(English Below)
នៅថ្ងៃនេះសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សានៃសាលាអន្តរជាតិប្រាយស្តារ បានចូលរួមស្វែងយល់អំពីរូបារម្មណ៍វិទ្យាសាស្រ្តតាមរយ:ការអនុវត្តសកម្មភាពពិតជាក់ស្តែងទាំងក្នុង និងក្រៅថ្នាក់រៀន។ នៅក្នុងថ្នាក់ ក្មេងៗបានរៀនអំពីទ្រឹស្តីទាក់ទងនឹងការមើល ការស្តាប់ ការស្រង់ក្លិន ការភ្លក្ស និងការប៉ះ។ បន្ទាប់មក ពួកគេបានយកទ្រឹស្តីទាំងនេះ មកអនុវត្តស្វែងយល់ផ្ទាល់ពីប្រភេទសំឡេង រូបភាព រួមទាំងក្លិន ដែលមាននៅក្នុងបរិស្ថានខាងក្រៅ។
ទាំងនេះគឺជាការសិក្សាដ៏មានប្រសិទ្ធិភាពមួយផ្សាភ្ជាប់នឹងការកម្សាន្តសប្បាយរីករាយ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Brightstar’s EY students are exploring their senses in Science both inside the classroom and outside on the school grounds! In class, they’re learning the theory behind how they see, hear, smell, taste, and touch. Then, they take their knowledge outdoors to identify sounds, textures, and smells in the real world. It’s a wonderful mix of learning and adventure!
Every child shines like a star at Brightstar!