![ថ្ងៃដែលពោរពេញដោយអត្ថន័យជាមួយកម្មវិធី “កូនចុងភៅតូច” របស់សាលាអន្តរជាតិប្រាយស្តារ! (English Below) ថ្ងៃដែលពោរពេញដោយអត្ថន័យជាមួយកម្មវិធី “កូនចុងភៅតូច” របស់សាលាអន្តរជាតិប្រាយស្តារ! ដោយស្ថិតក្រោមការដឹកនាំរបស់លោកគ្រូអ្នកគ្រូ ថ្នាក់នីមួយៗបានចូលរួមបង្ហាញនូវស្នាដៃ ក៏ដូចជាជំនាញរៀងៗខ្លួនក្នុងការរៀបចំនូវមុខម្ហូបអាហារសុខភាព អាហារជីវជាតិ រួមមានដូចជាស៊ូស៊ី បាយរុំសារាយ ផ្លែឈើដោតចង្កាក់ និងនំបុ័ងភីហ្សាបន្លែ។ ប្អូនៗសិស្សានុសិស្សរបស់យើង សុទ្ធតែបានយកចិត្តទុកដាក់គ្រប់ៗគ្នាក្នុងការរៀបចំម្ហូប និងការលាយនូវគ្រឿងផ្សំ ហើយថែមទាំងបានយល់ដឹងពីសារៈប្រយោជន៍នៃការចម្អិនម្ហូបអាហារស្រស់ៗ និងអាហារដែលមានតុល្យភាព។ ក្រោយការរៀបចំ និងចម្អិនរួចរាល់ ប្អូនៗបានភ្លក្សនូវម្ហូបគ្នាទៅវិញទៅមក។ សកម្មភាពកូនចុងភៅតូចនៅថ្ងៃនេះ បានបង្កើតនូវអត្ថន័យល្អៗជាច្រើន រួមទាំងស្នាមញញឹម ការស្វែងយល់ពីរសជាតិម្ហូប ពិសេសបានរំឮកឱ្យសិស្សានុសិស្សបានដឹងថា ការបរិភោគអាហារសុខភាពផ្តល់នូវភាពសប្បាយរីករាយផង ការច្នៃប្រឌិតផង និងរស់ជាតិឆ្ងាញ់ពិសារផង៕ What […]](https://brightstar.edu.kh/wp-content/uploads/2025/03/IfffMG_3361.jpg)
(English Below)
ថ្ងៃដែលពោរពេញដោយអត្ថន័យជាមួយកម្មវិធី “កូនចុងភៅតូច” របស់សាលាអន្តរជាតិប្រាយស្តារ!
ដោយស្ថិតក្រោមការដឹកនាំរបស់លោកគ្រូអ្នកគ្រូ ថ្នាក់នីមួយៗបានចូលរួមបង្ហាញនូវស្នាដៃ ក៏ដូចជាជំនាញរៀងៗខ្លួនក្នុងការរៀបចំនូវមុខម្ហូបអាហារសុខភាព អាហារជីវជាតិ រួមមានដូចជាស៊ូស៊ី បាយរុំសារាយ ផ្លែឈើដោតចង្កាក់ និងនំបុ័ងភីហ្សាបន្លែ។ ប្អូនៗសិស្សានុសិស្សរបស់យើង សុទ្ធតែបានយកចិត្តទុកដាក់គ្រប់ៗគ្នាក្នុងការរៀបចំម្ហូប និងការលាយនូវគ្រឿងផ្សំ ហើយថែមទាំងបានយល់ដឹងពីសារៈប្រយោជន៍នៃការចម្អិនម្ហូបអាហារស្រស់ៗ និងអាហារដែលមានតុល្យភាព។
ក្រោយការរៀបចំ និងចម្អិនរួចរាល់ ប្អូនៗបានភ្លក្សនូវម្ហូបគ្នាទៅវិញទៅមក។
សកម្មភាពកូនចុងភៅតូចនៅថ្ងៃនេះ បានបង្កើតនូវអត្ថន័យល្អៗជាច្រើន រួមទាំងស្នាមញញឹម ការស្វែងយល់ពីរសជាតិម្ហូប ពិសេសបានរំឮកឱ្យសិស្សានុសិស្សបានដឹងថា ការបរិភោគអាហារសុខភាពផ្តល់នូវភាពសប្បាយរីករាយផង ការច្នៃប្រឌិតផង និងរស់ជាតិឆ្ងាញ់ពិសារផង៕
What a wonderful day at Brightstar during our “Little Chef” event. Guided by their teachers, each class showcased their skills by preparing healthy and nutritious dishes like sushi, rice balls, fruit kebabs and vegetable pizza bread. Our young learners took pride in preparing and mixing their ingredients while discovering the benefits of fresh produce and learning the importance of balanced meals. Afterward, they enjoyed their treats and tasted dishes prepared by other classes.
Little Chef Day filled Brightstar with smiles, tasty discoveries, and a simple reminder that healthy eating can be fun, creative, and delicious.