ពិតជាការសិក្សាដែលបានកន្លងទៅដោយភាពសប្បាយរីករាយ!

(English Below)

ពិតជាការសិក្សាដែលបានកន្លងទៅដោយភាពសប្បាយរីករាយ!

បុត្រធីតារបស់លោកលោកស្រីបានចូលរួមរីករាយកម្សាន្តនៅក្នុងការសិក្សារបស់ពួកគេតាមរយៈសកម្មភាពលេង និងរាំ! សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សារបស់យើង បានសិក្សាអំពីមេរៀននិយាយពីផ្លែឈើ និងបន្លែ ក្នុងពេលដែលសិស្សានុសិស្សថ្នាក់បឋមសិក្សាវិញបានសិក្សាអំពីរបាំសត្វនាគ សម្រាប់ត្រៀមខ្លួនសំដែងនៅក្នុងកម្មវិធីចូលឆ្នាំថ្មីប្រពៃណីចិនរបស់សាលា។

What an exciting few days it has been!
Your children have been immersing themselves into their learning through play and dance! Our EY students have been looking at and learning about fruits and vegetables, while our PY students have been learning The Dragon Dance, ready for the Chinese New Year performance!

ថ្ងៃនេះ ប្អូនៗសិស្សានុសិស្សរបស់យើងបានបញ្ចប់មេរៀនក្នុងឆមាសទី១នេះហើយ។

ថ្ងៃនេះ ប្អូនៗសិស្សានុសិស្សរបស់យើងបានបញ្ចប់មេរៀនក្នុងឆមាសទី១នេះហើយ។ ក្នុងថ្ងៃបន្ទាប់ៗទៀត ពួកគេនឹងធ្វើការរំលឹកមេរៀន ក៏ដូចជាអនុវត្តបន្ថែមនូវខ្លឹមសារមេរៀន និងចំណេះដឹងដែលបានសិក្សារួចមកហើយក្នុងមួយឆមាសនេះ ដើម្បីត្រៀមលក្ខណៈសម្រាប់ការវាយតម្លៃចំណេះដឹងនៅសប្តាហ៍ក្រោយ។​

សកម្មភាពសិក្សាសម្បូរបែប គម្រោងសិក្សានានា ក៏ដូចជាកិច្ចការពិសោធន៍ផ្សេងៗ បានធ្វើឱ្យសិស្សានុសិស្សរបស់យើងចូលរួមសិក្សាយ៉ាងសកម្ម និងជម្រុញទឹកចិត្តពួកគេឱ្យចង់សិក្សា ស្វែងយល់ចំណេះដឹងថ្មីៗបន្ថែមទៀត។

Today our students have begun wrapping up their learning for semester 1 and will begin consolidating what they have learned over the next few days in preparation for their assessments next week.
Activities, projects and experiments have kept your children engaged and excited for what is to come.

Good afternoon, parents, What a wonderful start to the year it has been! Over the past few days, we’ve been filled with joy as your children and their teachers have shared stories from their Christmas break and settled back into their learning routines.

Good afternoon, parents,
What a wonderful start to the year it has been! Over the past few days, we’ve been filled with joy as your children and their teachers have shared stories from their Christmas break and settled back into their learning routines.
Our Early Years team has been busy practicing counting, recognizing numbers, exploring new vowel sounds, and refining pronunciation.
Meanwhile, our Primary students have been diving into exciting lessons about the world around them, discovering the layers of our planet, and learning about the fascinating workings of the human brain.
Enjoy your weekend, and we’ll see you soon!

សូមស្វាគមន៍ក្នុងការវិលត្រឡប់មកកាន់សាលាអន្តរជាតិប្រាយស្តារជាថ្មីបន្ទាប់ពីវិស្សមកាលតូច!

(English Below)
សូមស្វាគមន៍ក្នុងការវិលត្រឡប់មកកាន់សាលាអន្តរជាតិប្រាយស្តារជាថ្មីបន្ទាប់ពីវិស្សមកាលតូច!
ក្នុងថ្ងៃសិក្សាដំបូលនៃឆ្នាំថ្មី២០២៥នេះ យើងបានផ្តោតសំខាន់ទៅលើការដាស់អារម្មណ៍ និងស្មារតីប្អូនៗសិស្សានុសិស្សឱ្យវិលត្រឡប់មកកាន់ការសិក្សារបស់យើងវិញ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងលោកគ្រូ អ្នកគ្រូ ក្នុងគោលបំណង បង្កើតនូវបរិយាកាសសិក្សាថ្ងៃដំបូងប្រកបដោយភាពកក់ក្តៅ និងភាពស្និទស្នាលទៅវិញទៅមក ដែលនឹងជួយធ្វើឱ្យសិស្សានុសិស្សរបស់យើងអាចចូលរួមគ្រប់សកម្មភាពតាមរយៈការសិក្សា លេងកម្សាន្ត និងការចូលរួមសកម្មភាពសប្បាយៗនានា។
យើងខ្ញុំ សូមឆ្លៀតឱកាសនេះថ្លៃងអំណរគុណចំពោះលោក លោកស្រី ដែលបានបន្តចូលរួមគាំទ្រ និងជឿជាក់មកលើសហគមន៍សាលាអន្តរជាតិប្រាយស្តាររបស់យើង។ យើងខ្ញុំទាំងអស់គ្នា ពិតជាមានមោទនភាពដែលបានក្លាយជាផ្នែកមួយក្នុងដំណើរការអប់រំបុត្រធីតារបស់លោក លោកស្រី និងប្តេជ្ញាសម្រេចឱ្យបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ!
Welcome back to Brightstar!
We hope you all had a wonderful and restful holiday season and are excited for the new year ahead.
As we begin this fresh chapter in 2025, we’ll be focusing on helping your children ease back into their learning environment, reconnect with their friends, and engage with their teachers. Our goal is to create a warm, welcoming atmosphere where they can thrive through learning, play, and fun activities.
We want to take a moment to express our heartfelt gratitude for your continued support and trust in the Brightstar community. We are honored to be part of your child’s educational journey and look forward to another amazing year together!

Exit mobile version