(English Below)
នៅក្នុងសប្តាហ៍នេះ ប្អូនៗជាសិស្សានុសិស្សថ្នាក់បឋមសិក្សារបស់យើង បានចូលរួមបំពេញនូវកិច្ចការអនុវត្តន៍ដែលលោកគ្រូអ្នកគ្រូបានដាក់ជូនក្នុងគោលបំណងដើម្បីពង្រឹងបន្ថែមនូវចំណេះដឹងមូលដ្ឋាន។ ក្រៅពីរកបានពិន្ទុតាមរយៈកិច្ចការនេះ ប្អូនៗក៏មានឱកាសដើម្បីពង្រឹងនូវបំណិនប្រាស្រ័យទាក់ទង ការចេះចែករំលែកបញ្ចេញគំនិត ការសហការរវាងមិត្ត ក៏ដូចជាបង្កើតនូវចំណងមិត្តភាពយូរអង្វែង។ ជាមួយការសិក្សាអនុវត្តកិច្ចការគម្រោង និងការស្រាវជ្រាវ យើងកំពុងបណ្តុះសិស្សទាំងអស់ឱ្យកាន់តែមានការចង់ចេះចង់ដឹង ព្រមទាំងជំរុញពួកគេឱ្យមានសេចក្តីស្រឡាញ់ពេញមួយជីវិតចំពោះការសិក្សា៕
This week, our Primary students had a fantastic time engaging in performance tasks designed to strengthen their foundational knowledge. Beyond academics, these assessments provided valuable opportunities for students to communicate and share their ideas, collaborate with peers, and build meaningful friendships. Through exploration and project-based learning, we continue to nurture curiosity and inspire a lifelong love for learning.

