(English Below)
នៅក្នុងកម្មវិធីថ្នាក់បឋមសិក្សា យើងមិនត្រឹមតែលើកទឹកចិត្តសិស្សឱ្យចេះសហការរៀនសូត្រជាមួយគ្នានោះទេ តែក៏ត្រូវចេះស្វែងយល់ពីចក្ខុវិស័យ និងភាពខ្លាំងរបស់គ្នាទៅវិញទៅមកផងដែរ។ តាមរយៈការសិក្សា និងចេះសហការគ្នានេះ សិស្សានុសិស្សមានការអភិវឌ្ឍខ្លួន និងភាពក្លាហានក្នុងការបញ្ចេញគំនិតយោបល់ផ្សេងៗ។ ជាក់ស្តែងនៅសប្តាហ៍នេះ ប្អូនៗក៏បានយកចិត្តទុកដាក់ចូលរួមក្នុងសកម្មភាពបញ្ចេញមតិ បំពេញកិច្ចការជាក្រុមបង្កើតទំនុកចិត្ត ការនិយាយជាសាធារណៈ ព្រមទាំងការធ្វើបទបង្ហាញផងដែរ៕
In our Primary Years Programme, we encourage students to collaborate not only to learn from one another, but also to gain different perspectives and draw on each other’s strengths. Through collaboration, students are able to develop and present their ideas and creations with greater confidence. This week, our students focused on presenting their ideas, building confidence through teamwork, public speaking, and presentations.

