ការសិក្សាដែលផ្សារភ្ជាប់នឹងការអនុវត្ត។ ប្អូនៗសិស្សានុសិស្សក្នុងកម្មវិធីខេមរសិក្សាទទួលបានចំណេះបន្ថែមពីរបៀបធ្វើការជាក្រុម និងការធ្វើបទបង្ហាញជាភាសាខ្មែរ ដែលនេះបានជួយឱ្យពួកគេកាន់តែមានភាពស្ទាត់ជំនាញ និងបង្កើនទំនុកចិត្តក្នុងការប្រើប្រាស់ភាសាកំណើតរបស់ខ្លួន។
(English Below)
ការសិក្សាដែលផ្សារភ្ជាប់នឹងការអនុវត្ត។…
នៅក្នុងសប្តាហ៍នេះ ប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សានៃសាលារបស់យើង បានចូលរួមចាប់ផ្តើមបំពេញនូវកិច្ចការគម្រោងពោរពេញដោយភាពសប្បាយរីករាយ ប្រែក្លាយនូវចំណេះដឹងដែលបានសិក្សាក្នុងថ្នាក់ទៅជាសកម្មភាពពិតជាក់ស្តែង។
(English Below)
នៅក្នុងសប្តាហ៍នេះ ប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សានៃសាលារបស់យើង…
ប្អូនៗកុមារតូចៗរបស់យើង បានចូលរួមអនុវត្តនូវកិច្ចការគម្រោងសិល្បៈដ៏ពិសេសមួយ ដោយបង្កើតនូវស្នាដៃរូបគំនូរវីរបុរសពិតៗ។
(English Below)
ប្អូនៗកុមារតូចៗរបស់យើង បានចូលរួមអនុវត្តនូវកិច្ចការគម្រោងសិល្បៈដ៏ពិសេសមួយ…
ជម្រាបសួរ មាតាបិតា អ្នកអាណាព្យាបាលទាំងអស់! សម្រាប់ថ្នាក់កម្មវិធីខ្មែរកាលពីម្សិលមិញ ប្អូនៗបានអនុវត្តអំពីការសរសេរអក្សរ«ក» និងការផាត់ពណ៌។ តាមរយៈសកម្មភាពសិក្សានេះ ប្អូនៗអាចពង្រឹងបន្ថែមលើការសរសេរ ការអាននិងស្គាល់ព្យញ្ជនៈ«ក» បានច្បាស់លាស់។ សូមអរគុណ!
ជម្រាបសួរ មាតាបិតា អ្នកអាណាព្យាបាលទាំងអស់!
សម្រាប់ថ្នាក់កម្មវិធីខ្មែរកាលពីម្សិលមិញ…
ការដាក់បញ្ចូលល្បែងកម្សាន្ត និងបច្ចេកវិទ្យាទៅក្នុងដំណើរការសិក្សា គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធិភាពមួយជួយជំរុញដល់ការយល់ដឹងរបស់សិស្សកាន់តែស៊ីជម្រៅ។ ដោយវាមិនត្រឹមតែធ្វើឲ្យការសិក្សាមានភាពសកម្មប៉ុណ្ណោះទេ តែក៏បង្កើននូវបំណិនសំខាន់ៗដូចជា ការគិតត្រិះរិះ ការសហការ និងឯករាជ្យភាព ដើម្បីប្រើប្រាស់ក្នុងវិទ្យាសាស្រ្តសម័យទំនើប។ នៅសាលាអន្តរជាតិប្រាយស្តារ យើងមានជំនឿលើការសិក្សាដែលមានភាពរស់រវើក សម្បូរបែប កើតឡើងពីការបណ្តុះគំនិតចង់ដឹងចង់ឃើញ។
(English Below)
ការដាក់បញ្ចូលល្បែងកម្សាន្ត និងបច្ចេកវិទ្យាទៅក្នុងដំណើរការសិក្សា…
ប្អូនៗសិស្សានុសិស្សនៅសាលាអន្តរជាតិប្រាយស្តាររបស់យើង កំពុងសិក្សាចាប់យកនូវបំណិនសូរស័ព្ទអក្សរសំខាន់ៗដោយផ្តោតតាមរយៈការស្តាប់ ការអនុវត្តបញ្ចេញសំឡេងច្បាស់ៗ ការគូសផ្តាមអក្សរ ការស្គាល់ពាក្យមូលដ្ឋានដែលពេញនិយមក្នុងការប្រើប្រាស់ និងការសិក្សាស្គាល់សូរដំបូងរបស់ពាក្យ។
(English Below)
ប្អូនៗសិស្សានុសិស្សនៅសាលាអន្តរជាតិប្រាយស្តាររបស់យើង…