(English Below)
ការហាត់រៀនកីឡាតៃក្វាន់ដូនៅសាលាអន្តរជាតិប្រាយស្តារផ្តល់នូវសារៈសំខាន់
ជាច្រើនដល់សិស្សានុសិស្ស រួមមានដូចជាជួយពង្រឹងវិន័យ សុខភាព និងសុខមាលភាពទូទៅ។ សិល្បៈក្បាច់គុននេះជួយបង្កើនការផ្ចង់អារម្មណ៍គិតបានល្អ ជួយដល់កាយសម្បទាឱ្យរឹងមាំ និងបង្កើតភាពជឿជាក់លើខ្លួនឯងព្រោះវាជាជំនាញទុកសម្រាប់ការពារខ្លួន។ វាក៏ជួយបណ្តុះនូវផ្នត់គំនិតចេះអត់ធ្មត់ លើកកម្ពស់ដល់ការធ្វើការងារជាក្រុម និងចេះដោះស្រាយឧបសគ្គផ្សេងៗដែលជួបប្រទះក្នុងជីវិតដោយភាពរឹងមាំ និងគុណធម៌។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
Learning Taekwondo at Brightstar holds immense importance for students, fostering discipline, health, and overall well-being. Martial arts help to instil mental focus, physical fitness, and self-defence skills while enhancing self-confidence. It cultivates a resilient mindset, promotes teamwork, and contributes to a holistic development that is crucial for navigating life’s challenges with strength and grace.
Every child shines like a star at Brightstar.