ភាពអស្ចារ្យកើតឡើង នៅពេលប្អូនៗចេះសហការ និងចែករំលែករួមគ្នា!

ថ្ងៃនេះ ប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សារបស់ប្រាយស្តារបានធ្វើទស្សនកិច្ចសិក្សាទៅកាន់កសិដ្ឋានគិរីសួគ៌ដែលជាកសិដ្ឋានចិញ្ចឹមគោ និងជាកន្លែងផលិតទឹកដោះគោដ៏ទំនើប។ ប្អូនៗបានសិក្សាស្វែងយល់ដោយផ្ទាល់ពីរបៀបថែទាំគោ ដំណើរការយកទឹកដោះ និងការផលិតទឹកដោះគោ។

ថ្ងៃនេះ ប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សារបស់ប្រាយស្តារបានធ្វើទស្សនកិច្ចសិក្សាទៅកាន់កសិដ្ឋានគិរីសួគ៌ដែលជាកសិដ្ឋានចិញ្ចឹមគោ និងជាកន្លែងផលិតទឹកដោះគោដ៏ទំនើប។ ប្អូនៗបានសិក្សាស្វែងយល់ដោយផ្ទាល់ពីរបៀបថែទាំគោ ដំណើរការយកទឹកដោះ និងការផលិតទឹកដោះគោ។

ជាការបំពេញបន្ថែមនូវចំណេះដឹងពីលើទ្រឹស្តីមេរៀនក្នុងសៀវភៅ ក៏ដូចជា បង្កើនឱ្យមានការចង់ដឹងចង់ឃើញ និងគំនិតច្នៃប្រឌិត ប្អូនៗថ្នាក់បឋមសិក្សារបស់យើងនៅសប្តាហ៍នេះ បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់ក្នុងគម្រោងសិក្សា និងការធ្វើពិសោធន៍រួមគ្នា។
(English Below)
This week our learners could take a step back from studying in their textbooks and participate in projects and experiments that encouraged their curiosity and creativity.
STEM Week plays a vital role in supporting learners by providing hands-on, engaging experiences in Science, Technology, Engineering, and Mathematics. It allows students to explore real-world problems through experiments, challenges, and group projects. This practical approach helps deepen understanding of key concepts and strengthens problem-solving and critical thinking skills. STEM Week often helps students see the relevance of their learning and makes learning more dynamic, inclusive, and meaningful.
Every child shines like a star at Brightstar!
ជាការបំពេញបន្ថែមនូវចំណេះដឹងពីលើទ្រឹស្តីមេរៀនក្នុងសៀវភៅ ក៏ដូចជា បង្កើនឱ្យមានការចង់ដឹងចង់ឃើញ និងគំនិតច្នៃប្រឌិត ប្អូនៗថ្នាក់បឋមសិក្សារបស់យើងនៅសប្តាហ៍នេះ បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់ក្នុងគម្រោងសិក្សា និងការធ្វើពិសោធន៍រួមគ្នា។
សប្តាហ៍ស្ទែម ដើរតួយ៉ាងសំខាន់ជួយដល់ការសិក្សារបស់សិស្ស ដែលរួមមានតាមរយៈការផ្តល់ឱកាសដល់សិស្សបានអនុវត្តសកម្មភាពផ្ទាល់ ចូលរួមស្វែងយល់ពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ សិស្សានុសិស្សបានស្វែងយល់ពីបញ្ហាពិតជាក់ស្តែង តាមរយៈការធ្វើពិសោធន៍ ការប្រកួតប្រជែង និងគម្រោងកិច្ចការក្រុម។ វិធីសាស្រ្តសិក្សានេះ ជួយធ្វើឱ្យសិស្សយល់ដឹងស៊ីជម្រៅពីគោលគំនិតសំខាន់ៗ រួមទាំងពង្រឹងបំណិនដោះស្រាយបញ្ហា និងការត្រិះរិះ។ សប្តាហ៍ស្ទែម ក៏ជួយឱ្យសិស្សបានឃើញពីភាពពាក់ព័ន្ធជាក់ស្តែងផ្សាភ្ជាប់នឹងការសិក្សារបស់ពួកគេផ្ទាល់ ជួយបង្កើនការសិក្សាឱ្យកាន់តែមានភាពរស់រវើក បរិយាបន្ន និងប្រកបដោយអត្ថន័យ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

នៅសប្តាហ៍នេះ កុមារៗថ្នាក់មត្តេយ្យសិក្សារបស់យើងបានចូលរួមសិក្សារៀនសូត្រពោរពេញដោយភាពសប្បាយរីករាយជាមួយនឹងសកម្មភាពសិក្សាវិទ្យាសាស្រ្តស្ទែម ដែលជួយពង្រឹងដល់សេចក្តីស្រឡាញ់ចំពោះការសិក្សា និងការចង់ដឹងចង់ឃើញ។

ការសិក្សាអប់រំដែលមានប្រសិទ្ធិភាពបំផុតគឺកើតឡើងនៅពេលដែលប្អូនៗជាសិស្សានុសិស្សខ្លួនឯងផ្ទាល់បានចូលរួមសិក្សារៀនសូត្រ យកចិត្តទុកដាក់ចង់ដឹងចង់ឃើញ និងមានទំនាក់ទំនងជាមួយអ្វីៗនៅជុំវិញខ្លួន។

នៅក្នុងប្រធានបទមេរៀន “ស្រមៃថា” កុមារៗសិស្សានុសិស្សរបស់យើងបានស្វែងយល់នូវភាពសប្បាយរីករាយអំពីការបង្កើតស្នាដៃសិល្បៈ ដោយប្រើប្រាស់នូវសម្ភារផ្សេងៗរួមមានដូចជាទឹកថ្នាំពណ៌ ក្រដាស និងពិសេសគឺគំនិតច្នៃប្រឌិត ការចេះស្រមើលស្រមៃ។

ត្រីមាសទី៣បានបញ្ចប់ទៅប្រកបដោយផ្លែផ្កាសម្រាប់ប្អូនៗសិស្សានុសិស្សរបស់យើង!

ការប្រឡងវាស់ស្ទង់សមត្ថភាពប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សារបស់យើងបានប្រព្រឹត្តិទៅដោយរលូននៅសប្តាហ៍នេះ ខណៈសបង្ហាញឱ្យយើងបានឃើញច្បាស់នូវវឌ្ឍនភាពសិក្សា ចំណុចខ្លាំង និងចំណុចកែលម្អដែលសិស្សានុសិស្សត្រូវពង្រឹងបន្ថែម។

ការប្រឡងវាស់ស្ទង់សមត្ថភាពប្អូនៗកុមារៗប្រចាំថ្នាក់មត្តេយ្យរបស់យើងកំពុងចាប់ផ្តើមប្រព្រឹត្តិទៅហើយនៅសប្តាហ៍នេះ ខណៈយើងពិតជា មានមោទនភាពដែលបានឃើញនូវការលូតលាស់រីកចម្រើនទៅមុខរបស់សិស្សានុសិស្ស។
