ប្អូនៗនៃថ្នាក់មត្តេយ្យសិក្សារបស់យើងបានចូលរួមស្វែងយល់ និងលេងទឹកជាមួយគ្នា តាមរយៈសកម្មភាពដុសលាងសម្អាត។

(English Below)
ប្អូនៗនៃថ្នាក់មត្តេយ្យសិក្សារបស់យើងបានចូលរួមស្វែងយល់ និងលេងទឹកជាមួយគ្នា តាមរយៈសកម្មភាពដុសលាងសម្អាត។ ការអនុវត្តជាក់ស្តែងនេះ បានជួយពង្រឹងដល់ការធ្វើចលនា ការផ្តោត និងភាពឯករាជ្យរបស់សិស្ស ពិសេសពួកគេព្រមទាំងបានសិក្សាពីការថែរក្សាបរិស្ថាន និងការចេះរួមសហការជាមួយគ្នាផងដែរ៕
Our EY learners explored water play through washing and cleaning activities. Through these hands on experiences, students strengthened coordination, focus and independence while learning to care for their environment and work alongside others.

ក្នុងកម្មវិធីខេមរសិក្សា វិធីសាស្ត្រនៃការបង្រៀនចម្រុះ ត្រូវបានអនុវត្តដើម្បីបង្កើនប្រសិទ្ធភាព និងលទ្ធផលនៃការសិក្សាភាសាខ្មែររបស់ប្អូនៗសិស្សានុសិស្សនៃសាលាអន្តរជាតិប្រាយស្តារ។

(English Below)
ក្នុងកម្មវិធីខេមរសិក្សា វិធីសាស្ត្រនៃការបង្រៀនចម្រុះ ត្រូវបានអនុវត្តដើម្បីបង្កើនប្រសិទ្ធភាព និងលទ្ធផលនៃការសិក្សាភាសាខ្មែររបស់ប្អូនៗសិស្សានុសិស្សនៃសាលាអន្តរជាតិប្រាយស្តារ។
A variety of teaching methods are implemented to enhance the effectiveness and learning outcomes of Khmer language studies for students at Brightstar International School.

ការសិក្សានៅសាលាអន្តរជាតិប្រាយស្តារក្នុងសប្តាហ៍នេះ គឺជាការអនុវត្តបន្សុាំឡើងវិញនូវទម្លាប់ល្អក្នុងសាលារៀន។

(English Below)

ការសិក្សានៅសាលាអន្តរជាតិប្រាយស្តារក្នុងសប្តាហ៍នេះ គឺជាការអនុវត្តបន្សុាំឡើងវិញនូវទម្លាប់ល្អក្នុងសាលារៀន។

រាល់មុខវិជ្ជាទាំងអស់ ប្អូនៗសិស្សានុសិស្សសុទ្ធតែបានចូលរួមសិក្សាយ៉ាងសកម្ម ដោយជួយឱ្យពួកគេអាចពង្រឹង និងរំលឺកនូវមេរៀនចាស់យ៉ាងមានប្រសិទ្ធភាព។ ឆ្លងកាត់តាមការអនុវត្តផ្ទាល់នូវសកម្មភាពសិក្សា ការសហការ ការពិភាក្សា និងការធ្វើលំហាត់ ប្អូនៗអាចរំលឹកពីអ្វីដែលបានសិក្សាពីពេលកន្លងទៅ ហើយក៏ថែមទាំងជួយឱ្យពួកគេបង្កើតទំនុកចិត្តលើខ្លួនឯងសម្រាប់សិក្សាមេរៀនបន្ទាប់ៗនៅសប្តាហ៍ក្រោយផងដែរ!

This week at Brightstar was a gentle and positive transition back into our school routine.

Across all subjects, students engaged in interactive learning experiences designed to strengthen and review key concepts. Through hands-on activities, collaboration, discussion, and guided practice, learners were able to revisit prior knowledge while building confidence for the weeks ahead!

ប្អូនៗសិស្សានុសិស្សនៃថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមក្នុងសកម្មភាពសិក្សាចាក់បង្ហូរទឹកជាផ្នែកនៃការសិក្សាអនុវត្តផ្ទាល់។

(English Below)
ប្អូនៗសិស្សានុសិស្សនៃថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមក្នុងសកម្មភាពសិក្សាចាក់បង្ហូរទឹកជាផ្នែកនៃការសិក្សាអនុវត្តផ្ទាល់។ សកម្មភាពសិក្សានេះ ជួយដល់ការអភិវឌ្ឍបំណិនចលករ ចលនាភ្នែក-ដៃ ការផ្ចង់អារម្មណ៍ ព្រមទាំងជួយលើកកម្ពស់ដល់ឯករាជ្យភាព និងស្មារតីនៃការចេះទទួលខុសត្រូវផងដែរ៕

Our EY students took part in a pouring activity as part of their hands-on learning experience. This simple task supports fine motor development, hand-eye coordination and concentration, while promoting independence and a sense of responsibility.

ក្នុងកម្មវិធីខេមរសិក្សា ប្អូនៗបានទទួលបំណិនបន្ថែមក្នុងការរៀនធ្វើការងារជាក្រុម និងពិភាក្សាដោយប្រើប្រាស់ភាសាខ្មែរ។

្នុងកម្មវិធីខេមរសិក្សា ប្អូនៗបានទទួលបំណិនបន្ថែមក្នុងការរៀនធ្វើការងារជាក្រុម និងពិភាក្សាដោយប្រើប្រាស់ភាសាខ្មែរ។ ការធ្វើបែបនេះ ប្អូនៗនឹងកាន់តែមានសមត្ថភាពក្នុងការបញ្ចេញមតិ និងការយល់ឃើញរបស់ខ្លួនដោយប្រើប្រាស់ភាសាខ្មែរកាន់តែប្រសើរ និងបានត្រឹមត្រូវ។

In the Khmer Studies Program, students gain additional skills in working collaboratively and engaging in discussions using the Khmer language. Through these activities, they develop stronger abilities to express their ideas and perspectives more confidently, accurately, and effectively in Khmer.

នៅសាលាអន្តរជាតិប្រាយស្តារ ការអប់រំកាយគឺត្រូវបានចាត់ទុក និងឲ្យតម្លៃខ្ពស់ដូចទៅនឹងការអប់រំផ្នែកចំណេះដឹង។

(English Below)

នៅសាលាអន្តរជាតិប្រាយស្តារ ការអប់រំកាយគឺត្រូវបានចាត់ទុក និងឲ្យតម្លៃខ្ពស់ដូចទៅនឹងការអប់រំផ្នែកចំណេះដឹង។

តាមរយ:សកម្មភាពសិក្សាប្រកបដោយការអភិវឌ្ឍរបស់យើង ប្អូនៗសិស្សានុសិស្សអាចពង្រឹងនូវសមត្ថភាពក្នុងការបំពេញការងារក្រុម និងបំណិនចេះសហការគ្នា ព្រមទាំងជួយដល់សុខភាពរាងកាយ ទំនុកចិត្ត និងទម្លាប់រស់នៅល្អ៕

At Brightstar, physical education is valued just as highly as academics. Through developmentally appropriate activities, students strengthen their teamwork and collaboration skills while building overall fitness, confidence, and a lifelong appreciation for healthy, active living.

close-link