នៅសាលាអន្តរជាតិប្រាយស្តារ យើងបង្រៀនសិស្សតូចៗឱ្យចេះនូវបំណិនការពារខ្លួន និងតិចនិកសំខាន់ៗក្នុងការហែលទឹក។ សិស្សក្រៅពីចេះហែលហើយ ពួកគេក៏ចេះនូវក្បាច់ទះទឹក និងបណ្តែតផ្ងារខ្លួនលើទឹកបានយ៉ាងស្ទាត់ជំនាញផងដែរ។

បង្កើតការយល់ដឹងពីប្រព័ន្ធភាពសុំាតាមរយ:ការធ្វើចលនាសប្បាយៗ! នៅថ្ងៃនេះ សិស្សានុសិស្សរបស់យើងបានចូលរួមសិក្សាក្នុងសកម្មភាពអប់រំសប្បាយៗ តួយ៉ាងដូចជាការចាត់ថ្នាក់វត្ថុរវាងភាពស្អាត និងកខ្វក់។

នៅសាលាអន្តរជាតិប្រាយស្តារថ្ងៃនេះ ក្នុងម៉ោងសិក្សាភាសា និងទំនាក់ទំនង សិស្សានុសិស្សបានចំណាយពេលវេលាដ៏រីករាយរៀនសូត្របង្កើតនូវកូនសៀវភៅកំណត់ត្រារៀងៗខ្លួន ដោយពិពណ៌នាពីទីក្រុងដែលពួកគេរស់នៅ!
នៅសាលាអន្តរជាតិប្រាយស្តារថ្ងៃនេះ ក្នុងម៉ោងសិក្សាភាសា និងទំនាក់ទំនង សិស្សានុសិស្សបានចំណាយពេលវេលាដ៏រីករាយរៀនសូត្របង្កើតនូវកូនសៀវភៅកំណត់ត្រារៀងៗខ្លួន ដោយពិពណ៌នាពីទីក្រុងដែលពួកគេរស់នៅ! ជាមួយនឹងការបង្កើតសៀវភៅនេះ សិស្សបានរៀនសូត្រពីគំនិតច្នៃប្រឌិត ការធ្វើការងារជាក្រុម និងបំណិនក្នុងការនិទានរឿង ដែលទាំងអស់នេះនឹងជួយពង្រឹងដល់បំណិនភាសារបស់ពួកគេឱ្យកាន់តែពូកែបន្ថែមទៀត។ យើងទាំងអស់គ្នារីករាយដែលបានឃើញសិស្សានុសិស្សចេះប្រើប្រាស់នូវក្តីស្រមៃរំលេចនៅក្នុងស្នាដៃដ៏គួរឱ្យស្រឡាញ់ទាំងនេះ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar, students in Language and Communication class had a fantastic time creating their own city minibooks! This hands-on project inspired creativity, teamwork, and storytelling, helping students enhance their language skills in a fun and meaningful way. We love seeing their imaginations come to life through these mini masterpieces!
Every child shines like a star at Brightstar!
#LanguageLearning #CreativityInClass #StudentProjects #BrightstarEducation #HandsOnLearning

នៅសាលាអន្តរជាតិប្រាយស្តារ យើងបណ្តុះនូវសក្តានុពលរបស់កុមារគ្រប់រូប! នៅសប្តាហ៍នេះផងដែរ សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមជាមួយសកម្មភាពសិក្សាជាច្រើនទាំងក្នុងមុខវិជ្ជាវិទ្យាសាស្រ្ត កីឡា សិល្បៈ ភាសាអង់គ្លេស និងគណិតវិទ្យា។

ការសិក្សានៅថ្នាក់មត្តេយ្យសាលាអន្តរជាតិប្រាយស្តារ ត្រូវបានរួមបញ្ចូលទាំងវិធីសាស្ត្តបុរាណ និងទំនើប!

នៅសាលាអន្តរជាតិប្រាយស្តាររបស់យើង ការបង្រៀនសិស្សានុសិស្សនូវមុខវិជ្ជាគណិតវិទ្យាតែងតែភ្ជាប់ជាមួយនឹងសកម្មភាពអនុវត្តន៍ផ្ទាល់ដូចជាការកាត់ និងការបិទ។
(English Below)
នៅសាលាអន្តរជាតិប្រាយស្តាររបស់យើង ការបង្រៀនសិស្សានុសិស្សនូវមុខវិជ្ជាគណិតវិទ្យាតែងតែភ្ជាប់ជាមួយនឹងសកម្មភាពអនុវត្តន៍ផ្ទាល់ដូចជាការកាត់ និងការបិទ។ លំហាត់នេះ ជួយពង្រឹងបំណិនចលករ បំណិនដោះស្រាយបញ្ហា និងការត្រិះរិះរបស់សិស្សឱ្យកាន់តែប្រសើរ។ ហើយសិស្សក៏បានរៀនអំពីលំដាប់លំដោយ និងយល់ដឹងពីការអនុវត្តតាមជំហាន។ យើងយកចិត្តទុកដាក់បង្រៀនក្មេងៗ ធ្វើយ៉ាងណាដើម្បីឱ្យពួកគេសុទ្ធតែមានមូលដ្ឋានគ្រឹះរឹងមាំផ្នែកគំណិតវិទ្យា និងទទួលបានការសិក្សាប្រកបដោយភាពសប្បាយរីករាយ៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ
At Brightstar, we love making maths fun with hands-on activities like cutting and pasting! These tasks build fine motor skills, problem-solving, and logical thinking. They also enhance sequencing skills, helping students learn to follow steps in order. We ensure every child develops a strong foundation in maths while enjoying the process!
Every child shines like a star at Brightstar!

រីករាយជាមួយការសិក្សាសប្បាយៗនៅថ្ងៃនេះ! សិស្សានុសិស្សរបស់យើងបានចូលរួមសិក្សាពីចំនួនលេខ ដោយបានកាន់បង្ហាញនូវប័ណ្ណលេខតាមលំដាប់ពី លេខ៦ ដល់លេខ ១០ បានហាត់រៀនគូសតាមគំនូសអក្សរ ‘F’ និងបានត្រងត្រាប់ស្វែងយល់ពីមេរៀនស្តីពីប្រវត្តិក្រុមគ្រួសារ រៀនពីជីដូនជីតា និងការផ្តល់ក្តីស្រឡាញ់។


ថ្ងៃណាក៏ជាថ្ងៃដែលកុមារៗថ្នាក់ទារកដ្ឋានកម្រិតទាបនៃសាលាអន្តរជាតិប្រាយស្តារទទួលបាននូវការរៀនសូត្រចំណេះដឹងថ្មីៗ។
ថ្ងៃណាក៏ជាថ្ងៃដែលកុមារៗថ្នាក់ទារកដ្ឋានកម្រិតទាបនៃសាលាអន្តរជាតិប្រាយស្តារទទួលបាននូវការរៀនសូត្រចំណេះដឹងថ្មីៗ។
រាប់ចាប់ពីការហាត់រៀនអភិវឌ្ឍបំណិនស្តីពីសុវត្ថិភាពក្នុងទឹក ការប្រើចលនាសាច់ដុំដៃ និងភ្នែក រហូតដល់បំណិនចលករសំខាន់ៗ កុមារៗមានភាពសប្បាយរីករាយក្នុងការសិក្សា និងទទួលបាននូវការរីកចម្រើនលើគ្រប់ទិដ្ឋភាព។ យើងបង្រៀនសិស្សានុសិស្សឲ្យចេះមានភាពជឿជាក់ មានការងឿងឆ្ងល់ និងក្លាយជាអ្នករុករកវ័យក្មេង!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Every day is a new learning adventure in Pre-Nursery at Brightstar! From developing water safety skills and refining hand-eye coordination to fostering creative expression and enhancing fine motor skills, our young learners engage in fun, purposeful activities that promote holistic development. We’re building confident, curious, and capable little explorers!
Every child shines like a star at Brightstar!

នៅក្នុងកម្មវិធីព្រឹកនេះ សិស្សានុសិស្សនៃសាលាអន្តរជាតិប្រាយស្តាររបស់យើងបានចូលរួមត្រងត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់គ្រប់ៗគ្នានូវបទបង្ហាញស្តីពីសារៈសំខាន់នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយបានសិក្សាស្វែងយល់ពីអត្ថន័យក៏ដូចជាប្រពៃណី និងបេតិកភណ្ឌរបស់ជាតិខ្មែរ។

🚦 Road Safety Fun! 🚗 This week at Brightstar, our Pre-Nursery children enjoyed learning all about following instructions during their exciting road safety activity!
(English Below)
នៅសាលាអន្តរជាតិប្រាយស្តារសប្តាហ៍នេះ កុមារតូចៗថ្នាក់ទារកដ្ឋានកម្រិតទាប បានចូលរួមសិក្សាអំពីការណែនាំ ក៏ដូចជាច្បាប់ចរាចរណ៍សំខាន់ៗ ក្នុងអំឡុងពេលនៃការរៀនអនុវត្តសកម្មភាពសុវត្ថិភាពតាមដងផ្លូវ! កុមារៗមិនត្រឹមតែបានស្វែងយល់ពី ការចេះឈប់រង់ចាំមុននឹងឆ្លងកាត់គំនូសផ្លូវ និងការឆ្លងផ្លូវដោយសុវត្ថិភាពនោះទេ ពួកគេក៏បានអនុវត្តនូវបំណិនជីវិតសំខាន់ៗផ្សេងទៀតតាមរយៈការរៀនសំដែងដ៏សប្បាយរីករាយ។ ទាំងនេះគឺសុទ្ធតែជាការបង្រៀនកុមារតូចៗឱ្យចេះយល់ដឹងពីច្បាប់ទម្លាប់!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
This week at Brightstar, our Pre-Nursery children enjoyed learning all about following instructions during their exciting road safety activity! From stopping at the “Zebra Crossing” to safely crossing the “road,” they practised essential life skills through engaging play. It’s all about building early awareness while having fun!
Every child shines like a star at Brightstar!
