(English Below) ថ្ងៃនេះគឺជាទិវាកីឡារបស់សាលាអន្តរជាតិប្រាយស្តារ ដែលជាព្រឹត្តិការណ៍មួយប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ និងពោរពេញដោយការប្រកួតប្រជែង។ នៅក្នុងនោះ ក្រុមកីឡាករវ័យក្មេងទាំង៤ក្រុមដែលដាក់ឈ្មោះទៅតាមធាតុទាំង៤រួមមាន Aqua, Solar, Terra, និង Giai បានចូលរួមប្រកួតប្រជែងគ្នាទៅលើវិញ្ញាសាចម្រុះដូចជា កីឡាហែលទឹក ការឆ្លងកាត់ឧបសគ្គ ការរត់បណ្តាក់ និងកីឡាទាញព្រ័ត្រ។ ក្រុមនីមួយៗ បានបង្ហាញឱ្យឃើញពីការតាំងចិត្ត អំណត់ និងការសហការគ្នាជាក្រុមយ៉ាងក្លៀវក្លា ញុំាងឱ្យកម្មវិធីរបស់យើងរឹតតែឱឡារិក និងប្រកបដោយភាពប្រកួតប្រជែង។ ជាលទ្ធផល ក្រុមតំណាងធាតុទឹក ( Aqua) បានដណ្តើមយកជ័យជម្នះលេខមួយក្នុងការប្រកួត ឈ្នះលើបណ្តាក្រុមដទៃផ្សេងទៀតតាមលេខរៀង ដូចជាក្រុម(Solar) […]
(English Below)

ថ្ងៃនេះគឺជាទិវាកីឡារបស់សាលាអន្តរជាតិប្រាយស្តារ ដែលជាព្រឹត្តិការណ៍មួយប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ និងពោរពេញដោយការប្រកួតប្រជែង។

នៅក្នុងនោះ ក្រុមកីឡាករវ័យក្មេងទាំង៤ក្រុមដែលដាក់ឈ្មោះទៅតាមធាតុទាំង៤រួមមាន Aqua, Solar, Terra, និង Giai បានចូលរួមប្រកួតប្រជែងគ្នាទៅលើវិញ្ញាសាចម្រុះដូចជា កីឡាហែលទឹក ការឆ្លងកាត់ឧបសគ្គ ការរត់បណ្តាក់ និងកីឡាទាញព្រ័ត្រ។ ក្រុមនីមួយៗ បានបង្ហាញឱ្យឃើញពីការតាំងចិត្ត អំណត់ និងការសហការគ្នាជាក្រុមយ៉ាងក្លៀវក្លា ញុំាងឱ្យកម្មវិធីរបស់យើងរឹតតែឱឡារិក និងប្រកបដោយភាពប្រកួតប្រជែង។

ជាលទ្ធផល ក្រុមតំណាងធាតុទឹក ( Aqua) បានដណ្តើមយកជ័យជម្នះលេខមួយក្នុងការប្រកួត ឈ្នះលើបណ្តាក្រុមដទៃផ្សេងទៀតតាមលេខរៀង ដូចជាក្រុម(Solar) ជ័យលាភីលេខ២ ក្រុម (Terra) លេខ៣ និងក្រុម (Giai) លេខ៤។

អ្វីដែលសំខាន់ជាងគេនោះគឺ ក្រុមទាំងអស់សុទ្ធបានបង្ហាញនូវទឹកចិត្តជាអ្នកកីឡា និងភាពរំភើបរីករាយដែល ធ្វើឱ្យកម្មវិធីថ្ងៃនេះក្លាយជាពេលវេលាគួរជាទីចងចាំសម្រាប់អ្នកចូលរួមគ្រប់ៗគ្នា៕

Today was the Brightstar School’s Sports Day which was a thrilling event filled with excitement and competition.

Four teams—Aqua, Solar, Terra, and Giai—competed in various events, including swimming, an obstacle race, a relay, and a tug-of-war. Every team showcased incredible determination and teamwork, making the competition competitive and enjoyable.

The Aqua team emerged victorious, securing first place with outstanding performances. Solar followed closely in second, while Terra claimed third, and Giai finished in fourth.

All teams displayed great sportsmanship and enthusiasm, making the day a memorable celebration for everyone involved.

#Brightstar #InternationalSchool #SportsDay #SchoolEvents

#CreativeKids

close-link