ការរៀនលេងសង់ផ្គុំសំណង់ ដែលមានក្នុងកម្មវិធីសិក្សាថ្នាក់មត្តេយ្យរបស់សាលាអន្តរជាតិប្រាយស្តារ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សិស្ស ដូចជាជួយបង្កើនគំនិតច្នៃប្រឌិត អភិវឌ្ឍបំណិនក្នុងការដោះស្រាយបញ្ហា និងបំណិនចលករ។ លើសពីនេះ សិស្សក៏មានស្មារតីសាមគ្គីការងារជាក្រុម និងចំណេះដឹងក្នុងការស្ទាបស្ទង់ប៉ាន់ស្មាន ដែលសុទ្ធតែមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីការសិក្សា និងការអភិវឌ្ឍនាថ្ងៃអនាគត។ តាមរយៈសកម្មភាពសង់ផ្គុំសប្បាយៗទាំងនេះ សិស្សបានយល់ដឹងពីអ្វីហៅថាភាពមានលំនឹង រចនាសម្ព័ន្ធ និងរចនាបថ ដែលចាំបាច់សម្រាប់ការលូតលាស់ផ្នែកសមត្ថភាពគិត និងសង្គមរបស់ពួកគេ៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Construction play in the Brightstar Early Years Programme fosters creativity, problem-solving, and fine motor skills. It encourages teamwork and spatial awareness, laying a foundation for future learning and development. Through fun building activities, children explore concepts of balance, structure, and design, essential for their cognitive and social growth.
Every child shines like a star at Brightstar