សាលាអន្តរជាតិប្រាយស្តារយើងជឿជាក់ថា ការអនុវត្តសកម្មភាពរាងកាយដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងសុខុមាលភាពរបស់សិស្សទាំងមូល។

(English Below)

សាលាអន្តរជាតិប្រាយស្តារយើងជឿជាក់ថា ការអនុវត្តសកម្មភាពរាងកាយដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងសុខុមាលភាពរបស់សិស្សទាំងមូល។

តាមរយៈកម្មវិធីសិក្សាបន្ថែមក្រៅម៉ោងបស់យើង សិស្សមានឱកាសអភិវឌ្ឍកាយសម្បទា កម្លាំង ការបន់បែនសម្រួលចលនា និងភាពអំណត់ ព្រមទាំងបំណិនជីវិតសំខាន់ៗដូចជា ការរៀបចំវិន័យ ការធ្វើការងារជាក្រុម ការបង្កើនទំនុកចិត្តលើខ្លួនឯង និងភាពអត់ធ្មត់ក្នុងការឆ្លងកាត់ឧបសគ្គ។

សកម្មភាពទាំងនេះមិនត្រឹមតែជួយលើកកម្ពស់សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់សុខុមាលភាពផ្លូវចិត្ត លើកទឹកចិត្តឱ្យមានទំនាក់ទំនងសង្គមដោយភាពវិជ្ជមាន និងជួយឱ្យប្អូនៗបង្កើតទម្លាប់រស់នៅប្រកបដោយសុខភាពល្អតាំងពីវ័យក្មេង៕

 

At Brightstar, we believe that physical activity plays an important role in supporting students’ overall development and well-being.

Through our extra-curricular programs, our students have opportunities to develop physical fitness, strength, coordination, and endurance while building essential life skills such as discipline, teamwork, confidence, and resilience.

These activities not only promote physical health but also support mental well-being, encourage positive social interactions, and help students develop healthy habits from a young age.

ការអប់រំកាយផ្តល់ឱកាសជាច្រើនដល់កូនៗជាសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សារបស់យើង ក្នុងការធ្វើចលនា ស្វែងយល់ និងអនុវត្តបំណិនរាងកាយផ្សេងៗ។

(English Below)
ការអប់រំកាយផ្តល់ឱកាសជាច្រើនដល់កូនៗជាសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សារបស់យើង ក្នុងការធ្វើចលនា ស្វែងយល់ និងអនុវត្តបំណិនរាងកាយផ្សេងៗ។
តាមរយៈការហ្វឹកហាត់រក្សាលំនឹង ការឆ្លងកាត់ឧបសគ្គ ការរត់ ការទាត់ និងការចូលរួមក្នុងសកម្មភាពប្រកួតប្រជែងផ្នែករាងកាយជាច្រើនដទៃទៀត កុមារនៃថ្នាក់នីមួយៗសុទ្ធតែបានចូលរួមគ្រប់ៗគ្នាក្នុងសកម្មភាពអប់រំកាយដែលសមស្របទៅនឹងអាយុ និងសមត្ថភាពរបស់ពួកគេ។ បទពិសោធន៍ទាំងនេះជួយសិស្សរបស់យើងឱ្យអភិវឌ្ឍបានយ៉ាងល្អ នូវការសម្រួលចលនា ការគ្រប់គ្រងរាងកាយ និងទំនុកចិត្ត ព្រមទាំងលើកទឹកចិត្តឱ្យពួកគេមានភាពសកម្ម និងរីករាយជានិច្ចជាមួយការធ្វើសកម្មភាពរាងកាយ៕
Physical Education gives our EY students plenty of opportunity to move and practise different physical skills.
From balancing and moving through obstacle courses to running, kicking and other physical challenges, each class takes part in activities suited to their age and ability. These activities help students develop their coordination, body control and confidence while enjoying being active.

ទ្រឹស្តីមេរៀន ត្រូវបានបម្លែងទៅជាសកម្មភាពសិក្សាជាក់ស្តែងសម្រាប់ប្អូនៗសិស្សានុសិស្សរបស់យើង ក្នុងថ្នាក់បឋមសិក្សា ដើម្បីឱ្យពួកគេអាចសិក្សាកាន់តែសកម្ម និងមានប្រសិទ្ធិភាព។

(English below)
ទ្រឹស្តីមេរៀន ត្រូវបានបម្លែងទៅជាសកម្មភាពសិក្សាជាក់ស្តែងសម្រាប់ប្អូនៗសិស្សានុសិស្សរបស់យើង ក្នុងថ្នាក់បឋមសិក្សា ដើម្បីឱ្យពួកគេអាចសិក្សាកាន់តែសកម្ម និងមានប្រសិទ្ធិភាព។ លោកគ្រូ អ្នកគ្រូរបស់យើងបាន ប្រើវិធីសាស្រ្តបង្រៀនដូចជាការអនុវត្តគម្រោងកិច្ចការច្នៃប្រឌិត សកម្មភាពអនុវត្តផ្ទាល់ៗ និងឧទាហរណ៍ដែលទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីឱ្យសិស្សអាចយកចំណេះដឹងដែលបានរៀនមកអនុវត្តបានភ្លាមៗ។
វិធីសាស្ត្រនេះជួយឱ្យសិស្សអាចផ្សាភ្ជាប់ការសិក្សានៅក្នុងថ្នាក់ទៅនឹងជីវិត ក៏ដូចជាពិភពលោកខាងក្រៅបានយ៉ាងមានអត្ថន័យ៕
In our primary classes, theoretical concepts from books become active learning experiences. Teachers use creative, hands-on projects and real-world examples so students can immediately apply what they learn. This helps children make meaningful connections between lessons and life beyond the classroom.

Exit mobile version