(English Below) កម្មវិធីសិក្សាវគ្គវិស្សមកាលសាលាអន្តរជាតិប្រាយស្តារពោរពេញទៅដោយសកម្មភាពកម្សាន្តសប្បាយៗ! តួយ៉ាងដូចជាម៉ោងកីឡាយូហ្កា កុមារៗទទួលបានទាំងភាពសប្បាយរីករាយបូករួមទាំងសុខភាពផ្នែករាងកាយ ពង្រឹងដល់លទ្ធភាពបត់បែន និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប៉ះទង្គិចផ្សេងៗ។ កីឡានេះ ក៏ជួយបង្រៀនកុមារៗពីវិន័យ និងការចេះគ្រប់គ្រងអារម្មណ៍ និងអាកប្បកិរិយាផងដែរ។ នៅក្នុងសកម្មភាពលេងជាមួយដីខ្សាច់ និងផ្គុំសង់ជាសំណង់ប្រាសាទ ក្មេងៗមានការអភិវឌ្ឍនូវបំណិនចលករ រួមទាំងចលនាសាច់ដុំភ្នែក និងសាច់ដុំរាងកាយដទៃផ្សេងទៀត។ ក្រៅពីនេះ ពួកគេក៏បានរៀនលេងកម្សាន្តជាមួយសកម្មភាពសិក្សាផ្សេងទៀត ដូចជា “ការបង្កើតដុំពពកទឹកភ្លៀងក្នុងកែវ និងបង្កើតរូបសិល្បៈឥន្ធនូ” ដែលសុទ្ធសឹងតែជាការសិក្សាតាមបែបវិទ្យាសាស្រ្ត។ កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ! Brightstar’s Early Years Summer Programme was full […]
(English Below)
កម្មវិធីសិក្សាវគ្គវិស្សមកាលសាលាអន្តរជាតិប្រាយស្តារពោរពេញទៅដោយសកម្មភាពកម្សាន្តសប្បាយៗ! តួយ៉ាងដូចជាម៉ោងកីឡាយូហ្កា កុមារៗទទួលបានទាំងភាពសប្បាយរីករាយបូករួមទាំងសុខភាពផ្នែករាងកាយ ពង្រឹងដល់លទ្ធភាពបត់បែន និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប៉ះទង្គិចផ្សេងៗ។ កីឡានេះ ក៏ជួយបង្រៀនកុមារៗពីវិន័យ និងការចេះគ្រប់គ្រងអារម្មណ៍ និងអាកប្បកិរិយាផងដែរ។ នៅក្នុងសកម្មភាពលេងជាមួយដីខ្សាច់ និងផ្គុំសង់ជាសំណង់ប្រាសាទ ក្មេងៗមានការអភិវឌ្ឍនូវបំណិនចលករ រួមទាំងចលនាសាច់ដុំភ្នែក និងសាច់ដុំរាងកាយដទៃផ្សេងទៀត។ ក្រៅពីនេះ ពួកគេក៏បានរៀនលេងកម្សាន្តជាមួយសកម្មភាពសិក្សាផ្សេងទៀត ដូចជា “ការបង្កើតដុំពពកទឹកភ្លៀងក្នុងកែវ និងបង្កើតរូបសិល្បៈឥន្ធនូ” ដែលសុទ្ធសឹងតែជាការសិក្សាតាមបែបវិទ្យាសាស្រ្ត។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Brightstar’s Early Years Summer Programme was full of exciting activities! Yoga sessions strengthen children’s growing bodies and improve their flexibility, reducing their chance of injury. It taught discipline and helped manage impulsivity and challenging behaviours. In sand play and construction, children developed motor skills, built hand-eye coordination, and strengthened their muscles by making shapes and castles. Themed activities included making a ‘Rain Cloud in a Jar’ and crafting raindrops, blending fun with a touch of science.
Every child shines like a star at Brightstar.

close-link