ប្អូនៗកុមារតូចៗថ្នាក់មត្តេយ្យសិក្សារបស់យើងនាំគ្នាលេងនៅខាងក្រៅទីធ្លាសាលា ដើម្បីការកម្សាន្តសប្បាយផង និងការសិក្សារៀនសូត្រ ដែលបណ្តុះនូវការចង់ចេះចង់ដឹងផង។
(English Below)
ប្អូនៗកុមារតូចៗថ្នាក់មត្តេយ្យសិក្សារបស់យើងនាំគ្នាលេងនៅខាងក្រៅទីធ្លាសាលា ដើម្បីការកម្សាន្តសប្បាយផង និងការសិក្សារៀនសូត្រដែលបណ្តុះនូវការចង់ចេះចង់ដឹងផង។មិនថាតាមរយៈសកម្មភាពសិក្សាដូចជាការស្វែងយល់ជាមួយធម្មជាតិក្តី ការប្រើប្រាស់សម្ភារសិក្សាដែលមានប្រសិទ្ធភាព ឬការអនុវត្តជាក់ស្តែងផ្ទាល់ សុទ្ធតែធ្វើឱ្យទីធ្លាខាងក្រៅថ្នាក់រៀនក្លាយជាកន្លែងសិក្សាមួយដ៏ល្អសម្រាប់ប្អូនៗក្នុងការសិក្សាចាប់យកបំណិនថ្មី និងរីកចម្រើនលូតលាស់ជាមួយនឹងភាពជឿជាក់៕
Our Early Years students use the outdoor environment not just for play, but for learning and purposeful activities that spark curiosity. Whether they are exploring nature, working with practical materials or engaging in hands-on tasks, the outdoor space becomes a place where they can learn new skills and grow with confidence.

https://brightstar.edu.kh/wp-admin/

នៅក្នុងសប្តាហ៍នេះ ប្អូនៗសិស្សានុសិស្សរបស់យើង បានស្វែងយល់ពីរបៀបសិក្សាបែបរិះរក ដែលជាការសិក្សាផ្សាភ្ជាប់នឹងការអនុវត្តផ្ទាល់ ជួយដល់ការចង់ដឹងចង់ឃើញ ការត្រិះរិះ និងការសហការ។
(English Below)
នៅក្នុងសប្តាហ៍នេះ ប្អូនៗសិស្សានុសិស្សរបស់យើង បានស្វែងយល់ពីរបៀបសិក្សាបែបរិះរក ដែលជាការសិក្សាផ្សាភ្ជាប់នឹងការអនុវត្តផ្ទាល់ ជួយដល់ការចង់ដឹងចង់ឃើញ ការត្រិះរិះ និងការសហការ។ តាមរយៈនេះ ប្អូនៗបានយល់ដឹងពីទំនាក់ទំនងរវាងទ្រឹស្តីក្នុងមេរៀន និងការអនុវត្តនៅខាងក្រៅពិតជាក់ស្តែង។
យើងមានមោទនភាព និងរំភើបជាមួយនឹងការរីកចម្រើនចំណេះដឹងរបស់ប្អូនៗ ក្រោមរបៀបនៃការសិក្សាប្រកបដោយប្រសិទ្ធភាព!
This week, our students explored through inquiry-based learning, diving into hands-on activities that encouraged curiosity, critical thinking, and collaboration. By discovering answers for themselves, they were able to see how classroom theory connects to real-world situations.
It’s inspiring to watch their understanding grow as they apply their learning in meaningful and practical ways!

កុមារៗនៅសាលារបស់យើង តែងតែបន្តនូវការអភិវឌ្ឍការសិក្សារបស់ពួកគេ យ៉ាងសកម្ម រួមមានតាមរយៈការរុករក ការបង្កើត និងការសិក្សាផ្សេងៗប្រកបដោយអត្ថន័យ។

របាំប្រពៃណី និងវប្បធម៌ខ្មែរត្រូវបានដាក់បញ្ចូលជាមុខវិជ្ជាមួយក្នុងកម្មវិធីខេមរសិក្សានៅសាលាអន្តរជាតិប្រាយស្តារ។ តាមរយៈការសិក្សានេះ ប្អូនៗសិស្សានុសិស្សបានសិក្សាស្វែងយល់ការតែច្បាស់ពីវប្បធម៌ ប្រពៃណីខ្មែរ និងអត្តសញ្ញាណជាតិ តាមរយៈការសិក្សាមេរៀន និងការអនុវត្តផ្ទាល់។
