ស្វែងយល់បន្ថែមពីការផ្លាស់ប្តូររីកចម្រើននៃកីឡាក្បាច់គុនតៃក្វាន់ដូ ដែលលើសពីក្បាច់ទាត់ និងការប្រើកណ្តាប់ដៃ។

(English Below)
ស្វែងយល់បន្ថែមពីការផ្លាស់ប្តូររីកចម្រើននៃកីឡាក្បាច់គុនតៃក្វាន់ដូ ដែលលើសពីក្បាច់ទាត់ និងការប្រើកណ្តាប់ដៃ។ តាមរយៈវិន័យ និងការតាំងចិត្ត កុមារម្នាក់ៗរៀនសូត្រពីគុណធម៌ដូចជា ការគោរព សុចរិតភាព និងការចេះតស៊ូ។ តួយ៉ាងដូចជាកម្រងរូបភាពទាំងនេះ បានស្តែងឱ្យឃើញពីតថភាពពិតនៃការរៀនកសាងបុគ្គលិកលក្ខណៈថ្មី តាមរយៈកីឡាតៃក្វាន់ដូដែលត្រូវបានដាក់បញ្ចូលនៅសាលាអន្តរជាតិប្រាយស្តារ។ តៃក្វាន់ដូ មិនមែនមានឈ្មោះត្រឹមជាកីឡានោះទេ តែពិតណាស់វាគឺជាផ្លូវសម្រាប់នាំសិស្សទៅរកការចេះស្គាល់ខ្លួនឯង ព្រមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ភាពអំណត់ក្នុងជីវិត។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
Discover the transformative journey of Taekwondo beyond kicks and punches. Through discipline and dedication, students cultivate virtues like respect, integrity, and perseverance. These powerful photos capture moments of character building, highlighting the profound personal values that Taekwondo instills at Brightstar. It’s not just a sport; it’s a path to self-discovery and a foundation for a resilient, principled life.
Every child shines like a star at Brightstar.

សាលាអន្តរជាតិប្រាយស្តារ ប្រើប្រាស់កម្មវិធីសិក្សាសូរសព្ទអក្សរល្អជាងគេបំផុតនៅក្នុងពិភពលោក ដែលរួមមានដូចជា ស៊ីស្ទែម៉ាទិក និងសូរសព្ទស៊ីនទែតិក(SSP)។

(English Below)

សាលាអន្តរជាតិប្រាយស្តារ ប្រើប្រាស់កម្មវិធីសូរស័ព្ទល្អជាងគេបំផុតនៅក្នុងពិភពលោក ដែលមានឈ្មោះថា សូរស័ព្ទប្រព័ន្ធ និងសំយោគ។ កម្មវិធីសូរសព្ទប្រ័ព្ធ និងសំយោគផ្តល់ប្រយោជន៍ដល់ក្មេងៗថ្នាក់មត្តេយ្យតាមរយ:ការបង្រៀនពួកគេពីទំនាក់ទំនងរវាងសូរស័ព្ទ និងអក្សរមានលក្ខណ:ជាប្រព័ន្ធ។ កម្មវិធីនេះ ជួយពង្រឹងជំនាញអាន និងប្រកបរបស់ក្មេងៗឱ្យកាន់តែពូកែ ជួយដល់ការយល់ដឹងពីសូរសំឡេង និងបង្កើតមូលដ្ឋានគ្រឹះអក្ខរក្រមរឹងមាំ ងាយស្រួលរៀនឆាប់ចេះផ្នែកភាសា។ ទន្ទឹមនេះ លោកគ្រូអ្នកគ្រូរបស់យើងម្នាក់ៗ សុទ្ធតែកំពុងប្រើនូវវិធីសាស្រ្តបង្រៀនច្រើនយ៉ាងខុសៗគ្នា ដើម្បីធ្វើឱ្យទិដ្ឋភាពរៀនជារួមពោរពេញដោយភាពសប្បាយរីករាយ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕

Brightstar uses the very best phonics programme in the world, Systematic, Synthetic Phonics (SSP). The SSP programme benefits Early Years children by teaching them the relationship between sounds and letters systematically. It enhances reading and spelling skills, promotes phonemic awareness, and builds a strong foundation for literacy, ensuring a solid start in language development. Our Brightstar teachers also make it a lot of fun and engaging by using different styles of learning.
Every child shines like a star at Brightstar.

សាលាអន្តរជាតិប្រាយស្តារប្រើប្រាស់មធ្យោបាយបង្រៀនមុខវិជ្ជាលេខច្រើនយ៉ាងដល់កុមារតូចៗ រួមមានទាំងការប្រើដីខ្សាច់ ជ័រផ្គុំ សន្លឹកកិច្ចការ ក្តារខៀន និងសៀវភៅ ដើម្បីឱ្យពួកគេឆាប់ចេះពីមូលដ្ឋានគ្រឹះគណិតវិទ្យា។ មធ្យោបាយទាំង

(English Below)

សាលាអន្តរជាតិប្រាយស្តារប្រើប្រាស់មធ្យោបាយបង្រៀនមុខវិជ្ជាលេខច្រើនយ៉ាងដល់កុមារតូចៗ រួមមានទាំងការប្រើដីខ្សាច់ ជ័រផ្គុំ សន្លឹកកិច្ចការ ក្តារខៀន និងសៀវភៅ ដើម្បីឱ្យពួកគេឆាប់ចេះពីមូលដ្ឋានគ្រឹះគណិតវិទ្យា។ មធ្យោបាយទាំងនេះ ជួយឱ្យក្មេងៗមានរបៀបរៀនសូត្រកាន់តែសម្បូរបែប បានមើលឃើញ ប៉ះ និងស្តាប់ឮដោយផ្ទាល់។ តាមរយៈការផ្សាភ្ជាប់ញ្ញាណអារម្មណ៍ ទៅនឹងវិធីសាស្រ្តរៀនសូត្រនេះទៀតសោត សាលាអន្តរជាតិប្រាយស្តារមានគោលបំណងសំខាន់ចង់បង្កើតបរិយាកាសសិក្សាប្រកបដោយភាពរស់រវើក រួមបញ្ចូលគ្រប់មុខ ដែលធានាបាននូវការយល់ដឹង និងការអនុវត្តជំនាញមូលដ្ឋានគ្រឹះលេខជូនអ្នកសិក្សាវ័យក្មេងប្រកបដោយប្រសិទ្ធភាព។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕

Brightstar utilises diverse mediums like sand, manipulatives, worksheets, whiteboards, and books for early numeracy education. This varied approach accommodates different learning styles, providing tactile, visual, and auditory experiences. By engaging multiple senses and methods, Brightstar aims to create a dynamic and inclusive learning environment, ensuring effective comprehension and application of foundational numeracy skills in young learners.
Every child shines like a star at Brightstar.

ការហាត់រៀនកីឡាតៃក្វាន់ដូនៅសាលាអន្តរជាតិប្រាយស្តារផ្តល់នូវសារៈសំខាន់ ជាច្រើនដល់សិស្សានុសិស្ស រួមមានដូចជាជួយពង្រឹងវិន័យ សុខភាព និងសុខមាលភាពទូទៅ។

(English Below)
ការហាត់រៀនកីឡាតៃក្វាន់ដូនៅសាលាអន្តរជាតិប្រាយស្តារផ្តល់នូវសារៈសំខាន់
ជាច្រើនដល់សិស្សានុសិស្ស រួមមានដូចជាជួយពង្រឹងវិន័យ សុខភាព និងសុខមាលភាពទូទៅ។ សិល្បៈក្បាច់គុននេះជួយបង្កើនការផ្ចង់អារម្មណ៍គិតបានល្អ ជួយដល់កាយសម្បទាឱ្យរឹងមាំ និងបង្កើតភាពជឿជាក់លើខ្លួនឯងព្រោះវាជាជំនាញទុកសម្រាប់ការពារខ្លួន។ វាក៏ជួយបណ្តុះនូវផ្នត់គំនិតចេះអត់ធ្មត់ លើកកម្ពស់ដល់ការធ្វើការងារជាក្រុម និងចេះដោះស្រាយឧបសគ្គផ្សេងៗដែលជួបប្រទះក្នុងជីវិតដោយភាពរឹងមាំ និងគុណធម៌។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
Learning Taekwondo at Brightstar holds immense importance for students, fostering discipline, health, and overall well-being. Martial arts help to instil mental focus, physical fitness, and self-defence skills while enhancing self-confidence. It cultivates a resilient mindset, promotes teamwork, and contributes to a holistic development that is crucial for navigating life’s challenges with strength and grace.
Every child shines like a star at Brightstar.

កម្មវិធីសិក្សាស្តីពីការបញ្ចេញសំឡេងសូរស័ព្ទអក្សររបស់សាលាអន្តរជាតិប្រាយស្តារ គឺជាបណ្តុំមូលដ្ឋានគ្រឹះអក្ខរកម្មដ៏ចាំបាច់ ព្រមទាំងដើរតួយ៉ាងសំខាន់ក្នុងការបង្រៀនកុមារៗនៅតាមថ្នាក់មត្តេយ្យរបស់យើងឱ្យចេះពីជំនាញផ្នែកតួអក្សរ និងស្គាល់ច្បាស់ពីសូរសំឡេងប្រកប។

(English Below)
កម្មវិធីសិក្សាស្តីពីការបញ្ចេញសំឡេងសូរស័ព្ទអក្សររបស់សាលាអន្តរជាតិប្រាយស្តារ គឺជាបណ្តុំមូលដ្ឋានគ្រឹះអក្ខរកម្មដ៏ចាំបាច់ ព្រមទាំងដើរតួយ៉ាងសំខាន់ក្នុងការបង្រៀនកុមារៗនៅតាមថ្នាក់មត្តេយ្យរបស់យើងឱ្យចេះពីជំនាញផ្នែកតួអក្សរ និងស្គាល់ច្បាស់ពីសូរសំឡេងប្រកប។ វិធីនេះជួយឱ្យសិស្សានុសិស្សវ័យក្មេងមានសមត្ថភាពចេះប្រើប្រាស់ភាសាសរសេរ និងនិយាយបានត្រឹមត្រូវ។ មួយវិញទៀត កម្មវិធីនេះក៏ជួយដល់ការរីកចម្រើន និងការយល់ដឹងរបស់សិស្សទៅលើពាក្យវាក្យស័ព្ទថ្មីៗតាមវិធីរៀនសូត្រសប្បាយៗ អាចឱ្យពួកគេបានស្វែងយល់ពីភាពស្មុគស្មាញដែលមាននៅក្នុងពិភពភាសា។ សរុបមក ចំណេះដឹងផ្នែកសូរសំឡេងអក្សរ គឺមិនអាចខ្វះបានឡើយ ពីព្រោះវាជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតសម្រាប់ការសិក្សារៀនសូត្រពេញមួយជីវិត។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
Brightstar Phonics Programme is the fundamental building block of literacy and plays a pivotal role in our Early Years classrooms by fostering letter and sound recognition skills. This method equips young learners with the ability to decode words, enabling them to bridge the gap between spoken and written language. The Brightstar Phonics Programme enhances vocabulary development and comprehension in fun ways, empowering students to navigate the intricate world of language. The acquisition of phonics skills is indispensable, providing a robust foundation for a lifetime of literacy and learning.
Every child shines like a star at Brightstar.

ទទួលយកអត្ថប្រយោជន៍ពីកម្មវិធីហែលទឹកសាលាអន្តរជាតិប្រាយស្តារទាំងអស់គ្នា!

(English Below)
ទទួលយកអត្ថប្រយោជន៍ពីកម្មវិធីហែលទឹកសាលាអន្តរជាតិប្រាយស្តារទាំងអស់គ្នា!
ការយកចិត្តទុកដាក់ ក៏ដូចជាការប្តេជ្ញាចិត្តផ្នែកសុវត្ថិភាព និងការអភិវឌ្ឍន៍ជំនាញដែលយើងមានចំពោះសិស្សម្នាក់ៗ គឺមិនមែនជារឿងធម្មតាឡើយ។ យើងមានក្រុមការងារដែលសុទ្ធតែបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ មានគ្រូបង្រៀនហែលទឹកប្រកបដោយជំនាញវិជ្ជាជីវៈ ព្រមទាំងមានឆ្មាំសង្រ្គោះដែលចាំជួយធ្វើអន្តរាគមន៍រក្សាសុវត្ថិភាព ដើម្បីឱ្យសិស្សគ្រប់រូបទទួលបាននូវបទពិសោធន៍រៀនហែលទឹកសប្បាយរីករាយ និងសម្បូរបែប។ ដោយសារតែសុវត្ថិភាពគឺជាកត្តាចម្បងបែបនេះហើយ ទើបបានជាយើងមានឆ្មាំសង្រ្គោះកម្រិតអន្តរជាតិ មានការបណ្តុះបណ្តាលអាចធានាបានគ្រប់ស្ថានភាពទាំងអស់។
លើសពីនេះទៅទៀត យើងក៏មានជាការវាយតម្លៃហែលទឹកធ្វើឡើងយ៉ាងហ្មត់ចត់ ដើម្បីដឹងពីការរីកចម្រើន និងទំនុកចិត្តរបស់សិស្សផងដែរ។ នៅចាំអ្វីទៀត! ចូលរួមឥឡូវនេះ ចូលរួមហែលដោយសុវត្ថិភាព និងសប្បាយៗជាមួយពួកយើង ដើម្បីជំនាញកាន់តែរីកចម្រើន!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
Dive into excellence with the Brightstar Swimming Programme!
Our commitment to safety and skill development sets us apart. Our team comprises of highly trained, qualified professional swimming teachers and vigilant lifeguards, ensuring a secure, fun and enriching experience for every participant. At Brightstar, safety is our top priority, and our lifeguard is internationally trained and equipped to handle any situation.
Additionally, we conduct thorough swimming assessments ensuring progress and confidence in the water. Join us in a safe and enjoyable swimming environment where skills flourish!
Every child shines like a star at Brightstar!

សាលាអន្តរជាតិប្រាយស្តាររីករាយក្នុងការឃើញកុមារតូចៗដ៏គួរឱ្យស្រឡាញ់ថ្នាក់ទារកដ្ឋានចូលរួមរៀនសូត្រ សំដែងធ្វើសកម្មភាពពិតៗ។

(English Below)
សាលាអន្តរជាតិប្រាយស្តាររីករាយក្នុងការឃើញកុមារតូចៗដ៏គួរឱ្យស្រឡាញ់ថ្នាក់ទារកដ្ឋានចូលរួមរៀនសូត្រ សំដែងធ្វើសកម្មភាពពិតៗ។ តាមរយៈទិដ្ឋភាពដែលកុមារៗបាននាំគ្នាញ៉ាំអាហារបែបលំហែនៅខាងក្រៅថ្នាក់ជាមួយនឹងកូនតុក្កតាខ្លាឃ្មុំរបស់ពួកគេ ឆ្លុះបង្ហាញឱ្យឃើញពីការរីកចម្រើនជំនាញផ្នែកសង្គម និងការចេះស្រមើលស្រមៃ។ សកម្មភាពសិក្សាទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ធ្វើឱ្យបទពិសោធន៍សិក្សាអប់រំក្មេងៗកាន់តែមានភាពសប្បាយរីករាយ និងប្រកបដោយគុណភាព ព្រោះវាជួយដល់កុមារអភិវឌ្ឍនូវជំនាញប្រាស្រ័យទាក់ទង បង្រៀនឱ្យចេះដោះស្រាយបញ្ហា និងចេះសហការគ្នា។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
Brightstar loves to see nursery children immersed in the enriching world of roleplay at school. Watch as their creativity blossoms at their teddy bear picnic, social skills flourish, and imaginations soar. Through these activities, little ones develop communication, problem-solving, and cooperation, laying the foundation for a joyous and holistic early childhood education experience.
Every child shines like a star at Brightstar.

គ្រប់លោកគ្រូ អ្នកគ្រូដែលបង្រៀនថ្នាក់មត្តេយ្យនៅសាលាអន្តរជាតិប្រាយស្តាររបស់យើងទាំងអស់សុទ្ធតែដឹងពីសារៈសំខាន់នៃទម្រង់បង្រៀនលេខដល់កុមារៗ។

(English Below)
គ្រប់លោកគ្រូ អ្នកគ្រូដែលបង្រៀនថ្នាក់មត្តេយ្យនៅសាលាអន្តរជាតិប្រាយស្តាររបស់យើងទាំងអស់សុទ្ធតែដឹងពីសារៈសំខាន់នៃទម្រង់បង្រៀនលេខដល់កុមារៗ។ ឆ្លងតាមរយៈនោះ ក្មេងៗអាចអភិវឌ្ឍការយល់ដឹងបន្ថែមកាន់តែស៊ីជម្រៅ ជួយបង្កើនជំនាញក្នុងការដោះស្រាយបញ្ហា និងមានគំនិតចេះត្រិះរិះពិចារណា។ ការចេះបង្កើតទម្រង់នៃការបង្រៀននេះ គឺជាមូលដ្ឋានគ្រឹះចាំបាច់បំផុតសម្រាប់ការយល់ដឹងពីមុខវិជ្ជាគណិតវិទ្យា ពិសេសជួយឱ្យកុមារងាយស្រួលឆាប់ចាប់បាននូវចំណុចគន្លឹះពិបាកៗដទៃផ្សេងទៀត។ បន្ថែមពីនេះ ក្មេងៗក៏ចេះគិតស៊ីជម្រៅ ចេះច្នៃប្រឌិត និងចេះដឹងបានច្រើនពីក្បួនច្បាប់ទ្រឹស្តីគណិតវិទ្យាសម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍ពេញមួយជីវិត។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
Brightstar’s Early Years Teachers understand the importance of teaching children patterns in early numeracy fostering cognitive development, and enhancing their problem-solving skills and logical thinking. Recognising and creating patterns lays a foundation for mathematical understanding, preparing them for more advanced concepts. Moreover, it promotes critical thinking, creativity, and a deeper grasp of mathematical principles, ensuring lifelong benefits.
Every Child shines like a star at Brightstar.

Brightstar students are immersed in a learning environment that centres around them. In creative arts,

Brightstar students are immersed in a learning environment that centres around them. In creative arts, they delve into the world of artistic expression, exploring various mediums and honing their creativity. The classroom buzzes with the energy of language acquisition as students engage in Chinese additional language learning, broadening their linguistic horizons. Each aspect of the Brightstar curriculum contributes to a well-rounded and student-centric educational experience.

សូមចូលរួមទស្សនាភាពអស្ចារ្យនៃ “បុណ្យអុំទូក” ដែលត្រូវបានគេស្គាល់ថាជាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកជាមួយសាលាអន្តរជាតិប្រាយស្តារ!

(English Below)
សូមចូលរួមទស្សនាភាពអស្ចារ្យនៃ “បុណ្យអុំទូក” ដែលត្រូវបានគេស្គាល់ថាជាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកជាមួយសាលាអន្តរជាតិប្រាយស្តារ!
សហគមន៍របស់យើងបានប្រារព្ធនូវព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាបុណ្យប្រពៃណីជាតិប្រចាំឆ្នាំរបស់ខ្មែរ ជាមួយនឹងការលេងល្បែងកម្សាន្តបែបប្រពៃណីផ្សេងៗ រួមទាំងសិល្បៈនៃការបត់ធ្វើទូកក្រដាស។ អ្វីដែលធ្វើឱ្យពិធីនេះកាន់តែឱឡារិកនោះ គឺរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃអំបុកដែលជាអាហារដ៏សំខាន់ខ្វះមិនបាន។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
Experience the magic of “Bon Om Touk” also known as the Cambodian Water Festival with Brightstar!
Our community celebrated this annual extravaganza with vibrant traditions, from thrilling traditional games to the artistry of paper boat making. The tasty Og Ambok snack, a festival staple, added a delicious touch to the festivities.
Every child shines like a star at Brightstar.

close-link