បេសកកម្មរុករកសត្វពាហនៈ(Animal Explorers) នៃកម្មវិធីរដូវក្តៅរបស់សាលារៀនអន្តរជាតិប្រាយស្តារ បានបញ្ចប់ទៅជាមួយសកម្មភាពសប្បាយៗជាច្រើនប្រភេទនៅសប្តាហ៍នេះ។ ថ្វីបើពួកយើងបានយកចិត្តទុកដាក់ផ្តោតខ្លាំងទៅលើការសិក្សាពីប្រវត្តិសាស្រ្តក៏ដោយ តែក៏មិនភ្លេចពីប្រធានបទស្តីពីវិទ្យាសាស្រ្តសំខាន់ៗផ្សេងទៀតផងដែរ។ កុមារៗរបស់យើង បានឆ្លងកាត់សប្តាហ៍ដ៏អស្ចារ្យ និងមានតម្លៃ ទទួលបានចំណេះដឹងជ្រៅជ្រះពីដើមកំណើតភពផែនដី តាមរយៈការពិសោធន៍ស្រាវជ្រាវសំណល់គ្រោងឆ្អឹង ហ្វូស៊ីល គំរូសត្វដាយណូស័រ និងសភាពសណ្ឋានដីក្នុងសម័យកាលបុរេប្រវត្តិ។ តួយ៉ាងសិស្សរបស់យើង បានយល់ដឹងបន្ថែមទាក់ទងនឹងការកកើតថាមពលឥន្ធនៈចេញពីសំណល់ហ្វូស៊ីល ដែលមានអាយុកាលរាប់លានឆ្នាំទៅហើយនោះ ត្រូវបានមនុស្សយកមកប្រើប្រាស់ប្រចាំថ្ងៃក្នុងសង្គមបច្ចុប្បន្ន។ កុំភ្លេចណា! សូមតាមដាន និងចូលរួមជាមួយកម្មវិធីរដូវក្តៅរបស់ពួកយើងបន្តទៀតនៅសប្តាហ៍ក្រោយ ក្រោមប្រធានបទបន្ទាប់ស្តីពី “អ្នកអង្កេតតារា និងភព” វិញម្តង៕ កុមារគ្រប់រូបចែងចាំងដូចដួងតារានៅឯសាលារៀនអន្តរជាតិBrightstar។ This week’s Animal Explorers […]

បេសកកម្មរុករកសត្វពាហនៈ(Animal Explorers) នៃកម្មវិធីរដូវក្តៅរបស់សាលារៀនអន្តរជាតិប្រាយស្តារ បានបញ្ចប់ទៅជាមួយសកម្មភាពសប្បាយៗជាច្រើនប្រភេទនៅសប្តាហ៍នេះ។ ថ្វីបើពួកយើងបានយកចិត្តទុកដាក់ផ្តោតខ្លាំងទៅលើការសិក្សាពីប្រវត្តិសាស្រ្តក៏ដោយ តែក៏មិនភ្លេចពីប្រធានបទស្តីពីវិទ្យាសាស្រ្តសំខាន់ៗផ្សេងទៀតផងដែរ។ កុមារៗរបស់យើង បានឆ្លងកាត់សប្តាហ៍ដ៏អស្ចារ្យ និងមានតម្លៃ ទទួលបានចំណេះដឹងជ្រៅជ្រះពីដើមកំណើតភពផែនដី តាមរយៈការពិសោធន៍ស្រាវជ្រាវសំណល់គ្រោងឆ្អឹង ហ្វូស៊ីល គំរូសត្វដាយណូស័រ និងសភាពសណ្ឋានដីក្នុងសម័យកាលបុរេប្រវត្តិ។

តួយ៉ាងសិស្សរបស់យើង បានយល់ដឹងបន្ថែមទាក់ទងនឹងការកកើតថាមពលឥន្ធនៈចេញពីសំណល់ហ្វូស៊ីល ដែលមានអាយុកាលរាប់លានឆ្នាំទៅហើយនោះ ត្រូវបានមនុស្សយកមកប្រើប្រាស់ប្រចាំថ្ងៃក្នុងសង្គមបច្ចុប្បន្ន។

កុំភ្លេចណា! សូមតាមដាន និងចូលរួមជាមួយកម្មវិធីរដូវក្តៅរបស់ពួកយើងបន្តទៀតនៅសប្តាហ៍ក្រោយ ក្រោមប្រធានបទបន្ទាប់ស្តីពី “អ្នកអង្កេតតារា និងភព” វិញម្តង៕

កុមារគ្រប់រូបចែងចាំងដូចដួងតារានៅឯសាលារៀនអន្តរជាតិBrightstar។

This week’s Animal Explorers summer programme concludes with a wide variety of fun hands-on activities.

Although the focus this week was on history, numerous scientific topics were also covered.

The children have had a fantastic week learning about the origins of our planet via the discovery of bones, fossils, dinosaurs and prehistoric landscapes.

In addition, they learnt all about how fossil fuels, which were created over millions of years, are still utilised in today’s society!

Join us for next week’s themed programme: – Stars and Planet Spotters!

Every child shines like a star at Brightstar.

close-link