Brightstar’s Primary and Secondary Sports Day – A Resounding Triumph!

Brightstar’s Primary and Secondary Sports Day – A Resounding Triumph!
We at Brightstar are thrilled to announce the resounding success of our very first Primary and Secondary Sports Day! It wasn’t just about the competition; it was a celebration of exceptional sportsmanship, unwavering teamwork, and inspiring collaboration.
The highlight of the day was the spectacular performance of Team Terra, who emerged as the final victors.
Their dedication, skill, and team spirit were a sight to behold, setting an inspiring example for all.
We extend our heartiest congratulations to all participants who made this event a memorable spectacle of talent and unity.

តើការសិក្សានៅសាលាអន្តរជាតិប្រាយស្តារធ្វើឱ្យកុមារចេះបាននូវអ្វីខ្លះ?

(English below)
តើការសិក្សានៅសាលាអន្តរជាតិប្រាយស្តារធ្វើឱ្យកុមារចេះបាននូវអ្វីខ្លះ?
កុមារៗថ្នាក់មត្តេយ្យនៅសាលារបស់យើង ទទួលបាននូវការចេះដឹងច្រើនចម្រុះមុខណាស់ តួយ៉ាងរួមមានដូចជា អន្តរកម្មសិក្សាបំផុសឱ្យមានការចង់ដឹងចង់ឃើញ ការលេងកម្សាន្តបន្ថែមក្រៅថ្នាក់ជួយដល់ការអភិវឌ្ឍកាយសម្បទា តន្រ្តីពង្រឹងដល់ជំនាញផ្នែកស្តាប់ និងអំណានជួយដល់សមត្ថភាពភាសាឱ្យកាន់តែពូកែ។ បន្ថែមពីនេះ ការដាក់ឱ្យកុមាររៀនលេងសម្តែង ក៏ជួយបង្កើនការយល់ដឹងរបស់ពួកគេទៅលើសង្គមបានកាន់តែស៊ីជម្រៅដែរ។ ចំពោះការសិក្សាពីបន្សំរវាងសូរស័ព្ទអក្សរ ក្មេងៗមានសមត្ថភាពក្នុងការចេះអាន និងសរសេរ ខណៈដែលសកម្មភាពសិក្សាផ្សេងៗអំពីលេខ ជួយបំប៉នដល់ជំនាញគណិតវិទ្យា ក៏ដូចជាជួយជំរុញដល់ដំណើរអប់រំរួមគ្រប់ទិដ្ឋភាពទាំងអស់។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
What does it mean to learn at Brightstar?
Students in our Early Years Programme thrive on variety: interactive stations ignite curiosity, outdoor play fosters physical development, music enhances auditory skills, and reading nurtures language. Role-playing boosts social understanding. Phonics integration enhances literacy, while numeracy activities develop math skills, fostering a holistic educational journey that caters to all aspects of a child’s development.
Every child shines like a star at Brightstar.

សិក្សាគណិតវិទ្យាកាន់តែខ្លាំងជាមួយកម្មវិធី Eduten ឈ្នះពានរង្វាន់ពិភពលោក ដែលជាដៃគូរបស់សាលាអន្តរជាតិប្រាយស្តារ!

(English Below)
សិក្សាគណិតវិទ្យាកាន់តែខ្លាំងជាមួយកម្មវិធី Eduten ឈ្នះពានរង្វាន់ពិភពលោក ដែលជាដៃគូរបស់សាលាអន្តរជាតិប្រាយស្តារ!
សាលាអន្តរជាតិប្រាយស្តារយើងខ្ញុំ មានមោទនភាពសូមបង្ហាញនូវកម្មវិធីដៃគូសហការមួយឈ្មោះ Eduten ដែលជាវេទិកាឌីជីថលដ៏ល្បីល្បាញមានដាក់បញ្ចូលនូវជំនាញផ្នែកអប់រំរបស់ប្រទេសលោកខាងលិច ជាមួយនឹងបច្ចេកវិទ្យាបញ្ញាសម្បនិម្មិត (AI) ព្រមទាំងល្បែងកម្សាន្តល្អៗសម្រាប់បង្កើនបញ្ញាដល់កុមារ។ កម្មវិធីនេះទៀតសោត ក៏ធ្លាប់ទទួលបាននូវពានរង្វាន់ EdTech Award របស់មូលនិធិកុមារអង្គការយូនីសេហ្វ (UNICEF) នៅក្នុងឆ្នាំ២០២២ ធ្វើឱ្យវាក្លាយជាចំណុចរបត់ដ៏សំខាន់មួយក្នុងបដិវត្តន៍នៃការអប់រំផ្នែកគណិតវិទ្យា។ ហេតុដូច្នេះហើយទើបបានជា សាលារបស់យើងមានការប្តេជ្ញាចិត្តលើកកម្ពស់ឱ្យសិស្សានុសិស្សម្នាក់ៗនាំគ្នាចូលទៅប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដែលមានក្នុងកម្មវិធី Eduten ដើម្បីពង្រឹងដំណើរការសិក្សារបស់ខ្លួនឱ្យកាន់តែខ្លាំងពូកែ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
Embracing the Future of Maths Education: Brightstar International’s Partnership with Award-Winning Eduten Platform
Brightstar International School proudly unveils our collaboration with Eduten, a celebrated digital platform infusing western educational expertise with cutting-edge AI and gamification. This strategic partnership, awarded with the prestigious UNICEF EdTech Award in 2022, marks a significant step in revolutionising mathematics education. Our commitment is to elevate and personalise each student’s learning journey, harnessing Eduten’s innovative AI technology for unparalleled academic enrichment.
Every child shines like a star at Brightstar.

សាលាអន្តរជាតិប្រាយស្តារ ពួកយើងលើកទឹកចិត្តកុមារកម្រិតមត្តេយ្យសិក្សាឱ្យមានការសិក្សាក្រៅថ្នាក់បន្ថែម តាមរយៈការលេងកម្សាន្ត ការធ្វើលំហាត់ប្រាណ និងការធ្វើសកម្មភាពផ្សេងៗ ដើម្បីឱ្យការអភិវឌ្ឍន៍ លើផ្នែកកាយសម្បទា និងបញ្ញាសម្បទា ។

(English Below)
សាលាអន្តរជាតិប្រាយស្តារ ពួកយើងលើកទឹកចិត្តកុមារកម្រិតមត្តេយ្យសិក្សាឱ្យមានការសិក្សាក្រៅថ្នាក់បន្ថែម តាមរយៈការលេងកម្សាន្ត ការធ្វើលំហាត់ប្រាណ និងការធ្វើសកម្មភាពផ្សេងៗ ដើម្បីឱ្យការអភិវឌ្ឍន៍ លើផ្នែកកាយសម្បទា និងបញ្ញាសម្បទា ។
ការសិក្សាបែបនេះ មិនត្រឹមតែអាចជួយកុមារឱ្យមានការអភិឌ្ឍន៍លើកាយសម្បទាប៉ុណ្ណោះទេ ថែមទាំងជួយបណ្តុះនូវ ជំនាញទំនាក់ទំនងសង្គម របៀបក្នុងការដោះស្រាយបញ្ហា នឹងការរស់នៅក្នុងសង្គម ។
ការប្តេជ្ញារបស់យើង គឺធានាឱ្យបាននូវ តុល្យភាពនៃការសិក្សា និងការរីកចម្រើននូវបុគ្គលិកលក្ខណៈ ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
At Brightstar, we champion outdoor learning for early years children as it naturally combines physical activity, sensory stimulation, and imaginative play. This approach not only enhances physical and cognitive development but also nurtures social skills, resilience, and a lifelong appreciation for nature. Our commitment is to provide an enriching, balanced education that fosters overall well-being and growth.
Every child shines like a star at Brightstar.

អាន សរសេរ និងរីករាយជាមួយអ្នកស្រាវជ្រាវអក្ខរកម្មវ័យក្មេង! ស្វែងយល់ពីភាពអស្ចារ្យនៃអំណានថ្នាក់ដំបូងជាមួយកម្មវិធីអក្ខរកម្មវ័យក្មេងទាំងអស់គ្នា! អ្នកសិក្សាវ័យក្មេងរបស់យើងចាប់ផ្តើមដំណើររៀនសូត្រដ៏គួរឱ្យទាក់ទាញមួយទៀតហើយ គឺការលេងរកសូរស័ព្ទអក្សរ។

(English Below)
អាន សរសេរ និងរីករាយជាមួយអ្នកស្រាវជ្រាវអក្ខរកម្មវ័យក្មេង!
ស្វែងយល់ពីភាពអស្ចារ្យនៃអំណានថ្នាក់ដំបូងជាមួយកម្មវិធីអក្ខរកម្មវ័យក្មេងទាំងអស់គ្នា! អ្នកសិក្សាវ័យក្មេងរបស់យើងចាប់ផ្តើមដំណើររៀនសូត្រដ៏គួរឱ្យទាក់ទាញមួយទៀតហើយ គឺការលេងរកសូរស័ព្ទអក្សរ។ កុមារៗនឹងចេះអានស្ទាត់ជំនាញនូវពាក្យផ្សំ ព្យព្ជានៈស្រៈព្យព្ជានៈស្រួលៗ មុនពេលត្រូវជួបនឹងពាក្យពិបាកជាច្រើន រួមទាំងតារាងពាក្យប្រកបនៅក្នុងថ្នាក់មត្តេយ្យកម្រិតខ្ពស់។ នេះហើយគឺជាការផ្សងព្រេងអក្ខរកម្មមួយ ដែលជួយបង្កើតមូលដ្ឋានគ្រឹះធ្វើឱ្យក្មេងៗស្រឡាញ់ការអានពេញមួយជីវិត!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
Read, Write, and Shine: Early Literacy Explorers!
Discover the magic of early reading with Brightstar’s Early Literacy Programme! Our young learners embark on an enchanting journey, beginning with the playful exploration of phonics. They’ll master reading simple CVC words, then smoothly transition to the world of sight words and early spelling lists in our EY2 classes. It’s an adventure in literacy that sets the foundation for a lifetime love of reading!
Every child shines like a star at Brightstar.

កម្មវិធីសិក្សាសិល្បៈ និងរចនារបស់សាលាអន្តរជាតិប្រាយស្តារ ផ្តល់នូវបទពិសោធន៍អប់រំដ៏ល្បីល្បាញ។

(English Below)
កម្មវិធីសិក្សាសិល្បៈ និងរចនារបស់សាលាអន្តរជាតិប្រាយស្តារ ផ្តល់នូវបទពិសោធន៍អប់រំដ៏ល្បីល្បាញ។ វាគឺជាកម្មវិធីសិក្សាលំដាប់ថ្នាក់ស្តង់ដារពិភពលោក ដែលជួយសិស្សឱ្យទទួលបានភាពជោគជ័យទៅថ្ងៃអនាគត តាមរយៈការត្រួតត្រាយផ្លូវជូនសិស្សបានសិក្សាលម្អិតទៅលើមុខវិជ្ជាសិល្បៈប្រកបដោយភាពច្នៃប្រឌិតនៅសាកលវិទ្យាល័យ។ កម្មវិធីនេះផ្តោតសំខាន់លើការសិក្សាអនុវត្តផ្ទាល់ លើកទឹកចិត្តសិស្សឱ្យស្វែងយល់ពីមធ្យោបាយនៃសិល្បៈចម្រុះ។ ជាមួយនឹងការបណ្តុះសិស្សឱ្យបញ្ចេញនូវគំនិតផ្ទាល់ខ្លួន ក៏ដូចជាទស្សនវិស័យជាសាកល កម្មវិធីសិល្បៈ និងរចនារបស់សាលាប្រាយស្តារ ក៏ផ្តល់ឱ្យសិស្សនូវជំនាញ និងចំណេះដឹងក្នុងការបង្កើតផ្ទាំងគំនូរដែលមានលក្ខណៈច្នៃប្រឌិតអស្ចារ្យមិនធ្លាប់មាន។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
The Brightstar Art and Design programme offers an acclaimed educational experience. It stands as a world-standard platform, preparing students for future success by serving as a pathway to university for further study in the Creative Arts. The programme emphasises hands-on experience, encouraging students to explore diverse artistic mediums. With a focus on nurturing individual expression and cultivating a global perspective, Brightstar Art and Design equips students with the skills and knowledge to excel in the ever-evolving creative landscape.
Every child shines like a star at Brightstar.

នៅថ្ងៃពុធទី ៣១ខែមករានេះ សាលាអន្តរជាតិប្រាយស្តារបានប្រារព្ធនូវពិធីប្រគល់លិខិតសរសើរជូនដល់លោកគ្រូអ្នកគ្រូទាំងអស់ ក្នុងន័យបង្ហាញឱ្យឃើញពីសក្ខីភាពការប្តេជ្ញាចិត្តចំពោះការបន្តអភិវឌ្ឍន៍វិជ្ជាជីវៈការងារ។

(English Below)
នៅថ្ងៃពុធទី ៣១ខែមករានេះ សាលាអន្តរជាតិប្រាយស្តារបានប្រារព្ធនូវពិធីប្រគល់លិខិតសរសើរជូនដល់លោកគ្រូអ្នកគ្រូទាំងអស់ ក្នុងន័យបង្ហាញឱ្យឃើញពីសក្ខីភាពការប្តេជ្ញាចិត្តចំពោះការបន្តអភិវឌ្ឍន៍វិជ្ជាជីវៈការងារ។ នេះជាការប្រារព្ធមួយដែលបង្ហាញពីការលះបង់របស់លោកគ្រូអ្នកគ្រូក្នុងការពង្រឹងជំនាញបង្រៀន ជំរុញបរិយាកាសសិក្សាឱ្យកាន់តែរស់រវើក និងបង្កើតអនាគតនៃការអប់រំប្រកបដោយចំណង់ចំណូលចិត្ត និងជំនាញ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
The Brightstar Teachers Recognition Ceremony held today was a testament to their commitment to continuous professional development. It was a celebration of their dedication to enhancing teaching skills, fostering a vibrant learning environment, and shaping the future of education with passion and expertise.
Every child shines like a star at Brightstar.

នៅថ្ងៃអង្គារទី៣០ ខែមករានេះ សាលាអន្តរជាតិប្រាយស្តារបានប្រារព្ធនូវពិធីចែកសញ្ញាប័ត្រជូនសិស្សានុសិស្សប្រចាំឆមាសទី ១ ដើម្បីអបអរសាទរដល់ឧត្តមភាពសិក្សា និងការសម្រេចបាននូវសមិទ្ធផលសិក្សាផ្ទាល់ខ្លួន។

(English Below)
នៅថ្ងៃអង្គារទី៣០ ខែមករានេះ សាលាអន្តរជាតិប្រាយស្តារបានប្រារព្ធនូវពិធីចែកសញ្ញាប័ត្រជូនសិស្សានុសិស្សប្រចាំឆមាសទី ១ ដើម្បីអបអរសាទរដល់ឧត្តមភាពសិក្សា និងការសម្រេចបាននូវសមិទ្ធផលសិក្សាផ្ទាល់ខ្លួន។ ព្រឹត្តិការណ៍នេះ ស្តែងឱ្យឃើញពីការខិតខំប្រឹងប្រែង និងការលះបង់របស់សិស្សគ្រប់រូប។ យើងផ្តល់ការកោតសរសើរអស់ពីចិត្តចំពោះដំណើរនៃការរៀនសូត្រដ៏ធំធេង និងការរីកចម្រើនរបស់ពួកគេ។
សូមអបអរសាទរដល់សិស្សានុសិស្សទាំងអស់ដែលទទួលបានជោគជ័យនៅថ្ងៃនេះ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
Today’s Brightstar Semester 1 Student Recognition Ceremony celebrated student academic excellence and personal achievements. The event acknowledged the students’ hard work and dedication. It was a heartening tribute to their remarkable journey of learning and growth.
Well done and congratulations to all of our students who were appreciated today!
Every child shines like a star at Brightstar.

ការផ្តោតលើមុខវិជ្ជាលេខថ្នាក់មត្តេយ្យរបស់សាលាអន្តរជាតិប្រាយស្តារគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការយល់ដឹងផ្នែកគណិតវិទ្យាពេញមួយជីវិត។

(English Below)
ការផ្តោតលើមុខវិជ្ជាលេខថ្នាក់មត្តេយ្យរបស់សាលាអន្តរជាតិប្រាយស្តារគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការយល់ដឹងផ្នែកគណិតវិទ្យាពេញមួយជីវិត។ តាមរយៈសកម្មភាពសិក្សាផ្សេងៗ កុមារតូចៗនៅទីនេះ ទទួលបានការអភិវឌ្ឍនូវជំនាញសំខាន់ៗ។ ក្មេងៗចេះទាំងរាប់លេខផង ចេះដឹងទាំងតម្លៃលេខតាមខ្ទង់ផង ដូចជាខ្ទងដប់ និងខ្ទង់រាយជាដើម។ វិធីសាស្រ្តអនុវត្តនេះ ជំរុញដល់ការយល់ដឹងផ្នែកលេខស៊ីជម្រៅ ធ្វើឲ្យកុមារមានសមត្ថភាព និងទំនុកចិត្តលើមុខវិជ្ជាលេខកាន់តែខ្លាំង។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ។
Brightstar’s focus on Early Years Numeracy lays the foundation for lifelong mathematical understanding. Through different activities, young learners develop crucial skills. They grasp not just counting, but also the core concepts of place values, like tens and ones. This hands-on approach fosters a deep, intuitive understanding of numbers, setting children on a path to confident and competent numeracy.
Every child shines like a star at Brightstar.

សិស្សសាលាអន្តរជាតិប្រាយស្តារចាប់ផ្តើមរៀនរិះរកថ្មីមួយទៀត នៅក្នុងមេរៀនមួយឈ្មោះថាសត្វពាហនៈ ដែលជួយជំរុញដល់ការចង់ដឹង និងការកើនចំណេះរបស់ពួកគេ។

(English Below)
សិស្សសាលាអន្តរជាតិប្រាយស្តារចាប់ផ្តើមរៀនរិះរកថ្មីមួយទៀត នៅក្នុងមេរៀនមួយឈ្មោះថាសត្វពាហនៈ ដែលជួយជំរុញដល់ការចង់ដឹង និងការកើនចំណេះរបស់ពួកគេ។ វិធីសាស្ត្ររៀននេះជួយបណ្តុះការគិតត្រិះរិះ តាមរយៈការដែលក្មេងចេះសួរ និងស្វែងយល់។ ការជំរុញឲ្យក្មេងមានក្តីមេត្តាដល់សត្វមានជីវិតនានា តាមវិធីសាស្រ្តបង្រៀន និងរៀនបែបរិះរកនេះស្របតាមទស្សនវិជ្ជារួមរបស់សាលាអន្តរជាតិប្រាយស្តារ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
At Brightstar, students start a new inquiry into a unit about animals that fosters curiosity and knowledge growth.
This approach nurtures critical thinking, as children question and explore. Cultivating empathy for living creatures, this inquiry method aligns with Brightstar’s holistic learning philosophy.
Every child shines like a star at Brightstar.

Exit mobile version