(English Below)
កុមារាកុមារីតូចៗគួរឱ្យស្រឡាញ់ថ្នាក់ទារកដ្ឋានទាំងពីរកម្រិតនៅសប្តាហ៍នេះបានទទួលនូវបទពិសោធន៍សិក្សារៀនសូត្រដំបូងបង្អស់របស់ពួកគេប្រកបដោយភាពរីករាយ។ ពួកគេបានរៀន និងចូលរួមក្នុងសកម្មភាពសិក្សាសប្បាយៗដូចជា ការរៀនគូសតាមគំនូសខ្សែបន្ទាត់ និងការកាត់បិទរូប ការរៀនអំពីបន្លែ និងផ្លែឈើ ព្រមទាំងរៀនពីការបោះបាល់ប៊ូលីងផងដែរ។ កាន់តែសប្បាយជាងនេះ កុមារៗក៏បានចំណាយពេលវេលារួមគ្នាលេងល្បែងផ្គុំជ័រ ដែលជាសកម្មភាពមួយដ៏មានសារៈប្រយោជន៍ជួយដល់បំណិនចលករ និងការចេះធ្វើការងារជាក្រុម។ ទាំងនេះពិតជាបទពិសោធន៍សិក្សាដើមឆ្នាំដ៏មានអត្ថន័យ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Our little stars in Pre-Nursery and Nursery, many of whom have never been to school before, have had a fantastic first week! They’ve settled in beautifully, enjoying activities like tracing with collages, learning about fruits and vegetables, and even bowling. They’ve also built blocks together, boosting their motor skills and teamwork. What an incredible start to the school year!
Every child shines like a star at Brightstar.