នៅសប្តាហ៍នេះ កុមារតូចៗថ្នាក់មត្តេយ្យសាលាអន្តរជាតិប្រាយស្តារបានអនុវត្តនូវជំនាញចលករដោយប្រើដង្កៀបចាប់កូនដុំបាល់សំឡីចម្រុះពណ៌។
រៀនហែលទឹកសប្បាយៗជាមួយកុមារតូចៗសាលាអន្តរជាតិប្រាយស្តារ! ការហែលទឹកគឺជាបំណិនដ៏សំខាន់មួយ ដែលកុមារតូចៗចាំបាច់ត្រូវហាត់រៀន។
សាលាអន្តរជាតិប្រាយស្តាររីករាយក្នុងការចែករំលែកនូវភាពសប្បាយៗ ដែលកុមារតូចៗទទួលបានតាមរយៈសកម្មភាពនៃការសិក្សារុករក និងស្វែងយល់នៅក្រៅថ្នាក់។ សកម្មភា
(English Below)
សាលាអន្តរជាតិប្រាយស្តាររីករាយក្នុងការចែករំលែកនូវភាពសប្បាយៗ ដែលកុមារតូចៗទទួលបានតាមរយៈសកម្មភាពនៃការសិក្សារុករក និងស្វែងយល់នៅក្រៅថ្នាក់។ សកម្មភាពផ្សេងៗដូចជា ការតោងឡើង និងការទប់លំនឹងក្តី មិនត្រឹមតែជួយធ្វើឱ្យរាងកាយមាំមួន និងរហ័សរហួនប៉ុណ្ណោះទេ តែក៏ជួយបង្កើនទំនុកចិត្ត និងបំណិនសង្គមការប្រាស្រ័យទាក់ទងផងដែរ។ ការចេញលេងនៅខាងក្រៅ មានអត្ថប្រយោជន៍ច្រើនដល់កុមារ ដូចជាជំរុញឱ្យមានការច្នៃប្រឌិត និងសេចក្តីស្រឡាញ់ចំពោះធម្មជាតិ ផ្តល់នូវបទពិសោធន៍សិក្សាមូលដ្ឋានគ្រឹះសំខាន់ៗសម្រាប់ការអភិវឌ្ឍជារួមរបស់កុមារ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Brightstar is excited to share the joys of outdoor exploration for our young learners. Activities like climbing and balancing not only build physical strength and coordination but also boost confidence and social skills. Playing outside sparks creativity and a love for nature, providing essential early learning experiences that support our children’s overall development.
Every child shines like a star at Brightstar!
សាលាអន្តរជាតិប្រាយស្តាររីករាយក្នុងការដាក់បញ្ចូលនូវមេរៀនគណិតវិទ្យា ការសិក្សាពីប្រមាណវិធីដកលេខពីរខ្ទង់ជូនដល់កុមារៗថ្នាក់មត្តេយ្យ។ ការចេះធ្វើប្រមាណនេះ គឺជាជំនាញមួយដ៏សំខាន់ ដែលអាចជួយក្មេងៗរបស់យើងមានគ្រឹះរឹងមាំក្នុងការគណនាលេខ ចេះស្វែងរកដំណោះស្រាយ និងមានទំនុកចិត្តខ្ពស់ក្នុងមុខវិជ្ជាគណិតវិទ្យា។
គណៈគ្រប់គ្រងសាលាអន្តរជាតិប្រាយស្តារ មានសេចក្តីសោមនស្សណាស់ ដោយនៅថ្ងៃនេះ កម្មវិធីជំនួបមាតាបិតា និងគ្រូបង្រៀនរបស់យើង បានប្រព្រឹត្តទៅដោយជោគជ័យ។ ទាំងមាតាបិតា និងលោកគ្រូ អ្នកគ្រូបានចំណាយពេលជាមួយគ្នាយ៉ាងម៉ត់ចត់ក្នុងការពិភាក្សាអំពីលទ្ធផល ក៏ដូចជាជំហានបន្ទាប់ក្នុងដំណើរនៃការអប់រំរបស់កូនៗ។
At Brightstar, our Early years had a fantastic week so far filled with varied instruction to enhance their learning.
At Brightstar, our Early years had a fantastic week so far filled with varied instruction to enhance their learning. In a typical week, the children enjoy water and sand play, exploring our STEM area, which promotes creativity and fine motor skills. In phonics, they learn their Jolly Phonics sounds and consonant blends to strengthen reading skills. Literacy activities focused on sentence construction, while numeracy lessons enhance problem-solving abilities. Varied instruction ensures our students receive well-rounded development.