សាលាអន្តរជាតិ ប្រាយស្តារលើកកម្ពស់ការសិក្សាភាសា និងវប្បធម៌ខ្មែរតាមរយៈកម្មវិធីខេមរសិក្សា។

(English Below)
សាលាអន្តរជាតិ ប្រាយស្តារលើកកម្ពស់ការសិក្សាភាសា និងវប្បធម៌ខ្មែរតាមរយៈកម្មវិធីខេមរសិក្សា។
សិស្សានុសិស្សរបស់យើងសិក្សាភាសាខ្មែរ និងស្វែងយល់អំពីវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរដើម្បីធានាថាពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ភាសាខ្មែរ និងរក្សាបាននូវអត្តសញ្ញាណជាខ្មែរ។
At Brightstar, we are proud to promote our national identity through a strong and vibrant Khmer Studies Program.
Our students actively engage in reading, writing, and speaking Khmer — deepening their love and understanding of their identity.

សប្តាហ៍ដំបូងនៃការសិក្សាពោរពេញដោយអត្ថន័យ ក្រោយវិលត្រឡប់ពីវិស្សមកាល!

(English Below)
សប្តាហ៍ដំបូងនៃការសិក្សាពោរពេញដោយអត្ថន័យ ក្រោយវិលត្រឡប់ពីវិស្សមកាល!
គ្រប់បន្ទប់ថ្នាក់រៀននីមួយៗនៅសប្តាហ៍នេះ ហាក់ពោរពេញទៅដោយស្នាមញញឹម ការផ្សាភ្ជាប់ទំនាក់ទំនងរវាងមិត្ត និងមិត្ត ព្រមទាំងការរៀបចំរបៀបរបប និងទម្លាប់សិក្សាថ្មីៗ។ ប្អូនៗសិស្សានុសិស្សសុទ្ធតែបានបង្ហាញឱ្យឃើញពីចំណង់ចំណូលចិត្ត និងអាកប្បកិរិយាវិជ្ជមានចំពោះការសិក្សា ដែលនេះជាដំណើរចាប់ផ្តើមត្រីមាសសិក្សាថ្មីដ៏រលូនមួយ។
ទាំងនេះគឺជាសញ្ញានៃវឌ្ឍនភាព ការរីកចម្រើន ការចង់ចេះចង់ដឹង និងភាពជោគជ័យរបស់ប្អូនៗសម្រាប់ត្រីមាសនេះ!
What a wonderful first week back at school! ✨
Our classrooms were filled with smiles, reconnecting with friends, and settling into new routines. Students have already shown great enthusiasm and a positive attitude toward learning, and it’s been lovely to see such a smooth start to the term.
Here’s to a fantastic term ahead filled with growth, curiosity, and success!

close-link