នៅសាលាអន្តរជាតិប្រាយស្តារ ការសិក្សាតែងតែប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ!
នៅក្នុងការសិក្សាអំពីមេរៀន Chatting Children ស្ថិតក្នុងកម្មវិធីមត្តេយ្យសិក្សាអន្តរជាតិថ្ងៃនេះ សិស្សានុសិស្សរបស់យើង បានចូលរួមស្វែងយល់អំពីចំណេះដឹងផ្នែកនៃរាងកាយតាមរយ:សកម្មភាពការរៀនបង្កើតមនុស្សដំឡូង។ កុមារម្នាក់ៗ បានរៀនច្នៃប្រឌិតបង្កើតមនុស្សដំឡូងរៀងៗខ្លួន ដោយប្រើប្រាស់សម្ភារផ្សេងៗ ព្រមទាំងបានរៀនដាក់ឈ្មោះ និងផ្គុំបំណែកនៃរាងកាយឲ្យដំឡូងទាំងនោះផងដែរ។ សំណួរសួរថា តើផ្នែកណាសំខាន់ជាងគេ? ចម្លើយឆ្លើយថា ផ្នែកដែលសំខាន់ជាងគេ គឺនៅពេលកុមារបានបង្ហាញស្នាដៃសិក្សារបស់ពួកគេពោរពេញដោយស្នាមញញឹម!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar, learning is always fun!
In today’s activity for the IEYC unit – Chattering Children! – our students explored parts of the body through a creative Mr. Potato Head activity. Each child designed their own potato character using various materials, learning the names and placement of body parts along the way. The best part? Seeing their smiles as they proudly showed off their creations!
Every child shines like a star at Brightstar!