សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញលើកទឹកចិត្តគ្រប់សិស្សានុសិស្សឲ្យមានភាពក្លាហានក្នុងការបញ្ចេញមតិ និងទទួលស្តាប់នូវគំនិតរបស់អ្នកដទៃ។
ក្នុងនាមយើងជាកន្លែងសាបព្រោះចំណេះដឹង យើងក៏បានរៀនសូត្របានច្រើនពីបណ្តាសិស្សានុសិស្សតាមរយៈការទទួលស្តាប់យ៉ាងសកម្មពីគំនិត តម្លៃ ទស្សនៈ ជំនឿ និងការយល់ដឹងផ្សេងៗទៀត ដែលពួកគេបានចែករំលែកជាមួយយើង។
ការចែករំលែកពីសំណាក់សិស្សបែបនេះ បានដើរតួជាកត្តាជំរុញយ៉ាងមុតស្រួច ឆ្លើយតបដល់វិធីសាស្រ្តនៃការបង្រៀនឲ្យមានប្រសិទ្ធិភាពស្របតាមតម្រូវការ ចំណូលចិត្ត និងគោលដៅរបស់សិស្សនីមួយៗ។ ដោយឡែកនៅសប្តាហ៍នេះ សិស្សានុសិស្សដែលមកពីថ្នាក់បឋមរបស់យើង ត្រូវបានរៀបចំឲ្យចូលរួមក្នុងការប្រកួតសិល្បៈមួយ ដែលពិពណ៌នាអំពីសាលារៀន។ ពួកគេត្រូវរិះរកការរចនាដ៏ល្អឥតខ្ចោះបំផុតណាមួយ ដើម្បីបង្ហាញពីសាលារៀន។ តាមរយៈស្នាដៃសិល្បៈទាំងនេះ វានឹងក្លាយជាមោទនភាពដ៏ល្អក្រៃលែងសម្រាប់ពួកយើងទាំងអស់គ្នា៕
Brightstar encourages students to express themselves and to be heard.
As a school, we can learn a lot from our students by actively listening to the ideas, values, opinions, beliefs, and points of view that they have to share with us.
It aids us in adapting our methods of instruction to meet the needs, preferences, and goals of individual students. This week, the students in our Upper Primary organised an artistic competition to come up with the greatest way to describe our school. The finished art collages have been a source of great pride for us.