![ជាការបំពេញបន្ថែមនូវចំណេះដឹងពីលើទ្រឹស្តីមេរៀនក្នុងសៀវភៅ ក៏ដូចជា បង្កើនឱ្យមានការចង់ដឹងចង់ឃើញ និងគំនិតច្នៃប្រឌិត ប្អូនៗថ្នាក់បឋមសិក្សារបស់យើងនៅសប្តាហ៍នេះ បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់ក្នុងគម្រោងសិក្សា និងការធ្វើពិសោធន៍រួមគ្នា។ (English Below) This week our learners could take a step back from studying in their textbooks and participate in projects and experiments that encouraged their curiosity and creativity. STEM Week […]](https://brightstar.edu.kh/wp-content/uploads/2025/05/photo_2025-05-02_08-16-48.jpg)
(English Below)
This week our learners could take a step back from studying in their textbooks and participate in projects and experiments that encouraged their curiosity and creativity.
STEM Week plays a vital role in supporting learners by providing hands-on, engaging experiences in Science, Technology, Engineering, and Mathematics. It allows students to explore real-world problems through experiments, challenges, and group projects. This practical approach helps deepen understanding of key concepts and strengthens problem-solving and critical thinking skills. STEM Week often helps students see the relevance of their learning and makes learning more dynamic, inclusive, and meaningful.
Every child shines like a star at Brightstar!
ជាការបំពេញបន្ថែមនូវចំណេះដឹងពីលើទ្រឹស្តីមេរៀនក្នុងសៀវភៅ ក៏ដូចជា បង្កើនឱ្យមានការចង់ដឹងចង់ឃើញ និងគំនិតច្នៃប្រឌិត ប្អូនៗថ្នាក់បឋមសិក្សារបស់យើងនៅសប្តាហ៍នេះ បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់ក្នុងគម្រោងសិក្សា និងការធ្វើពិសោធន៍រួមគ្នា។
សប្តាហ៍ស្ទែម ដើរតួយ៉ាងសំខាន់ជួយដល់ការសិក្សារបស់សិស្ស ដែលរួមមានតាមរយៈការផ្តល់ឱកាសដល់សិស្សបានអនុវត្តសកម្មភាពផ្ទាល់ ចូលរួមស្វែងយល់ពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ សិស្សានុសិស្សបានស្វែងយល់ពីបញ្ហាពិតជាក់ស្តែង តាមរយៈការធ្វើពិសោធន៍ ការប្រកួតប្រជែង និងគម្រោងកិច្ចការក្រុម។ វិធីសាស្រ្តសិក្សានេះ ជួយធ្វើឱ្យសិស្សយល់ដឹងស៊ីជម្រៅពីគោលគំនិតសំខាន់ៗ រួមទាំងពង្រឹងបំណិនដោះស្រាយបញ្ហា និងការត្រិះរិះ។ សប្តាហ៍ស្ទែម ក៏ជួយឱ្យសិស្សបានឃើញពីភាពពាក់ព័ន្ធជាក់ស្តែងផ្សាភ្ជាប់នឹងការសិក្សារបស់ពួកគេផ្ទាល់ ជួយបង្កើនការសិក្សាឱ្យកាន់តែមានភាពរស់រវើក បរិយាបន្ន និងប្រកបដោយអត្ថន័យ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!