(English Below)
សាលាអន្តរជាតិប្រាយស្តារត្រេកអរពេលបានឃើញកុមារតូចៗថ្នាក់ទារកដ្ឋានចេះស្ទាត់យ៉ាងរហ័សនូវជំនាញប្រើម្រាមដៃបី ខណៈជាទូទៅកុមារអាចចេះបាននៅអាយុចន្លោះពី៤ ទៅ ៥ឆ្នាំប៉ុណ្ណោះ។
ជំនាញនេះផ្តល់សារៈសំខាន់ដល់ការអភិវឌ្ឍជំនាញចលករ និងធ្វើឱ្យការសរសេរទទួលបានជោគជ័យនៅថ្ងៃអនាគត។
តាមរយៈសមិទ្ធិផលដែលសម្រេចបាននេះ ឆ្លុះបញ្ចាំងឱ្យឃើញថាលោកគ្រូ អ្នកគ្រូនៃសាលារបស់យើងពិតជាបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបង្រៀន និងមានសមត្ថភាពវិជ្ជាជីវៈពេញលេញ ស្របពេលដែលសិស្សានុសិស្សក៏ទទួលបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការសិក្សា និងការអភិវឌ្ឍពេញមួយជីវិតផងដែរ។
យើងមានមោទនភាពដែលសិស្សានុសិស្សចេះខិតខំប្រឹងប្រែង និងសម្រេចបាននូវការរីកចម្រើន!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Brightstar is thrilled to see the children in the Nursery class mastering the tripod grip at such an early age, typically developed around 4 to 5 years old. This crucial skill is essential for their fine motor development and future handwriting success. This achievement highlights the dedication and expertise of our teachers. Their commitment to teaching this vital skill is laying a strong foundation for the children’s lifelong learning and development. We are proud of their hard work and the progress being made!
Every child shines like a star at Brightstar.