(English Below)
ថ្នាក់មត្តេយ្យសិក្សារបស់សាលាអន្តរជាតិប្រាយស្តារភ្នំពេញគឺពោរពេញទៅដោយភាពសប្បាយរីករាយ និងឱកាសសិក្សាដ៏ទាក់ទាញ។ សាលាអន្តរជាតិប្រាយស្តារផ្តល់ឱ្យកុមារៗរបស់ខ្លួននូវការអប់រំដែលមានលក្ខណៈទូលំទូលាយរួមបញ្ចូលនូវចំណេះដឹង និងជំនាញជាច្រើននៅក្នុងវិស័យផ្សេងៗគ្នា។
កម្មវិធីសិក្សាក៏ផ្តល់ឱ្យក្មេងៗនូវមុខងារដើម្បីស្វែងយល់ពីភាពស្មុគស្មាញនៃស្ថានភាពពិភពលោកបច្ចុប្បន្ន និងសមត្ថភាពក្នុងការគិតប្រកបដោយការត្រិះរិះ និងភាពច្នៃប្រឌិត។ តួយ៉ាងចំពោះមុខវិជ្ជាសិក្សាប្រចាំថ្ងៃរួមមានដូចជាអក្សរសាស្រ្ត លេខនព្វន្ត ការសិក្សាពីសង្គម វិទ្យាសាស្ត្រ ការសិក្សាផ្អែកលើសកម្មភាពលេងកម្សាន្ត និងសកម្មភាពលេងនៅខាងក្រៅ សកម្មភាពអប់រំកាយ និងតូរ្យតន្ត្រី ឬសិល្បៈ៕
At Brightstar, our Early Years classrooms are packed full of fun and engaging learning opportunities. Brightstar provides our young leaners with a well-rounded education that encompasses a wide range of knowledge and expertise in different fields. It provides children with the tools to navigate the complexities of today’s world and the ability to think critically and creatively. A typical day includes literacy, numeracy, social studies, science, play-based learning, outdoor play and physical activities, and music or art.