ពិតជាការសិក្សាដែលបានកន្លងទៅដោយភាពសប្បាយរីករាយ!
(English Below)
ពិតជាការសិក្សាដែលបានកន្លងទៅដោយភាពសប្បាយរីករាយ!
បុត្រធីតារបស់លោកលោកស្រីបានចូលរួមរីករាយកម្សាន្តនៅក្នុងការសិក្សារបស់ពួកគេតាមរយៈសកម្មភាពលេង និងរាំ! សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សារបស់យើង បានសិក្សាអំពីមេរៀននិយាយពីផ្លែឈើ និងបន្លែ ក្នុងពេលដែលសិស្សានុសិស្សថ្នាក់បឋមសិក្សាវិញបានសិក្សាអំពីរបាំសត្វនាគ សម្រាប់ត្រៀមខ្លួនសំដែងនៅក្នុងកម្មវិធីចូលឆ្នាំថ្មីប្រពៃណីចិនរបស់សាលា។
What an exciting few days it has been!
Your children have been immersing themselves into their learning through play and dance! Our EY students have been looking at and learning about fruits and vegetables, while our PY students have been learning The Dragon Dance, ready for the Chinese New Year performance!

ថ្ងៃនេះ ប្អូនៗសិស្សានុសិស្សរបស់យើងបានបញ្ចប់មេរៀនក្នុងឆមាសទី១នេះហើយ។
ថ្ងៃនេះ ប្អូនៗសិស្សានុសិស្សរបស់យើងបានបញ្ចប់មេរៀនក្នុងឆមាសទី១នេះហើយ។ ក្នុងថ្ងៃបន្ទាប់ៗទៀត ពួកគេនឹងធ្វើការរំលឹកមេរៀន ក៏ដូចជាអនុវត្តបន្ថែមនូវខ្លឹមសារមេរៀន និងចំណេះដឹងដែលបានសិក្សារួចមកហើយក្នុងមួយឆមាសនេះ ដើម្បីត្រៀមលក្ខណៈសម្រាប់ការវាយតម្លៃចំណេះដឹងនៅសប្តាហ៍ក្រោយ។
សកម្មភាពសិក្សាសម្បូរបែប គម្រោងសិក្សានានា ក៏ដូចជាកិច្ចការពិសោធន៍ផ្សេងៗ បានធ្វើឱ្យសិស្សានុសិស្សរបស់យើងចូលរួមសិក្សាយ៉ាងសកម្ម និងជម្រុញទឹកចិត្តពួកគេឱ្យចង់សិក្សា ស្វែងយល់ចំណេះដឹងថ្មីៗបន្ថែមទៀត។
Today our students have begun wrapping up their learning for semester 1 and will begin consolidating what they have learned over the next few days in preparation for their assessments next week.
Activities, projects and experiments have kept your children engaged and excited for what is to come.

Good afternoon, parents, What a wonderful start to the year it has been! Over the past few days, we’ve been filled with joy as your children and their teachers have shared stories from their Christmas break and settled back into their learning routines.

សូមស្វាគមន៍ក្នុងការវិលត្រឡប់មកកាន់សាលាអន្តរជាតិប្រាយស្តារជាថ្មីបន្ទាប់ពីវិស្សមកាលតូច!
