(English Below)
ខែទី១២ ឬខែធ្នូ គឺជារដូវកាលចុងឆ្នាំមួយដែលមនុស្សម្នាតែងគិតគូរពីការកសាងអំពើល្អ ទឹកចិត្តសប្បុរស និងការផ្តល់ឱ្យគ្នា។ ទន្ទឹមនេះ សាលាអន្តរជាតិប្រាយស្តាររបស់យើង ក៏មានមោទនភាពនៅក្នុងការបញ្រ្ជាបនូវគុណតម្លៃទាំងនេះចូលទៅក្នុងទឹកចិត្តរបស់សិស្សានុសិស្ស តាមរយៈការរៀបចំនូវកម្មវិធីបរិច្ចាគសម្ភារកុមារៗដល់សាលាសហគមន៍ភូមិទី១៥ និង ១៦នៃមូលនិធិឱកាស។ យើងរួមគ្នា កសាងអនាគតដ៏ភ្លឺស្វាង និងលើកកម្ពស់គុណតម្លៃសហគមន៍ តាមរយ:ជំនួយសម្រាប់អប់រំ។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់លោក លោកស្រីជាមាតាបិតា ក៏ដូចជាសហគមន៍សាលារបស់យើងសម្រាប់ទឹកចិត្តបរិច្ចាគដ៏ថ្លៃថ្លានេះ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
December is the month synonymous with giving, kindness, and generosity, and Brightstar proudly inspires charity, compassion, and empathy in our students by supporting the outstanding work of the Aogaah Foundation’s Village 15 and 16 Schools. Together, we’re building brighter futures and empowering communities through the gift of education.
A huge thank you to our amazing parents and community for their generous donations and unwavering support.
Every child shines like a star at Brightstar!