![នៅសប្តាហ៍នេះ កុមារៗថ្នាក់មត្តេយ្យសិក្សារបស់យើងបានចូលរួមសិក្សារៀនសូត្រពោរពេញដោយភាពសប្បាយរីករាយជាមួយនឹងសកម្មភាពសិក្សាវិទ្យាសាស្រ្តស្ទែម ដែលជួយពង្រឹងដល់សេចក្តីស្រឡាញ់ចំពោះការសិក្សា និងការចង់ដឹងចង់ឃើញ។ (English Below) នៅសប្តាហ៍នេះ កុមារៗថ្នាក់មត្តេយ្យសិក្សារបស់យើងបានចូលរួមសិក្សារៀនសូត្រពោរពេញដោយភាពសប្បាយរីករាយជាមួយនឹងសកម្មភាពសិក្សាវិទ្យាសាស្រ្តស្ទែម ដែលជួយពង្រឹងដល់សេចក្តីស្រឡាញ់ចំពោះការសិក្សា និងការចង់ដឹងចង់ឃើញ។ តាមរយៈការរៀនបង្កើតនូវទ្រង់ទ្រាយ ការស្វែងយល់ពីហេតុ និងផល ការរៀនបង្កើតគំរូភ្នំភ្លើង ការបង្កើតកាំជ្រួចនៅក្នុងកែវ ការរៀនធ្វើពិសោធន៍មូលដ្ឋាន រួមទាំងការបង្កើតរថយន្តកាំជ្រួច និងមនុស្សយន្ត ប្អូនៗកុមារតូចៗរបស់យើងបានចូលរួមយ៉ាងសកម្មយល់ដឹងពីភាពអស្ចារ្យនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ រាល់ថ្នាក់នីមួយៗសុទ្ធតែបានរៀបចំឡើងនូវគម្រោងសកម្មភាពសិក្សាអនុវត្តផ្ទាល់ល្អៗ ធ្វើឱ្យការសិក្សាមានលក្ខណៈសប្បាយរីករាយ និងប្រកបដោយអត្ថន័យ។ យើងជឿច្បាស់ថា វិទ្យាសាស្រ្តស្ទែម គឺពិតជាមានសារៈសំខាន់ណាស់ទាំងសម្រាប់ការបណ្តុះឱ្យមានការចង់ដឹងចង់ឃើញ ការបង្កើតបំណិនដោះស្រាយបញ្ហា ក៏ដូចជាការលើកកម្ពស់ការសិក្សាពេញមួយជីវិតតាំងពីកុមារភាពទៅ។ កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ! This week, our […]](https://brightstar.edu.kh/wp-content/uploads/2025/04/photo_2025-04-30_15-53-29.jpg)
(English Below)
នៅសប្តាហ៍នេះ កុមារៗថ្នាក់មត្តេយ្យសិក្សារបស់យើងបានចូលរួមសិក្សារៀនសូត្រពោរពេញដោយភាពសប្បាយរីករាយជាមួយនឹងសកម្មភាពសិក្សាវិទ្យាសាស្រ្តស្ទែម ដែលជួយពង្រឹងដល់សេចក្តីស្រឡាញ់ចំពោះការសិក្សា និងការចង់ដឹងចង់ឃើញ។ តាមរយៈការរៀនបង្កើតនូវទ្រង់ទ្រាយ ការស្វែងយល់ពីហេតុ និងផល ការរៀនបង្កើតគំរូភ្នំភ្លើង ការបង្កើតកាំជ្រួចនៅក្នុងកែវ ការរៀនធ្វើពិសោធន៍មូលដ្ឋាន រួមទាំងការបង្កើតរថយន្តកាំជ្រួច និងមនុស្សយន្ត ប្អូនៗកុមារតូចៗរបស់យើងបានចូលរួមយ៉ាងសកម្មយល់ដឹងពីភាពអស្ចារ្យនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
រាល់ថ្នាក់នីមួយៗសុទ្ធតែបានរៀបចំឡើងនូវគម្រោងសកម្មភាពសិក្សាអនុវត្តផ្ទាល់ល្អៗ ធ្វើឱ្យការសិក្សាមានលក្ខណៈសប្បាយរីករាយ និងប្រកបដោយអត្ថន័យ។ យើងជឿច្បាស់ថា វិទ្យាសាស្រ្តស្ទែម គឺពិតជាមានសារៈសំខាន់ណាស់ទាំងសម្រាប់ការបណ្តុះឱ្យមានការចង់ដឹងចង់ឃើញ ការបង្កើតបំណិនដោះស្រាយបញ្ហា ក៏ដូចជាការលើកកម្ពស់ការសិក្សាពេញមួយជីវិតតាំងពីកុមារភាពទៅ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
This week, our Early Years classes have been filled with exciting STEM activities that sparked enthusiasm and curiosity. From building structure and exploring cause and effect, to making their own volcanoes, creating fireworks in a jar, conducting simple experiments and even designing rocket cars and robots, our young learners have been actively engaged in discovering the wonders of Science, Technology, Engineering and Mathematics.
Each class embraced a range of hands-on projects making learning both fun and meaningful. We believe STEM is essential for nurturing curiosity, enhancing problem-solving skills and promoting a lifelong love of learning from an early age.
Every child shines like a star at Brightstar!