![ថ្ងៃថ្មី ការប្រកួតប្រជែងថ្មី! សូរសព្ទអក្សរ គឺជាមេរៀនមួយដ៏សំខាន់សម្រាប់កុមារៗថ្នាក់មត្តេយ្យសិក្សា ព្រោះវាជួយឱ្យពួកគេចេះប្រកបអក្សរ ចេះពាក្យ មានទំនុកចិត្តលើខ្លួនឯង រួមទាំងអាចអភិវឌ្ឍនូវបំណិនអំណានបានយ៉ាងរឹងមាំ។ (English Below) ថ្ងៃថ្មី ការប្រកួតប្រជែងថ្មី! សូរសព្ទអក្សរ គឺជាមេរៀនមួយដ៏សំខាន់សម្រាប់កុមារៗថ្នាក់មត្តេយ្យសិក្សា ព្រោះវាជួយឱ្យពួកគេចេះប្រកបអក្សរ ចេះពាក្យ មានទំនុកចិត្តលើខ្លួនឯង រួមទាំងអាចអភិវឌ្ឍនូវបំណិនអំណានបានយ៉ាងរឹងមាំ។ លោកគ្រូអ្នកគ្រូរបស់យើងក៏បានខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀននូវសំឡេងព្យព្ជានៈ ព្រមទាំងការបន្សំសំឡេងទាំងនោះដល់ប្អូនៗសិស្សានុសិស្សគ្រប់គ្នាឱ្យយល់ច្បាស់ ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដែលជួយឱ្យការអានកាន់តែស្ទាត់ជំនាញ។ ជាមួយគ្នានេះ ការជួយណែនាំ ក៏ដូចជាបង្ហាត់បង្រៀនមេរៀនសូរសព្ទអក្សរបន្ថែមដល់បុត្រធីតានៅគេហដ្ឋាន តាមរយៈការចូលរួមអានជាមួយពួកគេ ក៏អាចជួយពង្រឹងដល់ការអភិវឌ្ឍជំនាញអក្ខរកម្ម ព្រមទាំងបណ្តុះនូវចិត្តស្រឡាញ់ចំពោះការសិក្សាផងដែរ៕ Another day, another challenge! Phonics is essential for early years learners […]](https://brightstar.edu.kh/wp-content/uploads/2025/02/26022025_152313_20d3c0e9d94a.jpg)
(English Below)
ថ្ងៃថ្មី ការប្រកួតប្រជែងថ្មី!
សូរសព្ទអក្សរ គឺជាមេរៀនមួយដ៏សំខាន់សម្រាប់កុមារៗថ្នាក់មត្តេយ្យសិក្សា ព្រោះវាជួយឱ្យពួកគេចេះប្រកបអក្សរ ចេះពាក្យ មានទំនុកចិត្តលើខ្លួនឯង រួមទាំងអាចអភិវឌ្ឍនូវបំណិនអំណានបានយ៉ាងរឹងមាំ។
លោកគ្រូអ្នកគ្រូរបស់យើងក៏បានខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀននូវសំឡេងព្យព្ជានៈ ព្រមទាំងការបន្សំសំឡេងទាំងនោះដល់ប្អូនៗសិស្សានុសិស្សគ្រប់គ្នាឱ្យយល់ច្បាស់ ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដែលជួយឱ្យការអានកាន់តែស្ទាត់ជំនាញ។
ជាមួយគ្នានេះ ការជួយណែនាំ ក៏ដូចជាបង្ហាត់បង្រៀនមេរៀនសូរសព្ទអក្សរបន្ថែមដល់បុត្រធីតានៅគេហដ្ឋាន តាមរយៈការចូលរួមអានជាមួយពួកគេ ក៏អាចជួយពង្រឹងដល់ការអភិវឌ្ឍជំនាញអក្ខរកម្ម ព្រមទាំងបណ្តុះនូវចិត្តស្រឡាញ់ចំពោះការសិក្សាផងដែរ៕
Another day, another challenge!
Phonics is essential for early years learners as it helps them decode words, build confidence, and develop strong reading skills.
Our teachers have been helping learners understand letter sounds and blend them, giving them the foundation needed for fluent reading.
Supporting phonics at home through reading together enhances their literacy development and love for learning.