ថ្ងៃដ៏រីករាយជាមួយម៉ោងសិក្សាសូរស័ព្ទអក្សរ! នៅថ្ងៃនេះសិស្សានុសិស្សសាលាអន្តរជាតិប្រាយស្តាររបស់យើង បានរំឮកឡើងវិញនូវមេរៀនសូរសំឡេងរបស់ព្យព្ជាន: ‘p’ និង ‘c’ រួមជាមួយនឹងសកម្មភាពសិក្សាកម្សាន្តសប្បាយៗជាមួយព្យព្ជាន: ‘n’។

្វែងយល់ពីភាពអស្ចារ្យនៃវិទ្យាសាស្រ្តជាមួយវិធីបង្រៀនដ៏រស់រវើក! នៅថ្ងៃនេះសិស្សានុសិស្សរបស់យើងមកពីកម្រិតថ្នាក់មត្តេយ្យ បានចូលរួមសិក្សាជាមួយគ្នាយ៉ាងសកម្ម តាមរយៈប្រព័ន្ធឌីជីថល និងការអនុវត្តពិសោធន៍ដោយផ្ទាល់។
(English Below)
ស្វែងយល់ពីភាពអស្ចារ្យនៃវិទ្យាសាស្រ្តជាមួយវិធីបង្រៀនដ៏រស់រវើក!
នៅថ្ងៃនេះសិស្សានុសិស្សរបស់យើងមកពីកម្រិតថ្នាក់មត្តេយ្យ បានចូលរួមសិក្សាជាមួយគ្នាយ៉ាងសកម្ម តាមរយៈប្រព័ន្ធឌីជីថល និងការអនុវត្តពិសោធន៍ដោយផ្ទាល់។ ពួកគេបានចូលទៅកាន់វេទិកាអន្តរកម្មអនឡាញ ដោយបានស្វែងយល់អំពីទ្រឹស្តីវិទ្យាសាស្រ្ត និងការអនុវត្តចំណេះដឹងតាមរយៈសកម្មភាពពិតជាក់ស្តែង។ ការរួមបញ្ចូលរបៀបសិក្សាទាំងឌីជីថល និងការសិក្សាអនុវត្តដោយផ្ទាល់នេះ បានផ្តល់ជូននូវបទពិសោធន៍រៀនសូត្រប្លែកអស្ចារ្យជូនដល់សិស្សានុសិស្ស ជួយពង្រឹងដល់បំណិនសតវត្សទី២១របស់ពួកគេឱ្យកាន់តែប្រសើរ សម្រាប់ត្រៀមឆ្ពោះទៅកាន់ថ្ងៃអនាគត៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Exploring the wonders of science with a dynamic approach! Our Primary students are engaging with a blend of digital learning and hands-on experiments. They’re diving into interactive online platforms to explore scientific concepts and applying their knowledge through practical, real-world activities. This combination of digital and hands-on learning provides an exciting and immersive experience, fostering 21st-century skills and preparing our students for the future.
Every child shines like a star at Brightstar.

ការសិក្សាក្លាយជាការពិត ការសិក្សាផ្សាភ្ជាប់នឹងការអនុវត្តផ្ទាល់នៅសាលាអន្តរជាតិប្រាយស្តារ។ សិស្សានុសិស្សរបស់យើងនៅសប្តាហ៍នេះ សុទ្ធតែចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពប្រើដង្កៀបចាប់បាល់ដាក់ទៅក្នងចាន ដើម្បីឱ្យត្រូវគ្នាទៅតាមចំនួនលេខនីមួយៗ។

In Early Years maths, incorporating fun concrete examples is crucial for actively engaging young learners and reinforcing foundational skills.
In Early Years maths, incorporating fun concrete examples is crucial for actively engaging young learners and reinforcing foundational skills. At Brightstar, we use tangible materials such as manipulatives, visual aids, and hands-on activities to help children connect abstract concepts with real-world applications. This approach not only enhances cognitive development but also fosters a deeper understanding of mathematical principles from an early age.

ការសិក្សាកំពុងប្រព្រឹត្តិទៅយ៉ាងសកម្មឈានចូលមកដល់សប្តាហ៍ទី២នៃឆ្នាំសិក្សាថ្មីនេះ! សិស្សានុសិស្សសាលាអន្តរជាតិប្រាយស្តារកំពុងសម្របខ្លួនជាមួយនឹងកម្រិតថ្នាក់រៀនថ្មីរបស់ពួកគេដោយភាពស្វាហាប់ និងដោយក្តីរីករាយ។

កុមារាកុមារីតូចៗគួរឱ្យស្រឡាញ់ថ្នាក់ទារកដ្ឋានទាំងពីរកម្រិតនៅសប្តាហ៍នេះបានទទួលនូវបទពិសោធន៍សិក្សារៀនសូត្រដំបូងបង្អស់របស់ពួកគេប្រកបដោយភាពរីករាយ។ ពួកគេប
(English Below)
កុមារាកុមារីតូចៗគួរឱ្យស្រឡាញ់ថ្នាក់ទារកដ្ឋានទាំងពីរកម្រិតនៅសប្តាហ៍នេះបានទទួលនូវបទពិសោធន៍សិក្សារៀនសូត្រដំបូងបង្អស់របស់ពួកគេប្រកបដោយភាពរីករាយ។ ពួកគេបានរៀន និងចូលរួមក្នុងសកម្មភាពសិក្សាសប្បាយៗដូចជា ការរៀនគូសតាមគំនូសខ្សែបន្ទាត់ និងការកាត់បិទរូប ការរៀនអំពីបន្លែ និងផ្លែឈើ ព្រមទាំងរៀនពីការបោះបាល់ប៊ូលីងផងដែរ។ កាន់តែសប្បាយជាងនេះ កុមារៗក៏បានចំណាយពេលវេលារួមគ្នាលេងល្បែងផ្គុំជ័រ ដែលជាសកម្មភាពមួយដ៏មានសារៈប្រយោជន៍ជួយដល់បំណិនចលករ និងការចេះធ្វើការងារជាក្រុម។ ទាំងនេះពិតជាបទពិសោធន៍សិក្សាដើមឆ្នាំដ៏មានអត្ថន័យ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Our little stars in Pre-Nursery and Nursery, many of whom have never been to school before, have had a fantastic first week! They’ve settled in beautifully, enjoying activities like tracing with collages, learning about fruits and vegetables, and even bowling. They’ve also built blocks together, boosting their motor skills and teamwork. What an incredible start to the school year!
Every child shines like a star at Brightstar.

បើកឆាកសប្ដាហ៍ដំបូងក្នុងឆ្នាំសិក្សាថ្មីនេះ កុមារៗថ្នាក់មត្តេយ្យនៃសាលាអន្តរជាតិប្រាយស្តារគ្រប់ៗគ្នាសុទ្ធតែបានចូលរួមក្នុងសកម្មភាពសិក្សាសប្បាយៗ និងសម្បូរបែប។

រីករាយស្វាគមន៍ក្នុងការវិលត្រឡប់មកកាន់សាលារៀនជាថ្មីម្តងទៀត! ថ្ងៃថ្មី ឆ្នាំសិក្សាថ្មី សូមសា្វគមន៍សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាលទាំងអស់ដោយក្តីគោរពស្រឡាញ់មកកាន់សាលាអន្តរជាតិប្រាយស្តារ

ឈានចូលមកដល់ថ្ងៃចុងក្រោយនៃកម្មវិធីសិក្សាវគ្គវិស្សមកាល សាលាអន្តរជាតិប្រាយស្តារយើងខ្ញុំមានសេចក្តីរីករាយជំនួសដល់សិស្សានុសិស្សទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយរលូន និងពោរពេញទៅដោយបទពិសោធន៍ គំនិតច្នៃប្រឌិត និងការរីកចម្រើនលូតលាស់ល្អៗ។

បណ្តុះនូវភាពឯករាជ្យជូនកុមារៗជាមួយសាលាអន្តរជាតិប្រាយស្តារ! ក្មេងតូចៗនៅទីនេះ បានកំពុងនាំគ្នាសិក្សាក្រេបយកនូវចំណេះដឹង និងបំណិនជីវិតសំខាន់ៗ តួយ៉ាងរាប់ចាប់ពីការរៀនត្បាញក្រដាស ការដេរភ្ជាប់ឡេវ ការថែទាំរុក្ខជាតិ និងការបែងចែកប្រភេទសម្លៀកបំពាក់ទុកសម្រាប់ការបោកគក់។
