(English Below) ចូលរួមជាមួយគ្នាក្នុងចលនាការពារបរិស្ថានជាសកល Eco-Schools Global Action Days! សាលាអន្តរជាតិប្រាយស្តារមានមោទនភាពដែលបានចូលរួមក្នុងចលនាការពារបរិស្ថានជាសកលហៅថា Eco-Schools Global Action Days លើកិច្ចការបរិស្ថានជាសកលចំនួន៥ ដែលផ្តោតលើបីចំណុចសំខាន់គឺ ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការកាត់បន្ថយកាកសំណល់។ កិច្ចការត្រូវធ្វើដើម្បីទប់ស្កាត់បម្រែបម្រួលអាកាសធាតុ រួមមានការប្រើប្រាស់ថង់បរិស្ថានជំនួសឱ្យការប្រើប្រាស់ថង់ផ្លាស្ទិក ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការរៀបចំផែនការម្ហូបអាហារក្នុងកម្រិតជាតិកាបូនទាប និងការរៀនគ្រប់គ្រងបរិស្ថាន។ ការចូលរួមក្នុងចលនាបរិស្ថានជាសកល ផ្តល់ប្រយោជន៍ ដូចជាជួយជំរុញការជជែកពិភាក្សាគិតគូរដល់បរិស្ថាន និងលើកទឹកចិត្តការថែរក្សាបរិស្ថានរយៈពេលយូរអង្វែងដើម្បីសហគមន៍មាននិរន្តរភាព។ កិច្ចការពារបរិស្ថានជាសកលទាំង៥ នេះ ជួយដល់សិស្សានុសិស្សបានចូលរួមអនុវត្តក្នុងសកម្មភាពជាក់ស្តែង បង្កើនទំនាក់ទំនងជាសកល […]
(English Below)
ចូលរួមជាមួយគ្នាក្នុងចលនាការពារបរិស្ថានជាសកល Eco-Schools Global
Action Days!
សាលាអន្តរជាតិប្រាយស្តារមានមោទនភាពដែលបានចូលរួមក្នុងចលនាការពារបរិស្ថានជាសកលហៅថា Eco-Schools Global Action Days លើកិច្ចការបរិស្ថានជាសកលចំនួន៥ ដែលផ្តោតលើបីចំណុចសំខាន់គឺ ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការកាត់បន្ថយកាកសំណល់។
កិច្ចការត្រូវធ្វើដើម្បីទប់ស្កាត់បម្រែបម្រួលអាកាសធាតុ រួមមានការប្រើប្រាស់ថង់បរិស្ថានជំនួសឱ្យការប្រើប្រាស់ថង់ផ្លាស្ទិក ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការរៀបចំផែនការម្ហូបអាហារក្នុងកម្រិតជាតិកាបូនទាប និងការរៀនគ្រប់គ្រងបរិស្ថាន។
ការចូលរួមក្នុងចលនាបរិស្ថានជាសកល ផ្តល់ប្រយោជន៍ ដូចជាជួយជំរុញការជជែកពិភាក្សាគិតគូរដល់បរិស្ថាន និងលើកទឹកចិត្តការថែរក្សាបរិស្ថានរយៈពេលយូរអង្វែងដើម្បីសហគមន៍មាននិរន្តរភាព។ កិច្ចការពារបរិស្ថានជាសកលទាំង៥ នេះ ជួយដល់សិស្សានុសិស្សបានចូលរួមអនុវត្តក្នុងសកម្មភាពជាក់ស្តែង បង្កើនទំនាក់ទំនងជាសកល បណ្តុះគំនិតទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ និងបញ្រ្ជាបការសិក្សាអំពីបរិស្ថាននៅទូទាំងកម្រិតថ្នាក់សិក្សាទាំងអស់នៃសាលារបស់យើង។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Eco-Schools Global Action Days
Brightstar is proud to have joined the Eco-Schools Global Action Days, which featured five diverse environmental tasks addressing climate change, biodiversity loss, and waste reduction.
Tasks included preparations for climate readiness using renewable biodegradable packaging, environmental clean-ups of “waste hot spots”, low-carbon meal planning, and environmental stewardship.
The Global Action Days tasks were tailored to make a significant difference, spark debate, and inspire longer-term action to make our school more sustainable. The five tasks also engaged students in hands-on activities, fostering global connections, inspiring positive climate action, and embedding environmental learning across all year levels within our school.
Every child shines like a star at Brightstar.

close-link