្រឡាញ់ផ្ទាល់ខ្លួន និងអភិវឌ្ឍនូវបំណិនសង្គមរបស់សិស្សានុសិស្ស។ តួយ៉ាងដូចជា សកម្មភាព Trick or treating សិស្សបានរៀនពីសុជីវធម៌ និងការចេះចែករំលែកជាមួយគ្នាទៅវិញទៅមក។
បន្ថែមពីនេះ ទាំងសិស្ស និងបុគ្គលិកក៏បានចូលរួមក្នុងការប្រកួតឈុតសម្លៀកបំពាក់ហាឡូវីន ហើយទទួលបាននូវកាដូរង្វាន់ទៅតាមជ័យលាភីរបស់ខ្លួនផងដែរ។
សាលាអន្តរជាតិប្រាយស្តារយើងខ្ញុំ សូមថ្លែងអំណរគុណដល់លោក លោកស្រីជាមាតាបិតា រួមទាំងបុគ្គលិកទាំងអស់ ដែលបានចូលរួមសហការធ្វើឱ្យកម្មវិធីថ្ងៃនេះ ក្លាយជាពេលវេលាគួរជាទីចងចាំសម្រាប់សិស្សានុសិស្សទាំងអស់គ្នា៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Halloween Mayhem at Brightstar
An amazing day was had by all! From Ghouls to Mummies to Fairies and Witches, our community truly shone this year.
The event was filled with activities that encouraged creativity, teamwork, and self-expression, while Halloween games helped students practise friendly competition, resilience, and social skills. Trick-or-treating brought out sharing and good manners in a festive setting.
Certificates for Best Student Costume were awarded, and staff joined the fun with a lively fancy dress competition. Brightstar thanks our parents and staff for making this day so memorable for our children.
Every child shines like a star at Brightstar.

close-link