ថ្នាក់មត្តេយសិក្សារបស់សាលាអន្តរជាតិប្រាយស្តារ ផ្តោតទៅលើការអភិវឌ្ឍចិត្តចលភាពសម្រាប់កុមារតូចៗ ដែលយើងហៅថា “ការលេងដោយគោលបំណង”។

(English Below)
កម្មវិធីជំនួបទទួលទានកាហ្វេ ដែលសាលាអន្តរជាតិប្រាយស្តារគ្រោងនឹងរៀបចំធ្វើឡើងនៅក្នុងខែនេះ គឺជាការជួបជុំមួយដ៏សំខាន់សម្រាប់មាតាបិតា អាណាព្យាបាល ក៏ដូចជាសហគមន៍របស់យើង បានពិភាក្សាគ្នា និងទទួលជ្រាបនូវចំណេះដឹងផ្សេងៗដែលមាននៅក្នុងប្រធានបទស្តីពី “ផលប៉ះពាល់នៃការទំរើសកុមារ”។ ក្រៅពីការលើកយកនូវគុណវិបត្តិ ដែលបណ្តាលមកពីការបណ្តោយតាមចិត្ត ឬទំរើសកូនហួសហេតុ យើងក៏នឹងធ្វើការចែករំលែកពីវិធីសាស្រ្តដោះស្រាយមួយចំនួន ជូនដល់មាតាបិតាយកទៅអនុវត្តដើម្បីជួយលើកកម្ពស់ដល់ភាពអត់ធ្មត់ និងឯករាជ្យភាពរបស់កូនៗ ធ្វើឱ្យពួកគេទទួលបានការអភិវឌ្ឍល្អប្រសើរទាំងផ្លូវចិត្ត និងសង្គម៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
This month’s Brightstar Coffee Morning, featuring a parent workshop on “The Dangers of Overindulging Children,” aims to foster community spirit and engage in meaningful discussion. By addressing the consequences of excessive indulgence, we hope to empower parents with strategies for promoting resilience and independence in their children, ensuring a balanced approach to parenting that supports healthy emotional and social development.
Every child shines like a star at Brightstar.

ការដាក់បញ្ចូលនូវវិធីសាស្រ្តសិក្សាចម្រុះ សម្រាប់កុមារថ្នាក់មត្តេយ្យសិក្សានៅសាលាអន្តរជាតិប្រាយស្តារបានអនុវត្តរៀនសូត្រ គឺជាចំណុចស្នូលដ៏សំខាន់មួយនៃវិធីសាស្រ្តសិក្សារួមរបស់យើង។

(English Below)
ការដាក់បញ្ចូលនូវវិធីសាស្រ្តសិក្សាចម្រុះ សម្រាប់កុមារថ្នាក់មត្តេយ្យសិក្សានៅសាលាអន្តរជាតិប្រាយស្តារបានអនុវត្តរៀនសូត្រ គឺជាចំណុចស្នូលដ៏សំខាន់មួយនៃវិធីសាស្រ្តសិក្សារួមរបស់យើង។
សាលាយល់ដឹងយ៉ាងច្បាស់ពីលក្ខណៈពិសេសរបស់សិស្សម្នាក់ៗ ដែលសុទ្ធសឹងតែត្រូវការការរៀនសូត្រប្រកបដោយវិធីសាស្រ្តសម្បូរបែប និងមានការប្រាស្រ័យទាក់ទងជាមួយពិភពលោកខាងក្រៅ។ ដូច្នេះដើម្បីរៀបចំធ្វើឱ្យវិធីសាស្រ្តបង្រៀននេះសមស្របតាមតម្រូវការរបស់សិស្សនីមួយៗបាន យើងគួប្បីត្រូវជំរុញចិត្តពួកគេឱ្យស្រឡាញ់ការសិក្សា បង្កើនការចេះត្រិះរិះពិចារណា និងការបង្រៀនឱ្យចេះដោះស្រាយបញ្ហាតាំងពីវ័យដំបូងទៅជាមុនសិន។
គោលបំណងធំរបស់សាលាអន្តរជាតិប្រាយស្តារ គឺចង់ឱ្យកុមារទាំងអស់សម្រេចបាននូវសក្តានុពលរបស់ពួកគេយ៉ាងពេញលេញ ដូចជាទៅលើវត្ថុបំណង និងលទ្ធផលសិក្សានៃការសិក្សា៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar’s Early Years, embracing variety and differentiation in learning styles sits at the heart of our educational approach. We understand that each child is unique, with distinct ways of learning and interacting with the world. By tailoring our teaching methods to suit individual needs, we aim to foster a love for learning, critical thinking, and problem-solving skills from the very start. Our goal is to ensure every child achieves their full potential, meeting key learning objectives and outcomes in a nurturing environment.
Every child shines like a star at Brightstar.

ក្នុងម៉ោងសិល្បៈនៅថ្ងៃនេះ សិស្សានុសិស្សសាលាអន្តរជាតិប្រាយស្តាររបស់យើងបាននាំគ្នាចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្តិតពណ៌រូប ដោយប្រើប្រាស់ត្រាដែលមានរូបរាងខុសៗគ្នាដើម្បីបង្កើតជាស្នាដៃសិល្បៈផ្ទាល់ខ្លួន។

(English Below)

ក្នុងម៉ោងសិល្បៈនៅថ្ងៃនេះ សិស្សានុសិស្សសាលាអន្តរជាតិប្រាយស្តាររបស់យើងបាននាំគ្នាចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្តិតពណ៌រូប ដោយប្រើប្រាស់ត្រាដែលមានរូបរាងខុសៗគ្នាដើម្បីបង្កើតជាស្នាដៃសិល្បៈផ្ទាល់ខ្លួន។ សកម្មភាពសិក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យកុមារបានបញ្ចេញនូវគំនិតច្នៃប្រឌិត និងបង្កើនជំនាញផ្នែកកីឡារបស់ខ្លួន ជាពិសេសធ្វើឱ្យពួកគេបានយល់ដឹងច្បាស់ពីពណ៌ និងរូបរាង។
តាមរយៈដំណើរនៃការរៀនបោះត្រានេះទៀតសោត កុមាររបស់យើងបានស្វែងយល់ដឹងពីរបៀបនៃការបង្កើតរូបភាពស្រស់ស្អាតផ្សេងៗ ដែលកើតឡើងចេញពីរូបភាពត្រានីមួយៗរួមបញ្ចូលគ្នា។ ក្រៅពីជួយឱ្យក្មេងមានគំនិតច្នៃប្រឌិតប្លែកៗ មេរៀនសិល្បៈមួយនេះ ក៏ពង្រឹងចំណេះដឹងពួកគេអំពីទ្រឹស្តីពណ៌ និងទំនាក់ទំនងរវាងគំនូសឱ្យកាន់តែជ្រៅជ្រះផងដែរ៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

In today’s art class at Brightstar, Nursery students embarked on a colourful journey, utilising stamps and various shapes to craft their masterpieces. This hands-on activity was designed with a clear learning objective in mind: to enhance fine motor skills and foster an appreciation for shapes and colours. Through the process of stamping, children discovered how different shapes can come together to form delightful patterns and images. This creative exploration not only ignited their imaginations but also bolstered their understanding of spatial relationships and colour theory.
Every child shines like a star at Brightstar.

សាលាអន្តរជាតិប្រាយស្តារបស់យើងមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំងដែលបានឃើញនូវភាពរីកចម្រើនរបស់កុមារៗថ្នាក់មត្តេយ្យនៅក្នុងមេរៀនហែលទឹកនៅថ្ងៃនេះ។

(English Below)
សាលាអន្តរជាតិប្រាយស្តារបស់យើងមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំងដែលបានឃើញនូវភាពរីកចម្រើនរបស់កុមារៗថ្នាក់មត្តេយ្យនៅក្នុងមេរៀនហែលទឹកនៅថ្ងៃនេះ។
ក្មេងៗបានចូលរួមរៀនហ្វឹកហាត់ដោយភាពសប្បាយរីករាយ និងយកចិត្តទុកដាក់គួរឲ្យកោតសរសើរជាមួយអ្នកគ្រូជំនាញផ្នែកហែលទឹករបស់ពួកគេ ពិសេសបានត្រងត្រាប់ស្តាប់ និងអនុវត្តនូវមេរៀនមូលដ្ឋានសំខាន់ៗ រួមមាន៖ មេរៀនមុជទឹកទប់ខ្យល់ដង្ហើម និងមុជរាវរកកង។
មេរៀនហែលទឹក គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះវាជួយបង្កើនទាំងសមត្ថភាពជំនាញហែលទឹករបស់កុមារៗឲ្យកាន់តែពូកែ និងជួយដល់ភាពក្លាហានផងដែរ៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Brightstar is delighted to announce the wonderful progress our Early Years children made in their swimming lessons today! The little ones were full of enthusiasm, engaging in activities such as ring collection, bubble blowing, and receiving personalised attention from their swimming teacher to build their water confidence. Observing their happiness and development, both individually and in small groups, was truly uplifting. These sessions are invaluable, enhancing their swimming abilities, and water safety while simultaneously nurturing their confidence and adaptability in new settings.
Every child shines like a star at Brightstar.

ក្នុងថ្ងៃនៃទិវាគ្មានការរើសអើងនេះ សិស្សានុសិស្សនៃសាលាអន្តរជាតិប្រាយស្តាររបស់យើងបាននាំគ្នាចូលរួមគាំទ្រយ៉ាងសកម្មតំណាងឱ្យភាពយុត្តិធម៌ និងសាមគ្គីភាព។

(English Below)
ក្នុងថ្ងៃនៃទិវាគ្មានការរើសអើងនេះ សិស្សានុសិស្សនៃសាលាអន្តរជាតិប្រាយស្តាររបស់យើងបាននាំគ្នាចូលរួមគាំទ្រយ៉ាងសកម្មតំណាងឱ្យភាពយុត្តិធម៌ និងសាមគ្គីភាព។ យើងទាំងអស់គ្នា សូមបដិសេធជាដាច់ខាតនូវរាល់ការរើសអើងគ្រប់រូបភាពទាំងអស់ ដែលមាននៅក្នុងសហគមន៍របស់យើង។ យើងរួមដៃប្រគៀកស្មាគ្នា បង្កើតនូវវប្បធម៌បើកចិត្តទូលាយ និងវប្បធម៌ដែលពោរពេញដោយការគោរព ការចេះឱ្យតម្លៃគ្នាទៅវិញទៅមក។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
On Zero Discrimination Day, Brightstar students come together to advocate for fairness and inclusion. We firmly believe that discrimination, regardless of its form, is unacceptable within our community. We work hand in hand to create a culture of empathy and esteem, appreciating every person for their distinct gifts and achievements.
Every child shines like a star at Brightstar.

នៅសាលាអន្តរជាតិប្រាយស្តាររបស់យើង ការបង្ហាត់បង្រៀនកុមារថ្នាក់មត្តេយ្យសិក្សាកម្រិតទាប និងកម្រិតខ្ពស់ឱ្យចេះស្ទាត់ពីជំនាញសូរស័ព្ទអក្សរ គឺជាកត្តាសំខាន់បំផុតមួយសម្រាប់ការឈានទៅកាន់ថ្នាក់បន្ទាប់។

(English Below)
នៅសាលាអន្តរជាតិប្រាយស្តាររបស់យើង ការបង្ហាត់បង្រៀនកុមារថ្នាក់មត្តេយ្យសិក្សាកម្រិតទាប និងកម្រិតខ្ពស់ឱ្យចេះស្ទាត់ពីជំនាញសូរស័ព្ទអក្សរ គឺជាកត្តាសំខាន់បំផុតមួយសម្រាប់ការឈានទៅកាន់ថ្នាក់បន្ទាប់។ សូរស័ព្ទអក្សរជាគ្រឹះនៃជំនាញមូលដ្ឋានចម្បងរួមមាន ការអាន និងការសរសេរ ដែលជួយក្មេងឲ្យចេះអក្សរនៅវ័យដំបូង ក៏ដូចជាការអភិវឌ្ឍន៍ផ្នែកភាសាកាន់តែពូកែ។ ការចេះចាំពីជំនាញទាំងនេះ មិនត្រឹមតែជួយធ្វើឱ្យការសិក្សារបស់កុមារ ទទួលបាននូវភាពជោគជ័យនោះទេ ប៉ុន្តែថែមទាំងជំរុញចិត្តពួកគេឱ្យ ស្រឡាញ់ការសិក្សាពេញមួយជីវិតផងដែរ។ ការផ្តោតសំខាន់លើមេរៀនសូរស័ព្ទអក្សរសម្រាប់កុមារតូចៗតាំងពីថ្នាក់មត្តេយ្យបែបនេះ មានសារៈសំខាន់ខ្លាំងណាស់ចំពោះដំណើរនៃការអប់រំ និងសមិទ្ធផលសិក្សានាពេលអនាគតរបស់ពួកគេ៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar, ensuring our EY1 and EY2 children are proficient in phonics is paramount for their progression to the next level. Phonics lays the foundational skills for reading and writing, fostering early literacy and language development. This proficiency not only prepares them for academic success but also instills a lifelong love for learning. Emphasising phonics in Early Years is crucial for their overall educational journey and future achievements.
Every child shines like a star at Brightstar.

សាលាអន្តរជាតិប្រាយស្តារ ជាអ្នកគាំទ្រយ៉ាងសកម្មទៅលើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់របស់ក្រសួងអប់រំ យុវជន និងកីឡា។

(English Below)
សាលាអន្តរជាតិប្រាយស្តារ ជាអ្នកគាំទ្រយ៉ាងសកម្មទៅលើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់របស់ក្រសួងអប់រំ យុវជន និងកីឡា។ ការប្តេជ្ញាចិត្តរបស់យើងត្រូវបានសបង្ហាញឱ្យឃើញតាមរយៈសារវីដេអូប្រឆាំងនឹងគ្រឿងញៀននៅជុំវិញបរិវេណសាលា ក៏ដូចជាតាមរយៈការអប់រំសិស្សានុសិស្សទាំងអស់ឱ្យបានយល់ដឹងពីគ្រោះថ្នាក់ទាក់ទងនឹងគ្រឿងញៀន។ លើសពីនេះទៅទៀត សាលារបស់យើងក៏បានផ្តួចផ្តើមរៀបចំឡើងនូវកម្មវិធីធ្វើតេស្តរកសារធាតុញៀនចំពោះបុគ្គលិកគ្រប់ផ្នែក ក្រោមការសហការ និងគាំទ្រពីអាជ្ញាធរក្នុងតំបន់ផងដែរ។ កម្មវិធីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការធានាឱ្យបាននូវបរិយាកាសសិក្សាជូនសិស្សានុសិស្សប្រកបដោយសុខសុវត្ថិភាព។ នៅសាលាអន្តរជាតិប្រាយស្តារ សុវត្ថិភាព និងសុខមាលភាពរបស់សិស្សគ្រប់ៗរូប ពិតជាសំខាន់បំផុត ពីព្រោះវាឆ្លុះបញ្ចាំងពីគុណតម្លៃស្នូល ព្រមទាំងស្មារតីនៃសហគមន៍របស់យើង៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Brightstar International School is an active supporter of the MoEYS’s Anti-Drugs Campaign. Our commitment is evidenced by the prominent display of anti-drug messages around the school premises and through educating our students about the dangers associated with drug use. Additionally, Brightstar has initiated a staff drug testing programme, in collaboration with and supported by our local Chief of Police. This programme is a part of our efforts to ensure a safe and healthy learning environment for our students. At Brightstar, the safety and well-being of our students are paramount, reflecting our core values and our community spirit.
Every child shines like a star at Brightstar.

In the early years at Brightstar, we focus on developing creative minds and fostering curiosity, enhancing critical thinking, and embracing holistic learning approaches.

In the early years at Brightstar, we focus on developing creative minds and fostering curiosity, enhancing critical thinking, and embracing holistic learning approaches. This foundational stage is crucial for nurturing young, inquisitive minds and preparing them for a lifetime of discovery and learning in a dynamic world

Brightstar’s Primary and Secondary Sports Day – A Resounding Triumph!

Brightstar’s Primary and Secondary Sports Day – A Resounding Triumph!
We at Brightstar are thrilled to announce the resounding success of our very first Primary and Secondary Sports Day! It wasn’t just about the competition; it was a celebration of exceptional sportsmanship, unwavering teamwork, and inspiring collaboration.
The highlight of the day was the spectacular performance of Team Terra, who emerged as the final victors.
Their dedication, skill, and team spirit were a sight to behold, setting an inspiring example for all.
We extend our heartiest congratulations to all participants who made this event a memorable spectacle of talent and unity.

តើការសិក្សានៅសាលាអន្តរជាតិប្រាយស្តារធ្វើឱ្យកុមារចេះបាននូវអ្វីខ្លះ?

(English below)
តើការសិក្សានៅសាលាអន្តរជាតិប្រាយស្តារធ្វើឱ្យកុមារចេះបាននូវអ្វីខ្លះ?
កុមារៗថ្នាក់មត្តេយ្យនៅសាលារបស់យើង ទទួលបាននូវការចេះដឹងច្រើនចម្រុះមុខណាស់ តួយ៉ាងរួមមានដូចជា អន្តរកម្មសិក្សាបំផុសឱ្យមានការចង់ដឹងចង់ឃើញ ការលេងកម្សាន្តបន្ថែមក្រៅថ្នាក់ជួយដល់ការអភិវឌ្ឍកាយសម្បទា តន្រ្តីពង្រឹងដល់ជំនាញផ្នែកស្តាប់ និងអំណានជួយដល់សមត្ថភាពភាសាឱ្យកាន់តែពូកែ។ បន្ថែមពីនេះ ការដាក់ឱ្យកុមាររៀនលេងសម្តែង ក៏ជួយបង្កើនការយល់ដឹងរបស់ពួកគេទៅលើសង្គមបានកាន់តែស៊ីជម្រៅដែរ។ ចំពោះការសិក្សាពីបន្សំរវាងសូរស័ព្ទអក្សរ ក្មេងៗមានសមត្ថភាពក្នុងការចេះអាន និងសរសេរ ខណៈដែលសកម្មភាពសិក្សាផ្សេងៗអំពីលេខ ជួយបំប៉នដល់ជំនាញគណិតវិទ្យា ក៏ដូចជាជួយជំរុញដល់ដំណើរអប់រំរួមគ្រប់ទិដ្ឋភាពទាំងអស់។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
What does it mean to learn at Brightstar?
Students in our Early Years Programme thrive on variety: interactive stations ignite curiosity, outdoor play fosters physical development, music enhances auditory skills, and reading nurtures language. Role-playing boosts social understanding. Phonics integration enhances literacy, while numeracy activities develop math skills, fostering a holistic educational journey that caters to all aspects of a child’s development.
Every child shines like a star at Brightstar.

close-link