នៅក្នុងកម្រិតថ្នាក់បឋមសិក្សា ប្អូនៗជាសិស្សានុសិស្សកំពុងខិតខំពង្រឹងមូលដ្ឋានគ្រឹះបំណិនអក្ខរកម្ម តាមរយៈមេរៀនសូរអក្សរ (Phonics) ដែលសុទ្ធសឹងតែជួយបង្កើនទាំងទំនុកចិត្តរបស់សិស្សក្នុងការអាន ការប្រកបពាក្យ និងការសរសេរ។

(English Below)
នៅក្នុងកម្រិតថ្នាក់បឋមសិក្សា ប្អូនៗជាសិស្សានុសិស្សកំពុងខិតខំពង្រឹងមូលដ្ឋានគ្រឹះបំណិនអក្ខរកម្ម តាមរយៈមេរៀនសូរអក្សរ (Phonics) ដែលសុទ្ធសឹងតែជួយបង្កើនទាំងទំនុកចិត្តរបស់សិស្សក្នុងការអាន ការប្រកបពាក្យ និងការសរសេរ។

បំណិនដែលសិស្សកំពុងអភិវឌ្ឍទាំងនេះ ត្រូវបានពង្រឹងបន្ថែមក្នុងអំឡុងពេលសិក្សានៅបណ្ណាល័យ ដែលផ្តល់ឱកាសឱ្យសិស្សបានអនុវត្ត និងបន្តដុះខាត់បំណិនអក្ខរកម្មរបស់ពួកគេឱ្យកាន់តែពូកែ តាមរយៈការស្វែងយល់ និងការអានសៀវភៅ៕

In Primary, our students are strengthening their literacy foundations through focused phonics lessons, building confidence in reading, spelling, and writing.

These developing skills are then reinforced during library time, providing students with meaningful opportunities to apply and continually practise their literacy skills through reading and engagement with books.

កុមារមត្តេយ្យរបស់យើងកំពុងស្វែងយល់អំពីសូរអក្សរ(Phonics) និងសម្គាល់តួអក្សរ តាមរយៈសកម្មភាពអនុវត្តជាក់ស្តែងដ៏សម្បូរបែប។

English Below)
កុមារមត្តេយ្យរបស់យើងកំពុងស្វែងយល់អំពីសូរអក្សរ(Phonics) និងសម្គាល់តួអក្សរ តាមរយៈសកម្មភាពអនុវត្តជាក់ស្តែងដ៏សម្បូរបែប។
ប្អូនៗបានសិក្សា និងអនុវត្តដោយវិធីផ្សេងៗ រួមមានទាំងការស្តាប់សូរ និងផ្គូផ្គងសូរអក្សរជាមួយតួអក្សរ ការគូសផ្តាម ការគូសសញ្ញាផ្សេងៗ និងការហាត់សរសេរអក្សរឱ្យបានត្រឹមត្រូវ។
សកម្មភាពទាំងនេះជួយឱ្យសិស្សអាចកសាងបំណិនមូលដ្ឋានសំខាន់ៗ ដែលនឹងត្រូវប្រើប្រាស់ក្នុងពេលអាន និងសរសេរ៕
Our EY learners are developing their phonics and handwriting skills through a variety of hands-on activities. From recognising sounds and matching letters to tracing, mark-making and forming letters correctly, they have different opportunities to practise and learn.
These activities help our learners build the skills they will use as they begin to read and write.

សប្តាហ៍អក្ខរកម្មកំពុងនាំមកនូវភាពរីករាយដល់ថ្នាក់រៀនកូនៗថ្នាក់មត្តេយ្យនៅសាលារបស់យើង! ប្អូនៗកំពុងចូលរួមរីករាយជាមួយរឿងព្រេងនិទាន ការអនុវត្តសកម្មភាពសិក្សាផ្ទាល់ និងបទពិសោធន៍សិក្សាអក្ខរកម្មជាច្រើនផ្សេងទៀត តាមរយៈការដែលពួកគេបានអាន ស្តាប់ ចែករំលែក និងសិក្សាស្វែងយល់ជាមួយគ្នា។

(English Below)

សប្តាហ៍អក្ខរកម្មកំពុងនាំមកនូវភាពរីករាយដល់ថ្នាក់រៀនកូនៗថ្នាក់មត្តេយ្យនៅសាលារបស់យើង!

ប្អូនៗកំពុងចូលរួមរីករាយជាមួយរឿងព្រេងនិទាន ការអនុវត្តសកម្មភាពសិក្សាផ្ទាល់ និងបទពិសោធន៍សិក្សាអក្ខរកម្មជាច្រើនផ្សេងទៀត តាមរយៈការដែលពួកគេបានអាន ស្តាប់ ចែករំលែក និងសិក្សាស្វែងយល់ជាមួយគ្នា។ សប្តាហ៍អក្ខរកម្មផ្តល់ឱកាសឱ្យកុមារបានចំណាយពេលវេលាច្រើនជាមួយសៀវភៅបានអភិវឌ្ឍបំណិនភាសា និងបណ្តុះសេចក្តីស្រឡាញ់ចំពោះការសិក្សាតាំងពីវ័យកុមារតទៅ៕

Literacy Week is bringing lots of excitement to our EY classrooms!

Our learners are enjoying stories, hands-on activities and a variety of literacy experiences as they read, listen, share and learn together. Literacy Week gives the children more opportunities to enjoy books, build their language skills and develop an interest in reading from an early age.

ក្នុងសប្តាហ៍នេះ ប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សារបស់យើងបានរីករាយជាមួយសកម្មភាពអនុវត្តផ្ទាល់ ដែលជួយជំរុញឱ្យពួកគេចេះសហការគ្នា និងអាចយកចំណេះដឹងដែលបានសិក្សានៅក្នុងថ្នាក់មកអនុវត្តជាក់ស្តែង។

 

(English Below)
ក្នុងសប្តាហ៍នេះ ប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សារបស់យើងបានរីករាយជាមួយសកម្មភាពអនុវត្តផ្ទាល់ ដែលជួយជំរុញឱ្យពួកគេចេះសហការគ្នា និងអាចយកចំណេះដឹងដែលបានសិក្សានៅក្នុងថ្នាក់មកអនុវត្តជាក់ស្តែង។

ពិតជារំភើបរីករាយដែលបានឃើញប្អូនៗកំពុងខិតខំសិក្សា ចេះបង្កើតស្នាដៃ និងធ្វើការរួមជាមួយគ្នា! 🌟

ពិតជារំភើបរីករាយដែលបានឃើញប្អូនៗកំពុងខិតខំសិក្សា ចេះបង្កើតស្នាដៃ និងធ្វើការរួមជាមួយគ្នា!

🌟This week, our Primary students enjoyed hands-on activities that encouraged collaboration and allowed them to put their classroom learning into practice! It was wonderful to see our students learning, creating, and working together! 🌟

កុមារៗថ្នាក់មត្តេយ្យសិក្សារបស់យើងបានចូលរួមសម្តែងធ្វើជាអ្នកវិទ្យាសាស្ត្រ ក្នុងអំឡុងសកម្មភាពមេរៀនការសម្តែង និងល្ខោន។

(English Below)
កុមារៗថ្នាក់មត្តេយ្យសិក្សារបស់យើងបានចូលរួមសម្តែងធ្វើជាអ្នកវិទ្យាសាស្ត្រ ក្នុងអំឡុងសកម្មភាពមេរៀនការសម្តែង និងល្ខោន។
ជាមួយនឹងការស្លៀកពាក់អាវពេទ្យ និងវ៉ែនតាបន្ទប់ពិសោធន៍ ប្អូនៗបានស្វែងយល់អំពីពណ៌ និងទឹក តាមរយៈការប្រើឧបករណ៍ផ្សេងៗ។ សកម្មភាពនេះបានជួយជំរុញដល់ការស្រមើស្រមៃ ការចង់ចេះចង់ដឹង និងភាពជឿជាក់លើខ្លួនឯង ខណៈដែលពួកគេក៏មានភាពសប្បាយរីករាយជាមួយនឹងការរៀនសូត្រតាមរយៈការលេងផងដែរ៕
Our EY learners stepped into the role of scientists during Drama and Role Play.
Dressed in their lab coats and goggles, the children explored colours and water while using different tools. The activity encouraged imagination, curiosity and confidence as they enjoyed learning through play.

close-link