ក្នុងកម្មវិធីខេមរសិក្សានៅសាលាអន្តរជាតិប្រាយស្តារ ការពិភាក្សាក្រុមដោយប្រើប្រាស់ភាសាខ្មែរបានពង្រឹងបន្ថែមនូវសមត្ថភាពក្នុងការប្រើប្រាស់ភាសាខ្មែររបស់សិស្សានុសិស្សដែលជួយឱ្យពួកគេកាន់តែមានទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទង ចែករំលែកគំនិត និងវែកញែកការយល់ឃើញដោយប្រើប្រាស់ភាសាកំណើតរបស់ខ្លួន។

Read More
(English Below)
នៅក្នុងថ្នាក់មត្តេយ្យសិក្សា ការលេងមិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់នូវចំណេះដឹង និងការសិក្សារៀនសូត្រផ្សេងៗផងដែរ។
ជាមួយនឹងការអនុវត្តសកម្មភាពសិក្សាផ្ទាល់ដូចជា ការគូរគំនូរ និងការរៀនលេងសម្តែង កុមារៗតែងមានឱកាសក្នុងការសិក្សាស្វែងយល់ ការស្រមើលស្រមៃ និងការរុករក។
In our Early Years classrooms, play is not just fun, it is how our young learners learn best. From hands-on activities like painting and pretend play to practical life experiences, each day is filled with opportunities for exploration, imagination and discovery.

សិស្សានុសិស្សជាជនជាតិខ្មែរ នៅសាលាអន្តរជាតិប្រាយស្តារ តែងតែទទួលបានការអប់រំជាប្រចាំពីឥរិយាបទ និងសីលធម៌ជាខ្មែរតាមរយៈកម្មវិធីខេមរសិក្សាដើម្បីឱ្យពួកគេមានចំណេះដឹងជាអន្តរជាតិ តែនូវតែក្សាបានអត្តសញ្ញាណជាខ្មែរ។

នៅក្នុងសប្តាហ៍នេះប្អូនៗសិក្សានុសិស្សរបស់យើងបានចូលរួមរីករាយជាមួយនឹងការសិក្សាអំណាន និងសំណេរ!
(English Below)
នៅក្នុងសប្តាហ៍នេះប្អូនៗសិក្សានុសិស្សរបស់យើងបានចូលរួមរីករាយជាមួយនឹងការសិក្សាអំណាន និងសំណេរ!
ប្អូនៗបានអានរួមគ្នាជាដៃគូ ស្វែងយល់ពីគំនិតច្នៃប្រឌិតរបស់ខ្លួនតាមរយៈសកម្មភាពសិក្សាសំណេរសប្បាយៗ និងការស្លៀកសម្លៀកបំពាក់ទៅតាមតួអង្គរឿង ក្នុងថ្ងៃលើកកម្ពស់អក្ខរកម្ម។
This week our students celebrated the joy of reading and writing! 📚
They paired up for shared reading, explored their creativity through exciting writing activities, and capped it all off on Friday with a fantastic Literacy Day dress-up.

សប្តាហ៍លើកកម្ពស់អក្ខរកម្មបានចាប់ផ្តើមជាផ្លូវការហើយ នៅសាលាអន្តរជាតិប្រាយស្តារ! ការសិក្សានៅក្នុងថ្នាក់រៀនថ្ងៃនេះពោរពេញទៅដោយរឿងនិទាន និងសំណើចក្អាកក្អាយ។

ការសិក្សាលើសពីទ្រឹស្តីក្នុងសៀវភៅ! សិស្សានុសិស្សរបស់យើងរៀនចេះដឹងលូតលាស់តាមរយៈការសិក្សាពីគ្នា ការសហការ និងការបំពេញសកម្មភាពសិក្សាជាមួយគ្នា។
(English Below)
ការសិក្សាលើសពីទ្រឹស្តីក្នុងសៀវភៅ!
សិស្សានុសិស្សរបស់យើងរៀនចេះដឹងលូតលាស់តាមរយៈការសិក្សាពីគ្នា ការសហការ និងការបំពេញសកម្មភាពសិក្សាជាមួយគ្នា។
ការសហការមិនត្រឹមតែជួយកសាងចំណេះដឹងប៉ុណ្ណោះទេ តែជួយបង្កើតទំនុកចិត្ត គំនិតច្នៃប្រឌិត និងទំនាក់ទំនងផងដែរ។
Learning goes beyond books!
Our students grow by learning from each other, working together, and engaging in hands-on group activities.
Collaboration not only builds knowledge but also confidence, creativity, and connection.

នៅសាលាអន្តរជាតិប្រាយស្តារថ្ងៃនេះ ប្អូនៗកុមារៗរបស់យើង បានចូលរួមសិក្សាអំពីការស្រមៃស្រមើលរៀនធ្វើជាវេជ្ជបណ្ឌិត និងខ្លះធ្វើជាទន្តបណ្ឌិត។
(English Below)
នៅសាលាអន្តរជាតិប្រាយស្តារថ្ងៃនេះ ប្អូនៗកុមារៗរបស់យើង បានចូលរួមសិក្សាអំពីការស្រមៃស្រមើលរៀនធ្វើជាវេជ្ជបណ្ឌិត និងខ្លះធ្វើជាទន្តបណ្ឌិត។ ក្នុងនោះ ប្អូនៗក៏បានអនុវត្តផ្ទាល់នៅខាងក្រៅថ្នាក់រៀន ដោយសំដែងធ្វើជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យផងដែរ។ តាមរយៈសកម្មភាពរៀនពិនិត្យសុខភាព និងការថែទាំ ប្អូនៗបានសិក្សាចេះដឹងអំពីអ្វីជាការស្រឡាញ់ ការយល់ចិត្ត ការប្រាស្រ័យទាក់ទង ព្រមទាំងទំនុកចិត្តពោរពេញដោយភាពសប្បាយរីករាយ៕
Today at Brightstar, our young learners used their imagination to become doctors and dentists, turning our outdoor space into a playful mini hospital. Through gentle check-ups and caring actions, they nurtured empathy, communication and confidence, all while having fun and building friendships.

សាលាអន្តរជាតិប្រាយស្តារមិនត្រឹមតែផ្តល់ជូននៅកម្មវិធីសិក្សាអន្តរជាតិដែលទទួលស្គាល់គុណភាពដោយស្ថាប័នអប់រំខេមប្រ៊ីដប៉ុណ្ណោះទេ សាលាក៏បានផ្តល់ជូននូវកម្មវិធីអប់រំខេមរសិក្សា ដើម្បីលើកកម្ពស់ចំណេះដឹង ក៏ដូចជាសមត្ថភាពនៃការប្រើប្រាស់ផ្នែកភាសាខ្មែរ និងការយល់ដឹងអំពីវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរផងដែរ។
