ជាមួយនឹងក្តីសាទរ សាលារៀនអន្តរជាតិប្រាយស្តាររបស់យើងបានបញ្ចប់នូវកិច្ចការងារសិក្សាវគ្គវិស្សមកាលសប្តាហ៍ទី ៧ ដោយភាពរលូន។ ក្រៅតែពីបានដឹងនូវទ្រឹស្តីវិទ្យាសាស្រ្តនៃការកកើតចក្រវាឡ ឬហៅថា”Big Bang” កម្មវិធីសិក្សាក្រោមប្រធានបទថ្មីអ្នកអង្កេតតារា និងភព ក៏បានបង្រៀនពីសកម្មភាពគួរឱ្យចាប់អារម្មណ៍ និងអប់រំផ្សេងៗទៀតផងដែរ។ សិស្សានុសិស្ស បានធ្វើការពិសោធន៍វិទ្យាសាស្ត្រជាក់ស្តែង ដូចជាការបង្កើតគំរូភពសិប្បនិម្មិតតាមរយ:គំនូររបស់ភពនីមួយៗ ពិសេសបានកត់ត្រាពីចំណេះដឹងថ្មីៗដែលពួកគេទទួលបាន។ គួរជម្រាបថា រាល់អ្វីដែលយើងបានធ្វើនៅសប្តាហ៍នេះ សុទ្ធតែត្រូវបានរចនាឡើងក្នុងគោលបំណងដើម្បីជួយពួកគេឲ្យស្វែងយល់បន្ថែមអំពីប្រព័ន្ធព្រះអាទិត្យ បង្កើតភាពច្នៃប្រឌិត ក៏ដូចជាពង្រឹងការកែច្នៃរូបភាព និងជំនាញផ្នែកផ្គុំរូប។ យ៉ាងនេះក្តី យើងនឹងចូលរួមទាំងអស់គ្នាបន្តទៀតនៅសប្តាហ៍ក្រោយដែលត្រូវជាសប្តាហ៍ចុងក្រោយបង្អស់នៃកម្មវិធីសិក្សាវគ្គវិស្សមកាល ក្រោមប្រធានបទ “កំពូលអ្នកវិទ្យាសាស្ត្រ”៕ With a bang, Brightstar finished […]
ជាមួយនឹងក្តីសាទរ សាលារៀនអន្តរជាតិប្រាយស្តាររបស់យើងបានបញ្ចប់នូវកិច្ចការងារសិក្សាវគ្គវិស្សមកាលសប្តាហ៍ទី ៧ ដោយភាពរលូន។
ក្រៅតែពីបានដឹងនូវទ្រឹស្តីវិទ្យាសាស្រ្តនៃការកកើតចក្រវាឡ ឬហៅថា”Big Bang” កម្មវិធីសិក្សាក្រោមប្រធានបទថ្មីអ្នកអង្កេតតារា និងភព ក៏បានបង្រៀនពីសកម្មភាពគួរឱ្យចាប់អារម្មណ៍ និងអប់រំផ្សេងៗទៀតផងដែរ។
សិស្សានុសិស្ស បានធ្វើការពិសោធន៍វិទ្យាសាស្ត្រជាក់ស្តែង ដូចជាការបង្កើតគំរូភពសិប្បនិម្មិតតាមរយ:គំនូររបស់ភពនីមួយៗ ពិសេសបានកត់ត្រាពីចំណេះដឹងថ្មីៗដែលពួកគេទទួលបាន។
គួរជម្រាបថា រាល់អ្វីដែលយើងបានធ្វើនៅសប្តាហ៍នេះ សុទ្ធតែត្រូវបានរចនាឡើងក្នុងគោលបំណងដើម្បីជួយពួកគេឲ្យស្វែងយល់បន្ថែមអំពីប្រព័ន្ធព្រះអាទិត្យ បង្កើតភាពច្នៃប្រឌិត ក៏ដូចជាពង្រឹងការកែច្នៃរូបភាព និងជំនាញផ្នែកផ្គុំរូប។
យ៉ាងនេះក្តី យើងនឹងចូលរួមទាំងអស់គ្នាបន្តទៀតនៅសប្តាហ៍ក្រោយដែលត្រូវជាសប្តាហ៍ចុងក្រោយបង្អស់នៃកម្មវិធីសិក្សាវគ្គវិស្សមកាល ក្រោមប្រធានបទ “កំពូលអ្នកវិទ្យាសាស្ត្រ”៕
With a bang, Brightstar finished off our seventh themed week.
Instead of the “Big Bang,” the conclusion of Stars and Planet Spotters Week was celebrated with captivating and educational activities.
The students conducted science experiments, constructed Planet Spotters crafts through Planet Painting, and wrote on the board their newly acquired knowledge.
Everything we did today was designed to help them learn more about the planets, be more creative, and strengthen their spatial-visual processing and fine motor skills.
Next week, come and enjoy the final week of Summer School with us as we explore “Super Scientists”

close-link