សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងនាមជាសាលារៀនអន្តរជាតិស្តង់ដាខេមប្រ៊ីដសម្រាប់កម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាដោយក្លាយជាអ្នកដឹកនាំឈានមុខផ្នែកអប់រំនៅកម្ពុជា។ ការទទួលស្គាល់ពីសំណាក់ប្រព័ន្ធស្តង់ដាអន្តរជាតិខេមប្រ៊ីដនេះ (Cambridge) គឺជាសញ្ញាសម្គាល់នៃសមត្ថភាពខ្ពស់បំផុតមួយនៅក្នុងវិស័យអប់រំ។ គណៈនាយិការនៃសាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញលោកស្រី ហ្វីលីប៉ា បាសាន់ (Philippa Barson) បានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តីសោមនស្សក្រៃលែងណាស់ក្នុងរយៈពេលដ៏ខ្លីនេះ ដែលយើងត្រូវបានទទួលស្គាល់ពីសាកលវិទ្យាល័យខេមប្រ៊ីដ(Cambridge) ខណៈវាបានបង្ហាញពីឧត្តមភាពសិក្សារបស់យើងកាន់តែច្បាស់បន្ថែមទៀត”។ លើសពីនេះ សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) ក៏ជាសាលារៀនដំបូងគេបង្អស់នៅក្នុងទីក្រុងភ្នំពេញ ដែលបានទទួលឋានៈជាមជ្ឈមណ្ឌលមត្តេយ្យសិក្សាស្តង់ដាខេមប្រ៊ីដ (Cambridge Early Years Center)។ សមិទ្ធិផលនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារដ៏ប៉ិនប្រសប់ និងឧស្សាហ៍ព្យាយាមរបស់យើង។ យើងគ្រប់គ្នាមានសេចក្តីរំភើបសម្រាប់សិស្សានុសិស្សដែលនឹងមានឱកាសសិក្សានៅទូទាំងពិភពលោក […]
សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងនាមជាសាលារៀនអន្តរជាតិស្តង់ដាខេមប្រ៊ីដសម្រាប់កម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាដោយក្លាយជាអ្នកដឹកនាំឈានមុខផ្នែកអប់រំនៅកម្ពុជា។
ការទទួលស្គាល់ពីសំណាក់ប្រព័ន្ធស្តង់ដាអន្តរជាតិខេមប្រ៊ីដនេះ (Cambridge) គឺជាសញ្ញាសម្គាល់នៃសមត្ថភាពខ្ពស់បំផុតមួយនៅក្នុងវិស័យអប់រំ។
គណៈនាយិការនៃសាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញលោកស្រី ហ្វីលីប៉ា បាសាន់ (Philippa Barson) បានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តីសោមនស្សក្រៃលែងណាស់ក្នុងរយៈពេលដ៏ខ្លីនេះ ដែលយើងត្រូវបានទទួលស្គាល់ពីសាកលវិទ្យាល័យខេមប្រ៊ីដ(Cambridge) ខណៈវាបានបង្ហាញពីឧត្តមភាពសិក្សារបស់យើងកាន់តែច្បាស់បន្ថែមទៀត”។
លើសពីនេះ សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) ក៏ជាសាលារៀនដំបូងគេបង្អស់នៅក្នុងទីក្រុងភ្នំពេញ ដែលបានទទួលឋានៈជាមជ្ឈមណ្ឌលមត្តេយ្យសិក្សាស្តង់ដាខេមប្រ៊ីដ (Cambridge Early Years Center)។ សមិទ្ធិផលនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារដ៏ប៉ិនប្រសប់ និងឧស្សាហ៍ព្យាយាមរបស់យើង។
យើងគ្រប់គ្នាមានសេចក្តីរំភើបសម្រាប់សិស្សានុសិស្សដែលនឹងមានឱកាសសិក្សានៅទូទាំងពិភពលោក ក្រោមការទទួលស្គាល់ដ៏មានមោទនភាពនេះ។
សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) ផ្តល់ការអប់រំប្រកបដោយភាពជឿជាក់ និងពេញលេញដល់សិស្សដែលមានអាយុពី ៣ទៅ១៩ឆ្នាំ ជាមួយនឹងកម្មវិធីសិក្សាសម្បូណ៍បែបរចនាឡើងក្នុងបំណងដើម្បីជំរុញការអភិវឌ្ឍន៍ផ្នែកបុគ្គលិកលក្ខណៈ ជំនាញសង្គម និងចំណេះដឹងបែបស៊ីជម្រៅ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅឯសាលារៀន អន្តរជាតិ ប្រាយស្រារ ភ្នំពេញ៕
Brightstar International School is thrilled it is now officially accredited and recognised as a Cambridge International School in Early Years, Primary, and Lower Secondary, reinforcing its position as an educational leader in Cambodia.
Cambridge accreditation is a hallmark of the highest calibre in education.
Brightstar’s Director, Ms Philippa Barson stated, “We are delighted in such a short time, to have received Cambridge accreditation, which further demonstrates our academic excellence. Not only that, but Brightstar is the first school in Phnom Penh to receive its Cambridge Early Years Centre status. This achievement reflects the dedication and hard work of our diligent and talented team, and we are all thrilled that students will have worldwide opportunities thanks to this acclaimed accreditation.”
Brightstar provides a trusted, well-rounded education to students aged 2-19, with a curriculum that is designed to foster personal development, transferable skills, and in-depth knowledge.
Every child shines like a star at Brightstar.

close-link