មិនថាការរៀនលេងផ្គុំ ឬបង្កើតចំណងមិត្តភាពជាមួយមិត្តភក្តិនោះទេ កុមារៗរបស់យើងសុទ្ធតែបានចូលរួមនៅក្នុងកម្មវិធីសិក្សាវិស្សមកាលនៃសាលាអន្តរជាតិប្រាយស្តារដោយភាពសប្បាយរីករាយ។ នៅសប្តា
(English Below)
មិនថាការរៀនលេងផ្គុំ ឬបង្កើតចំណងមិត្តភាពជាមួយមិត្តភក្តិនោះទេ កុមារៗរបស់យើងសុទ្ធតែបានចូលរួមនៅក្នុងកម្មវិធីសិក្សាវិស្សមកាលនៃសាលាអន្តរជាតិប្រាយស្តារដោយភាពសប្បាយរីករាយ។ នៅសប្តាហ៍នេះ សិស្សានុសិស្សបានសិក្សាស្វែងយល់អំពីមេរៀនក្រោមប្រធានបទពិភពនៃសំណង់ ដោយបានចូលរួមក្នុងសកម្មភាពសិក្សាអនុវត្តន៍ផ្ទាល់ផ្សេងៗ រួមជាមួយការប្រកួតប្រជែងគ្នាជាក្រុម និងការរៀនលេងដោយភាពស្រមើលស្រមៃ។
តាមរយៈការរៀនលេងសង់ផ្ទះ ការសង់ជម្រកសត្វពាហនៈ សំណង់ និងការសង់បង្កើតទីក្រុង កុមារៗចេះទាំងបំណិនចលករ អភិវឌ្ឍសមត្ថភាពដោះស្រាយបញ្ហា គំនិតច្នៃប្រឌិត ការប្រាស្រ័យទាក់ទង និងការសហការគ្នា។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Whether it’s towers of blocks or bonds of friendship, our Little Builders are off to a strong start this summer. This week, our learners have been exploring the world of construction through hands-on activities, team challenges, and imaginative play.
From building houses, animal habitats, and building blocks to crafting miniature towns, they’re not only strengthening fine motor skills but also developing problem-solving abilities, spatial awareness, creativity, communication, and collaboration every step of the way.
Every child shines like a star at Brightstar!

លាអន្តរជាតិប្រាយស្តារបានរៀបចំជំនួបរវាង មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូ កាលពីពេលកន្លងទៅថ្មីៗនេះប្រកបដោយភាពស្និតស្នាល និងជោគជ័យក្រៃលែង។
(English Below)
សាលាអន្តរជាតិប្រាយស្តារបានរៀបចំជំនួបរវាង មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូ កាលពីពេលកន្លងទៅថ្មីៗនេះប្រកបដោយភាពស្និតស្នាល និងជោគជ័យក្រៃលែង។
ជំនួបចុងឆ្នាំនេះ បានផ្តល់ឱកាសឱ្យមាតាបិតា អ្នកអាណាព្យាបាលសិស្សបានពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូផ្ទាល់ពីការវិវឌ្ឍ និងភាពរីកចម្រើននៃការសិក្សារបស់បុត្រធីតា ស្វែងរកវិធីសហការ និងបង្កើតភាពជាដៃគូដ៏ល្អវាងមាតាបិតា និងសាលាផងដែរដើម្បីជួយជម្រុញដល់ការសិក្សារបស់បុត្រធីតា។
As the school year comes to a close, our parent-teacher conference offers a valuable opportunity to reflect on each child’s progress, celebrate their achievements, and discuss goals for the future.
This meaningful partnership helps ensure that every student is supported both at school and at home.
Together, we build a stronger path to success!

ថ្ងៃនេះនៅសាលាអន្តរជាតិប្រាយស្តាររបស់យើង កុមារៗបានសិក្សាស្វែងយល់ ចូលរួម និងកសាងនូវទំនុកចិត្តតាមរយៈសកម្មភាពលេងជាមួយគ្នានៅក្នុងសួន។

ខណៈដំណាច់ឆ្នាំសិក្សារបស់យើងបានចូលមកដល់ សាលាសូមចូលរួមអបអរដល់ប្អូនៗសិស្សានុសិស្សទាំងអស់ចំពោះការខិតខំប្រឹងប្រែង ក៏ដូចជាការសម្រេចបាននូវលទ្ធផលសិក្សា។

តាមរយៈការរៀនសរសេរអក្សរតាមគំនូសរហូតដល់ការចូលរួមបញ្ចេញមតិដោយភាពក្លាហាន ប្អនៗសិស្សានុសិស្សថ្នាក់មត្តេយ្យរបស់យើងហាក់មានការរីកចម្រើនគួរឱ្យកត់សម្គាល់។

សិស្សានុសិស្សសាលាប្រាយស្តាររបស់យើង កំពុងមមាញឹករំលឹកមេរៀន និងត្រៀមខ្លួនសម្រាប់ការប្រឡងបញ្ចប់ឆ្នាំសិក្សា!

កុមារតូចៗថ្នាក់មត្តេយ្យសិក្សារបស់យើង រៀនចេះនូវការប្រកប និងអានពាក្យ តាមរយៈការហ្វឹកហាត់បញ្ចេញសំឡេងនៃតួអក្សរ និងការផ្សំអក្សរទៅជាពាក្យ។
ចូលរួមសិក្សាបំណិនអំណានជាមួយកុមារៗនៃសាលារបស់យើងទាំងអស់គ្នា!
កុមារតូចៗថ្នាក់មត្តេយ្យសិក្សារបស់យើង រៀនចេះនូវពាក្យប្រកបដោយព្យព្ជានៈ ស្រៈ ព្យព្ជានៈបន្ថែមទៀត តាមរយៈការហ្វឹកហាត់បញ្ចេញសំឡេងតួអក្សរ និងការផ្សំពាក្យ។
ភាពជឿជាក់កំពុងតែរីកចម្រើនឡើង អមដោយស្នាមញញឹមនៅក្នុងម៉ោងសិក្សាអក្សរ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Watch our young learners take on the magic of reading. From sounding out letters to blending them into words, they are mastering CVC words one step at a time.
Confidence is growing, smiles are showing and the joy of Literacy is in full swing.
Every child shines like a star at Brightstar!

ខណៈដំណាច់ឆ្នាំសិក្សារបស់យើងកំពុងខិតចូលមកដល់ ប្អូនៗជាសិស្សានុសិស្សយើងបានបន្តបំពេញនូវកិច្ចការរៀនសូត្ររបស់ពួកគេប្រកបដោយភាពស្វាហាប់ ពិសេសបានបង្ហាញឱ្យឃើញពីការរីកចម្រើន ទទួលបានតាមរយៈកិច្ចការគម្រោងសំខាន់ៗ។

កុមារៗថ្នាក់មត្តេយ្យនៃសាលារបស់យើងកំពុងសិក្សាស្វែងយល់អំពីចង្វាក់ភ្លេង ទំនុកច្រៀង និងរៀនបញ្ចេញកាយវិការតាមភ្លេងយ៉ាងសកម្មនៅក្នុងម៉ោងថ្នាក់តន្រ្តី។

ហេតុអ្វីបានជាសកម្មភាពរាងកាយជួយជំរុញឱ្យសិស្សទទួលបានភាពជោគជ័យ?
(English Below)
ហេតុអ្វីបានជាសកម្មភាពរាងកាយជួយជំរុញឱ្យសិស្សទទួលបានភាពជោគជ័យ?
សកម្មភាពរាងកាយមិនត្រឹមតែជួយរក្សាឱ្យខ្លួនប្រាណស្អាតសមសួនប៉ុណ្ណោះទេ តែវាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការលូតលាស់ និងការអភិវឌ្ឍរបស់សិស្សានុសិស្ស។ ការចូលរួមក្នុងសកម្មភាពបម្លាស់ទីទៀងទាត់ អាចជួយពង្រឹងដល់មុខងារនៃការគិត ដូចជាការចងចាំ និងការផ្តោតអារម្មណ៍ ដែលនេះសុទ្ធតែអាចពង្រឹងដល់ការសិក្សាកាន់តែប្រសើរ។
លើសពីនេះ វាជួយលើកកម្ពស់ដល់ការអភិវឌ្ឍកាយសម្បទាមាំមួន ជួយធ្វើឱ្យឆ្អឹង និងសាច់ដុំរឹងមាំ បង្កើតទម្លាប់រស់នៅដែលមានសុខភាពល្អយូរអង្វែងទប់ស្កាត់ការកើតជំងឺរាំុរៃ។
ក្រៅតែពីអត្ថប្រយោជន៍ទាំងនេះ ការឆ្លៀតបញ្ចូលនូវសកម្មភាពរាងកាយក្នុងទម្លាប់រស់នៅប្រចាំថ្ងៃ គឺពិតជាសំខាន់ក្នុងការអប់រំសិស្សានុសិស្សឱ្យរីកចម្រើន និងមានភាពអត់ធ្មត់៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
🌟 Why Physical Activity Fuels Student Success 🌟
Physical activity isn’t just about staying fit—it’s a cornerstone of student growth and development. Engaging in regular movement enhances cognitive functions like memory and attention, leading to improved academic performance.
It promotes healthy physical development, strengthening bones and muscles, and establishing lifelong habits that combat chronic diseases.
Incorporating physical activity into daily routines isn’t just beneficial—it’s essential for nurturing well-rounded, resilient students.
Every child shines like a star at Brightstar!
